Fourth « ខ្ញុំសុំងូតទឹកសិន រួចចាំខ្ញុំញុំា » ហ្វូតប្រុងចុះពីគ្រែតែជេមចាប់ដៃជាប់
Gemini « ញុំាសិនទៅរួចចាំងូតទឹកតាមក្រោយ » គេនិយាយទាំងទឹកមុខប្រាកដប្រជាដាក់ហ្វូត. ហ្វូតមិនតបតអ្វីគេយកបបរពីដៃជេមយកមកញុំាខ្លួនឯង . មួយសន្ទុះមកគេញុំាអស់ហើយក៏បានហុចថ្នាំឲទៅហ្វូត
Gemini « នេះថ្នាំ » ហើយជេមក៏បានហុចទឹកមួយកែវឲហ្វូតផងដែរ . ហ្វូតទទួលពីជេមហើយក៏លេបថ្នាំរួចរាល់ហើយជេមក៏និយាយ
Gemini « ពេលងូតទឹកហើយ ឯងឆាប់ចូលគេងផង »
Fourth « ខ្ញុំដឹងហើយ » រួចជេមក៏បានដើរចេញមកក្រៅវិញ. ហ្វូតបានងូតទឹកហើយក៏ដាក់ខ្លួនគេងលើពូកយ៉ាងស្រស់ស្រាយ
Fourth « ខ្ញុំមិនដឹងពិតមែនថា តើលោកកំពុងតែគិតយ៉ាងមិចមកលើខ្ញុំ ដឹងត្រឹមតែពេលនេះខ្ញុំមានចិត្តលើលោកហើយ បើលោកដឹងតើ លោកនឹងស្អប់ខ្ញុំទេ ?» ហ្វូតគេគិតក្នុងចិត្តម្នាក់ឯង. កំពុងតែគិតសុខៗ ស្រាប់សំលេងសារបន្លឺឡើង
💬« ងូតទឹកហើយរឺនៅ» Gemini
💬 « រួចហើយបាទ» fourth
💬« បើរួចហើយឆាប់គេងទៅ កុំរឹងដាក់យើង » Gemini
💬« ខ្ញុំរៀបគេងហើយ »Fourth
💬« រាត្រីសួស្តី »Gemini
💬« បាទរាត្រីសួស្តីលោក» Fourth . បន្ទាប់ពីឆ្លើយឆ្លងសារជាមួយជេមរួចមកហ្វូតបានទម្លាក់ទូរស័ព្ទចុះរួចក៏បិទភ្នែកគេងទៅ.
Gemini « ហេតុអីយើងបារម្ភពីគេដល់ថ្នាក់នេះ ?» គេសួរទៅខ្លួនឯង
Gemini « រឺមួយក៏... ទេ! ខ្ញុំមិនអាចស្រលាញ់កូនបំណុលបាន នោះទេ» គេក៏បិទភ្នែកសម្ងំគេងបានទៅIn the Morning 🌅
ថ្ងៃរះព្រឹកព្រលឹមចាំងចូលមកក្នុងបន្ទប់របស់ហ្វូតដែលកំពុងគេងលក់ស្កប់ស្កល់លើពូកទន់ៗ. ពេលនោះក៏មានបុរសសង្ហារម្នាក់ដើរមកឈរសម្លឹងមើលហ្វូតកំពុងគេង. ដោយឃើញភាពស្រស់ស្អាតនិងភាពគួរឲស្រលាញ់របស់ហ្វូតធ្វើឲជេមអោនទៅថើបថ្ងាស់គេមួយខ្សឺតភ្លាមៗ
Gemini « ក្រោកឡើងហ្វូត ព្រឹកហើយ» គេអង្អែលដាស់ហ្វូតថ្នមៗ
ហ្វូតក៏បានដឹងខហលួនឡើង ពត់ដៃ ពត់ជើងរួចក៏បើកភ្នែកសន្សឹមៗ
Fourth « នេះលោកទៅណាទាំងព្រលឹមបែបនេះ?»
