EP5 / សងសឹក

656 46 7
                                    

« គឺជា....លោកសាហ៊ុន លោកសាហ៊ុនគឺជាអ្នកអោយខ្ញុំដុតឃ្លាំងរបស់លោកហើយក៏ជាអ្នកប្រើអោយខ្ញុំលួចឯកសាររបស់លោក » 👤 និយាយទាំងញ័រមាត់តតាត់
« យើងគិតអីមិនដែរចេះខុស » ជេម ពួកឯងចាត់ការវាទៅតែកុំធ្វើបាបគ្រួសារវាអីនិយាយរួចគេក៏បានដើរចេញជាមួយនិងវីនបាត់ដោយទុកអោយឌីមជាអ្នកចាត់ការ

Skip
មកមើលខាងហ្វូតឯណេះវិញគេកំពុងតែនៅក្នុងបន្ទប់អានសៀវភៅក៏ស្រាប់តែមានសំឡេងគេស្រែកឡើងលាន់នៅខាងក្រោមទើបគេក៏ចេញមកមើល ( អត់បានចុះទៅទេ )
« នែ៌!កើតស្អីបានជាមកស្រែកឆោលលោផ្ទះគេនិង?? » ហ្វូត
« យើងមករកបងជេម » សាយយ៉ានិយាយទាំងដើរឡើងទៅរកហ្វូតទោះបីជាអ្នកបម្រើខំចាប់នាងចេញក៏ដោយ ដោយឃើញថានាងមានះពេកហ្វូតក៏បានចុះទៅ
« ជេមមិននៅ » ហ្វូតនិយាយរួចរៀបនិងដើរចេញទៅហើយតែក៏ត្រូវបាននាងចាប់បោចសក់គេផ្ងារមកក្រោយអ៊ំវ៉ានឃើញបែបនេះក៏មានជួយហ្វូតតែក៏ត្រូវសាយយ៉ារុញមួយទំហឹង នុតនិងនីមឃើញបែបនេះក៏រៀបនិងតេទៅហៅភូវីនតែហ្វូតក៏ស្រែកឃាត់
« មិនបាច់ទេបងទុកអោយខ្ញុំប្រលះនាងនេះចេញម្ដង » ហ្វូតនិយាយរួចក៏បោចសក់សាយយ៉ាវិញមួយទំហឹងពួកគេក៏បានប្រតាយប្រទប់គ្នាឡើងពេញនិងយាយទៅឡើងវល់ទម្រាំតែប៊ីនមកពីយកយ៉ាន់នីវិញគឺថាផ្ទះនិងសឹងខ្លាចទៅជាសាយវៀនទៅហើយ ប៊ីនឃាត់រួចហើយបំបែកពួកគេចេញទៅហើយ ហីគិតថាហ្វូតព្រមមែនទះគេ2ដៃលើកមុនគេមិនទាន់សងផងលើកនេះគេនិងសងសឹកវិញហើយគេក៏ដើរទៅជិតសាយយ៉ារួចក៏ទះនាងវិញមិនដឹងជាប៉ុន្មានដៃទេ
ផាច់
« មួយនេះនាងទះយើងថ្ងៃមុន » ហ្វូត
ផាច់
« មួយនេះនាងដៀលថាយើងជាអ្នកបម្រើ » ហ្វូត
ផាច់
« មួយនេះដែរនាងហ៊ានទាក់ប្ដីយើង »  ហ្វូតរៀបនិងវ៉ៃទៀតហើយយ៉ាន់នីក៏ចូលមកឃាត់
« បងប្រុសៗទុកអោយខ្ញុំវិញ » យ៉ាន់នី
ផាច់
« ជាចុងក្រោយដែរនាងហ៊ានមកបង្ករឿងជាមួយបងយើង » យ៉ាន់នី
« ពួកឯងឆាប់យកនាងចេញពីនេះទៅ » ហ្វូតស្រែកឡើងខ្លាំងៗសឹងតែបែកផ្ទះហើយ
« យើងមិនទៅទេ...ឯងចាំមើលចុះយើងនិងធ្វើសងឯង×10 » និយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវបានគេចាប់នាងយកចេញពីទីនេះបាត់
រវល់តែមើលគេឈ្លោះគ្នាមានឆ្ងល់អត់ថាយ៉ាន់នីនិងពីណាគេបើឆ្ងល់ចឹងមកស្រាយចម្ងល់ទាំងអស់គ្នាយ៉ាន់នីនិសិ្សតឆ្នាំទី2 អាយុ19ឆ្នាំ ហើយត្រូវជាប្អូនរបស់ជេមបង្កើតនាងបានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកទើបតែត្រឡប់មកវិញថ្ងៃនេះចឹងហើយទើបបានជាប៊ីនទៅយកនាងមិនបាននៅមើលថែហ្វូតទើបបានជាធ្វើអោយស្រីធ្មប់ម្នាក់នុងមកវ៉ៃដល់ផ្ទះបាន។ បន្ទាប់ពីកើតរឿងនិងមកយ៉ាន់នីក៏បានCallទៅប្រាប់ជេមហើយនុតនិងនីមក៏Callទៅភូវីន