EP20

1.1K 62 2
                                    

_15នាទីក្រោយមក~~

« គ្រាន់តែទៅបន្ទប់ទឹកសោះអីក៏យូរម្ល៉េះ?? » វាគឺ15នាទីហើយដែរគេអង្គុយចាំហ្វូតត្រឡប់មកវិញនិងអាលទៅញ៉ាំការ៉េមជាមួយគ្នាតែចាំកាន់តែយូរវាកាន់តែមិនឃើញ...

« តិចហ្វូតមានរឿងអីទៅ?? » ត្រូវហើយ! ប៉ុន្មានថ្ងៃនេះសត្រូវរបស់គេកំពុងតែតាមប្រម៉ាញ់គេផងចុះបើចាប់ហ្វូតយកទៅធ្វើជាចំណាប់ខ្មាំងតើអោយគេធ្វើយ៉ាងណាទៅ?? គិតបានត្រឹមនេះរួចជេមក៏ក្រោកឈរហើយក៏រត់សម្ដៅទៅកាន់បន្ទប់ទឹកសាធារណៈដែរហ្វូតបានចូលមកប្រម៉ាណជា20នាទីមុននេះ ពេលដែរចូលទៅដល់អ្វីដែរគេឃើញមុនគេនោះគឺជាកូនកន្សែងពណ៌ក្រហម និងបន្តោងតុក្តតាខ្មាឃ្មុំមួយបានជ្រុំនៅទីនោះ ឃើញបែបនេះហើយក្នុងចិត្តក៏កាន់តែមិនស្រួលលើសដើម ព្រោះតែបន្ដោងតុក្តតាមួយនោះគឺជារបស់គេ គេគឺជាអ្នកទិញវាអោយហ្វូតដោយផ្ទាល់ដៃ។ ជេមក៏បានឱនរើសបន្ដោងសោមួយនោះហើយក៏បានយកទូរស័ព្ទCallទៅកាន់ជំនិតរបស់ខ្លួន

« អាឡូចៅហ្វាយ!! មានការអ្វីមែនទេបាទ? » សំឡេងរបស់វីនក៏បានបន្លឺឡើងសួរទៅកាន់ចៅហ្វាយរបស់ខ្លួន
« ពេលនេះប្រពន្ធយើងត្រូវបានគេចាប់ខ្លួនហើយ » ជេម
« បា-បាទ?? ចៅ-ចៅហ្វាយថាមិចអ្នកប្រុសតូចគេចាប់ចឹងហេស?? » វីនបានស្រែកឡើងទាំងភ្ញាក់ផ្អើលដែរធ្វើអោយឌីមដែរអង្គុយជិតនោះក៏បានលឺនិងចូលមកកញ្ឆក់ទូរស័ព្ទពីវីនយកមកនិយាយម្ដង

« ខ្ញុំបានប្រាប់ចៅហ្វាយហើយមែនទេថាកុំអោយប្រហេស?! ឥឡូវនេះឃើញទេគេចាប់អ្នកប្រុសតូចយកទៅអោយទាល់តែបាន! នេះចៅហ្វាយមើលថែអ្នកប្រុសតូចរបៀបមិច?? ហ្ហើយ... ចៅហ្វាយគឺតែងតែបែបនេះមិនដែរចេះប្រយ័ត្នប្រយែងយ៉ាងមិចទេ..!! » បានទូរស័ព្ទពីដៃវីនហើយមិនអោយបង្អង់ពេលយូរក៏រ៉េបយកៗ នេះគេខំប្រាប់ហើយប្រាប់ទៅថាកុំអោយមើលងាយគូសត្រូវកុំអោយប្រហេសបែបនេះ តាប្រហេសវាប្រហោងចឹងហាស៌។

« នែ៌! យើងជាចៅហ្វាយឯងណា! ឯងគិតថាយើងនិងមិនបារម្ភពីប្រពន្ធយើងឬ?? មកពីគេមិនអោយយើងមកតាមនិងឯងបានជារឿងវាទៅជាបែបនេះ »

« ចៅហ្វាយក៏ចៅហ្វាយទៅខ្ញុំមិនខ្វល់ទេ!! » ដល់ដំណាក់កាលនេះទៅហើយចង់ស្ដេចចៅហ្វាយទៀតក៏គេលែងខ្លាចដែរ
« ឯង! បានហើយបន្តិចទៀតយើងទៅដល់ក្រុមហ៊ុន » និយាយរួចគេក៏បានបិទទូរស័ព្ទហើយក៏បានសម្ដៅទៅរកឡានដើម្បីទៅក្រុមហ៊ុន

You've reached the end of published parts.

⏰ Last updated: Jan 24 ⏰

Add this story to your Library to get notified about new parts!

រឿងលន់តួស្នេហ៍អតីតភរិយា✨💖 Where stories live. Discover now