EP15

699 43 1
                                    


តុកៗ..តុកៗ...
« រួចអ្នកណាមករកស្អីទាំងព្រឹកបែបនេះ » ហ្វូត
« អ្នកប្រុសគឺលោកស៊ុនយ៉ុនគាត់មករកអ្នកប្រុស » វណ្ណលី
« បន្ដិចទៀតយើងចុះទៅហើយឯងទៅមុនចុះ!! » ហ្វូត
បន្ទាប់ពីនិយាយរួចគេក៏បានរៀបចំខ្លួនហើយក៏ចុះទៅតាមក្រោមដើម្បីជួបជាមួយនិងស៊ុនយ៉ុន

« ឯងមករកយើងទាំងព្រឹកបែបនេះមានការអីមែនទេ?? » ហ្វូតសួរទៅអ្នកដែរមាននាមជាមិត្តកំពុងតែនៅលើសាឡុងញ៉ាំផ្លែឈើអង្គុយគងពាក់ខ្លាភ្នែកសម្លឹងមើលទៅទូរស្សន៍ធ្វើដូចជាផ្ទះខ្លួនឯងយ៉ាងចឹង!!
« ភុស!!!មិនលឺយើងសួរទេហេស?? » ដោយខ្នាញ់និងស៊ុនយ៉ុនដែរគេហើយមិនឆ្លើយហ្វូតក៏ដើរទៅទះគេមួយដៃកណ្ដាលក្បាលដែរធ្វើអោយស៊ុនយ៉ុនភ្ញាក់ឡើងក្រញ៉ាងហើយក៏យកដៃមកអង្អែលត្រង់កន្លែងដែរគេបានទះមុននេះដៃហ្វូតនេះឃើញចឹងទេវ៉ៃគេម្ដងៗឡើងចង់ផុងរលាទៅហើយ:)
« មុននិងយើងវក់មើលរឿងពេក » ស៊ុនយ៉ុននិយាយរួចក៏ខិតទៅម្ខាងដើម្បីអោយហ្វូតអង្គុយជិតខ្លួន
« អើ!មិនអីទេ!! ហីឯងមករកយើងមានការស្អី » ហ្វូតនិយាយទាំងធុញទ្រាន់ខ្លាំងមែនទែនអាមនុស្សមិនទាន់អស់ងងុយផងមករកគេទាំងព្រឹកអ្នកណាមិនធុញនោះ??
« ទាល់តែមានការមែនទេទើបមករកឯងបាន?? » ស៊ុនយ៉ុននិយាយទាំងធ្វើទឹកមុខង៉ក់ងរនិងហ្វូតទាំងដែរការពិតគេអត់បានងរនិងហ្វូតទេតែគេចូលចិត្តធ្វើខ្លួនដូចក្មេងពេលនៅជាមួយហ្វូត
« មិនមែនចឹងទេតែវាមិនសុខៗមករកដល់ផ្ទះទាំងព្រឹក » ហ្វូតគេនិយាយទាំងយកដៃទៅទាញមុខស៊ុនយ៉ុនមកវិញគេដឹងថាស៊ុនយ៉ុនគ្រាន់តែធ្វើលេងអោយគេលួងហើយគេក៏ចេះតែលួងទៅ
« មកពីនឹកឯងពេកនិងណា៌..ទើបមករកទាំងព្រឹកបែបនេះ!! » ស៊ុនយ៉ុន
« ស្អី...ស្អីគេមុខហែងនិងចេះនឹកអញ៌?? » ហ្វូតភាំងខ្លាំងណាស់ភាំងខ្លាំងមែនទែនដែរគេនិយាយបែបនេះហើយចំពេលដែរមុខនៅគៀកគ្នាបែបនិងទៀតគេរឹតតែភាំងតែក៏ជ្រើសរើសយកពាក្យថែមមកនិយាយហើយក៏រុញមុខស៊ុនយ៉ុនចេញអោយឃ្លាតពីគេ

« យើងនឹកឯងរហូតសោះ!! » ស៊ុនយ៉ុន
« អើៗ! នឹកឯងដូចគ្នា!! សុីអីហើយនៅ?? តោះទៅសុីអី » ហ្វូតនិយាយចប់ក៏ក្រោកដើរចេញទៅបាត់ទុកអោយស៊ុនយ៉ុនដើរតាមពីក្រោយគេហើយក៏គិតដែរពាក្យហ្វូតនិយាយថានឹកគេគិតហើយក៏ធ្វើអោយបេះដូងមួយដែរនៅទ្រូងខាងឆ្វេងលោតឡើងចង់ព្ទុះចេញមកក្រៅទៅហើយ...:|

រឿងលន់តួស្នេហ៍អតីតភរិយា✨💖 Where stories live. Discover now