Gemini « នេះឯងបាត់ការចងចាំមែនទេ? គឺយើងទៅក្រុមហ៊ុននោះអី» គេសើចខឹកៗពេលដែលលឺហ្វូតសួរទៅខ្លួនបែបនេះ
Fourth « អូ! ខ្ញុំភ្លេចឲឈឹង » គេទះក្បាលខ្លួនឯងតិចៗ
Gemini « ឆាប់ទៅងូតទឹកទៅ » ជេមប្រុងដើរចេញទៅក្រៅវិញហើយ តែហ្វូតនិយាយកាត់
Fourth « តើខ្ញុំសុំទៅក្រុមហ៊ុនជាមួយលោកដែរបានទេ?» គេធ្វើមុខងក់ងរដាក់ជេម
Gemini « អូខេ តាមតែឯងចុះ » គេតបទៅហ្វូតវិញ រួចក៏ដើរចេញទៅបាត់. 20នាទីក្រោយមក ហ្វូតបានរៀបខ្លួនរួចរាល់អស់ហើយក៏ ដើរចុះមកក្រោម ដោយជេមកំពុងអង្គុយចាំ
Gemini « តោះទៅ » អ្នកទាំងពីរក៏ឡើងឡានទៅ
At Company 🏢
Gemini « ថ្ងៃនេះឯងមានអារម្មណ៍បែបមិចទើបចង់មកក្រុមហ៊ុនជាមួយយើង?» ពេលមកដល់ក្នុងOfficeភ្លាមជេមក៏សួរហ្វូតភ្លាម
Fourth « គឺខ្ញុំចង់ចេញមកក្រៅខ្លះ អត់ចង់គេងនៅតែផ្ទះនោះទេ »
ជេមលឺហ្វូតតបមកបែបនេះហើយក៏មិនតបតអ្វីទៀតនោះដែរ ពេលនោះក៏លឺសំលេងគោះទ្វារ
Gemini « ចូលមក »
Ploy« អរុណសួស្តីលោកប្រធាន , អរុណសួស្តីលោកហ្វូត »
Gemini « និយាយមក »
Ploy « នេះជាឯកសារដែលលោកប្រធានត្រូវសុីញ៉ែ ព្រោះម្សិលមិញលោកប្រធានអវត្តមាន »នាងក៏បានហុចឯកសារឲទៅជេម
បន្ទាប់ពីសុីញ៉ែរួចរាល់អស់ហើយ ជេមក៏បានហុចឲទៅនាងវិញ
Gemini « អ្នកនាងជួយខលទៅកម្ម៉ង់អាហារពេលព្រឹកឲខ្ញុំផង »
Ploy « តើលោកប្រធានចង់ញុំាអ្វីដែរ?» លឺផ្លយសួរបែបនេះជេមក៏ងាកទៅសួរហ្វូត
Gemini « ឯងចង់ញុំាអី ប្រាប់មក »
Fourth « មិនអីទេលោក ចាំខ្ញុំញុំាសរុបអាហារថ្ងៃត្រង់ក៏បានដែរ»
Gemini « មិនបានទេ ឯងមិនបានញុំាអីមួយព្រឹកហើយ » គេតបទាំងទឹកមុខមាំដាក់ហ្វូត
Fourth « អញ្ជឹងខ្ញុំញុំាអីក៏បានដែរ តាមតែលោកកម្ម៉ង់ចុះ »
Gemini « កម្ម៉ង់ដូចរាល់ដងមក »
Ploy « ចា៎លោកប្រធាន »
Gemini « តែកុំដាក់ម្ទសឲសោះ »
Ploy « ខ្ញុំយល់ហើយលោកប្រធាន » នាងក៏ដើរចេញទៅបាត់
Gemini « ចាំបន្តិចសិនទៅ បន្តិចទៀតអាហារមកដល់ហើយ »
Fourth « បាទ » គេអង្គុយលើសាឡុងធំមួយនៅក្នុងOfficeរបស់ជេម . 10នាទីក្រោយមក ផ្លយក៏បានយកអាហារមកដល់.
Ploy « អាហារមកដល់ហើយលោកប្រធាន » ជេមគេក៏ដើរសំដៅមកសាឡុងអង្គុយជិតហ្វូត
Gemini « ឯងឆាប់ញុំាទៅ ប្រញាប់លេបថ្នាំ » ហ្វូតក៏បានបើកញុំា
Fourth « ចុះលោកមិនញុំាទេហ៎រ?» គេក្រឡេកសួរទៅជេមពេលឃើញជេមអង្គុយមើលគេញុំា
Gemini « យើងញុំានៅផ្ទះរួចហើយ »
Fourth « នេះខ្ញុំតែម្នាក់ឯង ញុំាយ៉ាងមិចអស់ទៅ?»
Gemini « ញុំាមិនអស់ទុកចោលទៅ » មិនទាន់និយាយចប់ផងហ្វូតក៏ដួសមកបញ្ចុកជេម
Fourth « ហាមាត់ទៅ ខ្ញុំបញ្ចុក »
Gemini « យើងប្រាប់ ថាយើងញុំារួចហើយ » ជេមក្រវីក្បាលមិនព្រមហាមាត់
Fourth « មិនញុំាក៏ហីទៅ! » គេប្រុងរៀបដាក់ចូលមាត់ខ្លួនឯងហើយតែជេមអោនមកញុំា ធ្វើឲចុងច្រមុះអ្នកទាំងពីរប៉ះគ្នា រឺឯមាត់ក៏ជិតប៉ះគ្នាដែរ. ផ្លយឃើញរូបភាពបែបនេះនៅនិងភ្នែកហើយក៏ក្តាប់ដៃដើរចេញទៅយ៉ាងលឿន.
Ploy « ចាំមើលទៅ បន្តិចទៀតយើងនិងធ្វើឲឯងគ្មានក្តីសុខនោះទេ» នាងដើរចេញទៅទាំងទឹកមុខកំរោលច្រណែន.
