EP8 / អន់ហាស!!

592 53 3
                                    

_ពេលព្រឹកថ្ងៃថ្មីនៅនិងតុអាហារ
« មិនញ៉ាំបាយទេហេស? » ជេមបានសួរទៅហ្វូតពេលឃើញគេមិនព្រមញ៉ាំគិតតែអង្គុយសម្លឹងមើលទៅបាយដែរនៅលើតុ
« មិនឃ្លាន » ហ្វូតក៏តបមកវិញទាំងទឹកមុខសោះកក្រោះ
« បងជេមហា៌..អូនចង់ញ៉ាំម្ហូមមួយនោះតែវានៅឆ្ងាយពេកដួសមិនដល់ទេចាស » វីតាបានធ្វើជាម្ញិកម្ញក់ដាក់ជេមដើម្បីអោយជេមដួសអោយ
« មួយណា?មួយនោះមែនទេ ចាំបងដួសអោយ » ជេមនិយាយរួចក៏ឈៀងដៃទៅដួសអាហារតែក៏ត្រូវភូវីនចាប់ដៃគេជាប់រួចនិយាយទាំងសម្លេងរឹងកំព្រឹស
« វាជាម្ហូបដែរប្អូនយើងចូលចិត្តយើងបានអោយគេធ្វើអោយអ្នកផ្សេងហាមប៉ះ » ភូវីននិយាយរួចក៏ក្រវាសដៃជេមចេញហើយក៏សម្លក់វីតាឯវីតាវិញឃើញបែបនេះក៏ធ្វើជាឱនមុខចុះដូចជាកំពុងតែខ្លាចភូវីនចឹង
« វីតាមិនញ៉ាំក៏បានដែរ » វីតានិយាយភ្ជាប់ជាមួយនិងទឹកមុខកំសត់ហួសថ្លែងហើយក៏ដួសម្ហូបដែរនៅទល់មុខខ្លួនមកញ៉ាំវិញ <ម្ហូបដែរនាងចង់ញ៉ាំគឺនៅទល់មុខហ្វូត>
« នែ៌ភីភូគ្រាន់តែម្ហូបប៉ុណ្ណឹងសោះហេតុអីក៏មិនព្រមអោយនាងញ៉ាំផង » ជេមក៏តបទាំងហួសចិត្ត ( ហីម្នាក់ស្រីនិងចេះញ៉ាំបាយទៀត? )
« បងជេមមិនអីទេវីតាមិនចង់ទៀតទេ » វីតានិយាយទាំងអង្រួនដៃជេមតិចៗបើយាយពីមុខវិញកម្សត់ម៉ែឪអាកម្សត់ហើយ☺️ ជេមឃើញបែបនេះគេគឺមិនព្រមឈប់ទេគឺយកទាំងចានមកដាក់មុខវីតាតែម្ដង
« បើថាចង់សុីណាស់ក៏សុីទៅ អ៊ំវ៉ានទៅយកទាំងឆ្នាំងមកចាក់ក្នុងចាននាងស្រីអាសេពិសនេះទៅ » ភូវីនទម្លាក់ស្លាបព្រាចុះងើបឈររួចហើយក៏ហៅអ៊ំវ៉ានអោយលើកឆ្នាំងម្ហូបនោះមកឯវីតាវិញឃើញបែបនេះក្នុងចិត្តនាងសឹងតែទៅចាប់ទះភូវីនទៅហើយតែនាងទប់ហើយក៏សម្ដែងត👏
« បងជេមអូនខ្លាច » នាងនិយាយទាំងឱបដៃជេមហើយក៏ធ្វើមុខរកយំ
« ភីភូបានហើយណា៌! កុំអោយខ្ញុំអត់ទ្រាំមិនបានអោយសោះ » ជេមបានស្រែកឡើងចំណែកហ្វូតហើយយ៉ាន់នីវិញគឺមិនមាត់អីឡើយ < Yanni be like : សម្ដែងសមហាសក្មេងតូចក្បាលធំ🗿 >
« ឯងចង់ធ្វើស្អីយើង?? » ភូវីនក៏និយាយទាំងសម្លឹងមុខគេជាប់មិនដាក់ភ្នែកសោះ
« បានហើយភីភូអង្គុយចុះមក » ហ្វូតក៏សម្រួលភូវីនកុំអោយគេខឹងខ្លាំងជាងនេះបើខ្លាំងជាងនេះខ្លាចថាទប់មិនជាប់ហក់ទៅធាក់កណ្ដាលមុខ២នាក់នោះ ស្វាយប្រវត្តិ <ភូៗញុមញ៉េញតិចហី☺️> បន្ទាប់ពីអាហារមួយនេះបានបញ្ជប់ហើយពួកគេក៏បានបំបែកគ្នាមិនមែនទាំងអស់ទេបំបែកតែជេមហើយនិងជំនិតគេទៅតែប៉ុណ្ណោះព្រោះគេត្រូវមានប្រជុំ ចំណែកអ្មកនៅក្នុងផ្ទះវិញគឺថា.....

រឿងលន់តួស្នេហ៍អតីតភរិយា✨💖 Where stories live. Discover now