បន្ទាប់ពីហ្វូតឡើងទៅខាងលើបាត់ជេមក៏យកវីតាមក លាងរបួសមើលទៅគេថ្នាក់ថ្នមនាងណាស់យកចិត្តទុកដាក់លើនាងណាស់មិនដែរឃើញស្រែកគំហកឬក៏ស្រែកខ្លាំងៗអោយនាងនោះទេដែរទង្វើរទាំងអស់នេះវាខុសពីគេធ្វើហ្វូត នេះគេមិនដែរចាត់ទុកហ្វូតជាភរិយាខ្លះទេឬ? មើលចុះគេមិនទាំងខ្វល់ខ្វាយជាមួយហ្វូតផងហ្វូតក៏គេត្រូវរបួសដែរមិនចឹងហេតុអីក៏បារម្ភតែពីវីតាទៅវិញ?? នៅក្នុងបន្ទប់មួយដែរងងឹតស្លុបមិនឃើញមានពន្លឺអំពូលអ្វីសូម្បីតែបន្ដិចស្ងាត់ឈឹងមើលអ្វីមិនឃើញតែបើជាមានសំឡេងមនុស្សយំទៅវិញបើតាមស្ដាប់ទៅគេមិនមែនយំធម្មតានោះទេយកមុខខ្ទប់និងខ្នើយស្រែកអោយបាត់ភាពឈឺចាប់វាគួរអោយសង្វេកណាស់!!
< ហ្ហឹក...ហ្ហឹក...ជេមហេតុអីបងធ្វើបែបនេះ??.ហ្ហឹកៗៗ...បងដែរចាត់ទុកអូនជាប្រពន្ធបងខ្លះទេហេស?? អូនមិនរឹងមាំនោះទេបងកំុធ្វើបាបចិត្តអូនបានទេ ហ្ហឹក..ហ្ហឹកៗ...ហេតុអីបងខ្វល់តែជាមួយគេចុះអូន? បងមិនខ្វល់និងអូនខ្លះទេហេស៌?? ហ្ហឹកៗៗ.. > សំឡេងយំត្រហក់ៗដោយសារតែយំខ្លាំងពេកបណ្ដាលអោយស្ទះខ្យល់តែក៏នៅប្រឹងដង្ហក់យំឡើងមកដោយសារតែបេះដូងរបស់ខ្លួនពេលនេះគឺវាឈឺខ្លាំងណាស់ឃើញគេខ្លាំងបែបនេះក៏ពិតមែនតែចិត្តគេគឺទន់ខ្លាំងណាស់គេទន់ជ្រាយចង់អោយមនុស្សប្រុសម្នាក់នោះមកលួងលោមគេដូចកាលគ្រាមុនណាស់តែវាមិនអាចនោះទេ...
< បងឈប់ស្រឡាញ់អូនហើយមែនទេ?? ហ្ហឹកៗៗ...ជេមហ្ហឹកៗៗ... > ហ្វូតយំរហូតទាល់តែគេងលក់
< ចៅហ្វាយតូចនេះគេងទាំងទឹកភ្នែកជោគថ្ពាល់ចឹងហេស?? > ប៊ីនដោយឃើញស្ងាត់សំឡេងចៅហ្វាយខ្លួនក៏បើកទ្វារចូលមកព្រោះគេបារម្ភពីហ្វូតសឹងស្ទះខ្យល់ស្លាប់ទៅហើយជាពិសេសសំឡេងមួយនោះសំឡេងដែរគេស្រែកហៅចៅហ្វាយធំវាពិតជាគួរអោយសង្វេកណាស់គេចង់មកលួងលោមនិងផ្ដល់កម្លាំងចិត្តអោយទៅចៅហ្វាយខ្លួនណាស់តែមិនហ៊ានព្រោះត្រឹមជាអង្គរក្សហើយក៏គិតថាវាមិនសម < គេចង់លួងលោមផ្ដល់កម្លាំងចិត្តបែបនេះក៏ព្រោះតែគេគឺស្រឡាញ់ហ្វូតដូចជាប្អូនប្រុសបង្កើតចឹងហ្វូតនេះគឺគេមើលថែតាំងពីមិនទាន់រៀបការចូលមកទីនេះម្ល៉េះមិនមែនចង់លួងលោមអីបែបស្នេហានោះទេ > បន្ទាប់ពីនេះគេក៏រៀបចំអោយហ្វូតគេងអោយស្រួលបួលបន្ដិចទើបចាប់ផ្ដើមចាកចេញទៅវិញចុះតាមកាំជណ្ដើរចុះទៅក្រោមថាទៅរកទឹកផឹកតែក៏ឈប់គាំងពេលឃើញចៅហ្វាយធំខ្លួន...មើលចុះៗមកថើបគ្នាស្អីកណ្ដាលវាលបែបនេះ!!! ក៏ធ្វើជាដើរហួសមិនឃើញព្រោះមិនចង់ចេះដឹងរឿងផ្ទាល់ខ្លួនចៅហ្វាយទេTwT
YOU ARE READING
រឿងលន់តួស្នេហ៍អតីតភរិយា✨💖
Short Storyស្នេហាដែរពោពេញទៅដោយការឈ្លោះប្រកែកគ្នានិងការយល់ច្រឡំគ្នារវាងប្ដីប្រពន្ធមួយគូ។ តើស្នេហារវាងប្ដីប្រពន្ធមួយគូនេះនិងអាចបន្តទៅមុខបានដែរឬទេ???