Gemini « បើមានអ្នកបញ្ចុកបែបនេះរាល់ពេលមិនដឹងថាឆ្ងាញ់យ៉ាងណាទេ » ជេមនិយាយព្រមទាំងញញឹមទៅដាក់ហ្វូត ធ្វើឲហ្វូតអៀនងាកមុខចេញយ៉ាងលឿន
Fourth « ក្រែងថាមិនញុំានោះអី?»
Gemini « យើងខ្លាចឯងអន់ចិត្ត » គ្រាន់តែលឺពាក្យនេះភ្លាមធ្វើឲ ហ្វូតងាកមកមើលមុខជេមភ្លែត. ឯជេមជឃើញហ្វូតភ្លឹកមើលខ្លួនក៏ឆ្លៀតឱកាសអោនទៅថើបមាត់ហ្វូតភ្លែត ធ្វើឲហ្វូតភ្ញាក់ព្រឺតរុញខ្លួនជេមចេញ
Fourth « លោកធ្វើអីនិង តិចមានគេមកឃើញ » ហ្វូតនិយាយទាំងមុខក្រហមអៀន
Gemini « យើងមិនខ្វល់ » ជេមនិយាយព្រមទាំងងើបដើរទៅកន្លែតុធ្វើការវិញ
Gemini « ញុំាហើយ ឆាប់លេបថ្នាំទៅ »
Fourth « ខ្ញុំដឹងហើយ » ហ្វូតបានដៀងសម្លឹងទៅមើលជេមរួចក៏គិតក្នុងចិត្តម្នាក់ឯង
Fourth « ហេតុអីគេបារម្ភពីខ្ញុំដល់ថ្នាក់នេះ? រឺមួយក៏គេមានចិត្តមកលើខ្ញុំដែរ?» គិតសុខៗហ្វូតក៏ក្រវីក្បាលតតាត់
Fourth « កុំគិតអីផ្តេសផ្តាសហ្វូត គេគ្មានថ្ងៃគិតបែបនេះមកលើឯងទេ » គេខំប្រឹងឈប់គិតតែក៏នៅតែដៀងភ្នែកមើលទៅជេមរហូត.
Gemini « ចង់ទៅណានិង?» ជេមឃើញហ្វូតដើរចេញទៅក្រៅក៏បានសួរ
Fourth « ខ្ញុំចង់ទៅបន្ទប់ទឹក »
Gemini « ឲយើងជូនទៅដែរទេ?»
Fourth « មិនបាច់ដល់ថ្នាក់និងពេកទេលោក ខ្ញុំមិនជាចោរដែលត្រូវ ប៉ូលីសតាមមើល24ម៉ោងនោះទេ » គេនិយាយដាក់ជេមរួចក៏បើកទ្វារដើរចេញទៅ ចំណែកឯជេមអង្គុយសើចខឹកៗតែឯង.
ផ្លយឃើញហ្វូតដើរសំដៅទៅបន្ទប់ទឹក នាងក៏បានដើរទៅតាមក្រោយហ្វូតលបៗតិចៗ. ពេលហ្វូតចូលបន្ទប់ទឹកហើយផ្លយក៏បានងាក មើលឆ្វេងស្តាំ បន្ទាប់ពីអត់មានឃើញនរណាដើរមកនាងក៏ដើរចូលទៅចាក់គន្លឹះក្រៅបន្ទប់ទឹកដែលហ្វូតចូល រួចនាងក៏ដើរចេញទៅបាត់ យ៉ាងលឿន . ចំណែកឯហ្វូតបើកទ្វារមិនរួចក៏ចាប់ផ្តើមបែកញើស ស្លន់ស្លោរស្រែកហៅអ្នកជួយ តែគ្មាននរណាលឺនោះទេ ព្រោះតែបន្ទប់ទឹកបិទឈឹង_______________
📌សុំទោសណាដែលឲចាំយូរ ព្រោះអេដមីនរវល់🙏🥹 តែEPនេះអេដមីនដាក់ឲរាងច្រើនតិចដើម្បីលួងចិត្ត😘
HAPPY CHINESE NEW YEAR 🧧🧧
អេដមីនសុំអាំងប៉ាវផងណា🥺🫶 តិចតួចតាមសិទ្ធាដើម្បីលើកទឹកចិត្តឲអេដមីនសរសេររឿងឲបានកាន់តែច្រើនទៀតណា🥹🧧❤️
📌 ABA: 500 435 933 ( NANG DANOU )
YOU ARE READING
កូនបំណុល ម្ចាស់ជីវិត⛓️❤️🔥
Romance« អ្នកណាទៅដឹងថាម្ចាស់បំណុលគឺជាម៉ាហ្វៀហាយសូរបែបនេះ ចូលចិត្តប្រើតែកម្លាំងខ្សែលើដាក់មនុស្សទន់ខ្សោយ គ្មានភាពអាណិតអាសូរ»