ពួកគេទាំង2លឺបែបនេះក៏ប្រញ៉ាប់នាំគ្នាត្រឡប់មកផ្ទះវិញយាយពីថាមួយៗបើកដូចហោះជេមគេមែនអ្នកបើកតែគែប្រាប់ឌីមអោយបើកលឿនហីបើវីនវិញគ្នាឡើងប្រហោងពោះអស់ហើយពេលត្រឡប់មកគឺមកដល់ទាំង2ឡានពួកគេក៏នាំគ្នាប្រញ៉ាប់ប្រញ៉ាល់ចូលទៅពេលចូលទៅដល់គេក៏បានឃើញហ្វូតយើងកំពុងអង្គុយលាងរបួសដោយមានយ៉ាន់នីជាអ្នកលាងអោយជេមឃើញបែបនេះក៏សុំខ្លួនជាអ្នកលាងរួចក៏សួរទៅកាន់ហ្វូតទាំងបារម្ភ
« មុខរបស់អូនទៅត្រូវនិងអីអ្នកណាធ្វើបាបអូន ខូចសម្រស់ប្រពន្ធបងអស់ហើយមើលចុះ » ជេមនិយាយរួចក៏បែមុខហ្វូតចុះឡើងៗ
« ប្រាកដណាស់!យើងប្រាកដហើយគ្មានអ្នកណាក្រៅពីស្រីធ្មប់នោះទេ យើងគិតហើយគិតទៅនាងនេះវាអាក្រក់ជាងយើងគិតទៅទៀត! នេះបើយើងនៅវិញគ្មានអោយរួចខ្លួនទេចាប់ក្បាលនាងឯងបោកជាមួយនិងជញ្ជាំងនិងហើយ » ភូវីនមិនអោយហ្វូតនិយាយទាន់ក៏និយាយចេញមកប្រាវៗដូចបាក់ទ្រនប់ចឹងចំណែកយ៉ាន់នីគ្រាន់តែភូវីននិយាយចប់ភ្លាមក៏ទះដៃឡើងមករួចហើយក៏សរសើរភូវីនតែដឹងសរសើរដឹងបង្អាប់ទេ
« អូហូ!! បងប្រុសភូវីនពិតជានិយាយបានល្អណាស់ចរិកឆ្នាស់បែបនេះនៅមិនទាន់បាត់ឡើយ ចឹងសោះបានគ្មានអ្នកណាគេយកបែបនេះ » យ៉ាន់នីនិយាយរួចក៏សើចឡើងញុមភ្លេចប្រាប់អ្នកអស់គ្នាគឺយ៉ាន់នីនិងគឺនាងស្គាល់សាយយ៉ាព្រោះសាយយ៉ានេះគឺតាមតោងបងនាងយូរហើយគ្រាន់តែមិនសូវខ្លាំងដូចឥឡូវ
« នេះឯងយ៉ាន់នី!! » ភូវីននិយាយទាំងចង្អុលមុខយ៉ាន់នីទាំងគ្រឺតមកហែកកេរ្ដីគេនៅមុខមនុស្សឡើងច្រើន ចំណែកឯវីននិងឌីមវិញនៅក្រៅនៅឡើយទេព្រោះមុននិងឌីមបើកឡានលឿនហ៌..ចឹងហើយវីនគ្នាពុលហើយឌីមនៅជួយមើលចឹងហើយទើបមិនបានទៅក្នុង
« ប៉ុណ្ណឹងសោះក៏ពុលដែរមនុស្សល្អិតចឹងមែន » ឌីមនិយាយទាំងសើចឡើងធ្វើដូចរឿងកំប្លែងវីនលឺបែបនេះក៏សម្លក់គេ
« យើងមែនមនុស្សល្អិតទេតែមកពីហែងនិងបើកឡានលឿនដូចហោះ » វីន
« នេះគឺជាបញ្ជារបស់ចៅហ្វាយ! ចៅហ្វាយមិនពុលផងហែងពុលទៅកើត » ឌីម
« មកពីយើងគុយមុខហើយវារន្ធត់ » វីនខំប្រឹងរកលេសកុំអោយគេថាខ្លួននុងមនុស្សល្អិត { តូច }
« យើងក៏អង្គុយនៅមុខដែរយើងមិនស្អីផង ទទួលស្គាល់ទៅថាឯងល្អិតឆាប់ពុល » ឌីមនិយាយរួចក៏សើចខ្លាំងជាងមុនទៅទៀត
« អៃសត្វឌីមងាប់ហើយឯងលើកនេះ » វីនក្រោកឡើងរួចហើយក៏ដេញវ៉ៃឌីមសកម្មភាពរបស់ពួកគេមើលទៅសប្បាយណាស់តែក៏មានមនុស្សម្នាក់ដើរឈរមើលមកពីខាងនោះមិនសប្បាយចិត្តសោះ។
« ទាយលេងៗហូវពីណាគេជាអ្នកឈរមើលណ៌ »

By : Viya_Nattawat
Be to continue 🙏✨💖
អរគុណសម្រាប់ការអានហើយក៏សុំអភ័យទោសចំនួនកំហុសខុសឆ្គងត្រង់កន្លែងណាមួយដែរសរសេរមិនបានល្អ🙏✨

រឿងលន់តួស្នេហ៍អតីតភរិយា✨💖 Where stories live. Discover now