« នេះបងកំពុងធ្វើស្អីGemini?? »
« ថោកទាបខ្លាំងណាស់!! » ពេលដែរធ្វើម្ហូបរួចរាល់អស់ហើយគេក៏បានមកដល់ក្រុមហ៊ុនហើយជំនិតជេមក៏បានប្រាប់ថាលោកប្រុសជេមគឺមិនទាន់ដល់ម៉ោងត្រូវប្រជុំទេគេលើកម៉ោងហើយហ្វូតក៏បានដើរទៅតែអ្វីដែរគេកំពុងតែឃើញគឺមានស្រីម្នាក់កំពុងអង្គុយពីលើភ្លៅជេមថើបមាត់គ្នាយ៉ាងស្អិតរមួតមើលទៅប្រហែលជាកំពុងតែត្រៀមខ្លួនក្នុងការប្រលោមស្នេហ៍ជាមួយនិងគ្នាបន្តិចទៀតនេះហើយ
« ចេញទៅក្រៅសិនទៅ » ជេមបាននិយាយអោយនារីម្នាក់ដែរអង្គុយលើគេមុននេះចេញទៅក្រៅដើម្បីគេស្រួលនិយាយគ្នាហើយនារីម្នាក់នោះក៏បានដើរចេញមុននិងចេញក៏ឈ្លៀតឱនមកថើបថ្ពាល់ជេមមួយខ្សