EP17

687 53 7
                                    

នៅតាមផ្លូវធ្វើដំណើរត្រឡប់ទៅវិញស៊ុនយ៉ុនតែងតែឃើញហ្វូតញញឹមរហូតញញឹមជាប់តែម្ដងតាំងពីមកពីផ្សារទំនើបនោះវិញរាល់ដងគេមិនដែរចឹងទេតើគេកើតអី?? ឃើញចឹងៗអ្នកណាទ្រាំមិនសួរបានចំមនុស្សដូចជាស៊ុនយ៉ុនពូកែចង់ដឹងផងនោះក៏សួរទៅគេតែងដែរភ្នែកកំពុងតែមើលផ្លូវដៃក៏កំពុងតែបញ្ជាចង្កូត
« ហ្វូត...!! » ស៊ុនយ៉ុន
« ហុឹម!! » ហ្វូត
« ឯងកើតអីមិចបានញញឹមរហូតចឹង?? » ស៊ុនយ៉ុន
« យើងញញឹមជាប់មែនហេស?? » ហ្វូត
« ពិតមែនហើយ » ស៊ុនយ៉ុន
« ប្រហែលជាថ្ងៃនេះអារម្មណ៍ល្អទេដឹង! » ហ្វូតនិយាយចឹងហើយស៊ុនយ៉ុនក៏ងួកក្បាលតិចៗស្ងាត់បាន
បន្ដិចគេក៏សួរទៅកាន់ហ្វូតម្ដងទៀត

« ហ្វូត...! »
« ហុឹម..!! »
« តើប្រុសម្នាក់នោះគឺជាអ្នកណា?? »
« ប្រុសមួយណា?? »
« គឺ..ជាប្រុសមួយដែរបានឱបឯងនៅផ្សារទំនើបមួយនោះ!! »
« ឯងឃើញហេស?? »
« ត្រូវហើយ!! គេជាអ្នកណា?? »
« ជាអ្នកធ្លាប់ស្គាល់គ្នានិងឯងខានជួបគ្នាយូរគេក៏សុំឱបតិចតួច »
« ចុះមិចបានជាពេលនោះឯងហើមភ្នែកហើយហេតុអីបានជាគេអង្រួនឯងបែបនេះ?? ឯងមានរឿងអីលាក់យើងមែនទេហ្វូត?! »
« យើងមានបានលាក់អីឯណា »
« ហុឹម..!!ជឿឯងក៏បានដែរយើងក៏មិនសូវជាចង់ដឹងរឿងផ្ទាល់ខ្លួនឯងប៉ុន្មានដែរព្រោះវាជាសិទ្ធិបុគ្គល!! »
« ពុទ្ធោ!!កុំនិយាយចឹងទៅមើលអត់មានលាក់អីពិតមែន » គេយាយថាគេអត់មានលាក់អីទេចុះហេតុក៏គេនិយាយថាគេនិងជេមត្រឹមជាអ្នកស្គាល់គ្នាធម្មតាមិចមិនប្រាប់ថាជេមនិងគេគឺជាអតីតប្ដីប្រពន្ធនិងគ្នាទៅ!!

_ក្រុមហ៊ុនជេម

« ចៅហ្វាយតាមដែរខ្ញុំដឹងមកគឺអារ៉ាវុទ្ធវាចាំផ្ដើមបញ្ចេញសកម្មភាពទៀតហើយទាន!! » វីន < ភ្លេចរ៉ាវុទ្ធអស់ហើយមើលទៅ:) >
« យើងនិងចាំមើលថាវានិងធ្វើអីបានខ្លះ » "គេអត់អោយមើលងាយដៃគូសត្រូវទេកូនប្រុសម្ដាយ!!
« តែថាចៅហ្វាយវាមកលោកនេះក៏មិនធម្មតាដែរចៅហ្វាយ » វីន
« មិនអីទេ!! »
« តែ–ចៅហ្វាយហា៌..!! » វីន
« ហើយវាយ៉ាងមិចឯងទៀតហើយ » ជេមនិយាយទៅកាន់វីនទាំងធុញទ្រាន់រាល់ដងបើគេនិយាយចប់គឺជំនិតរបស់គេគឺដើរចេញហើយតែនេះនៅបង្អូសហើយរេរ៉នៅនិង
« អ្នកនាងសាយយ៉ាមករកចៅហ្វាយ »
« ហុឺយ...ប្រាប់នាងទៅថាយើងមិននៅទេ »
« តែ–ថាចៅហ្វាយបាទ!! »
« វាយ៉ាងមិចឯងទៀតហើយហាសអាវីន »
« គឺអ្នកនាងសាយយ៉ានិយាយថាបើចៅហ្វាយមិនចេញទៅទេគឺអ្នកនាងនិងមិនទៅណាទាំងអស់បាទ!! »
« ហ៊ឺយ..គួរអោយធុញមែន! ធ្វើយ៉ាងមិចក៏ធ្វើទៅយើងមិនជួបនាងជាដាច់ខាត »
« បាទទាន..!! » វីននិយាយតបទៅជេមវិញទាំងមុខជូរហ៊ួញអោយគេធ្វើយ៉ាងមិចទៅបើស្រីម្នាក់នោះក្បាលរឹងសឹងស្លាប់ទៅហើយនិយាយមិនដែរស្ដាប់គ្នាម្ដងណាទេអោយតែឃាត់ដឹងតែវ៉ៃគេហើយ វ៉ៃឌីមលើកមុនឡើងចង់អស់សក់ហើយអោយគេទៅធ្វើមិចកើតបើគេឃាត់មិនត្រូវស្រីម្នាក់នុងបោចសក់គេបញ្ចាស់ចុងហើយទេសសក់គេកំពុងតែស្អាតគួរអោយស្រឡាញ់ផង!! បើប្រុសទៅស្រួលចាត់ការតែនេះស្រីគេមិនចង់លើកដៃវ៉ៃស្រីទេខ្លាចថាជាប់ឈ្មោះជាប្រុសចោលម្សៀត..។

រឿងលន់តួស្នេហ៍អតីតភរិយា✨💖 Where stories live. Discover now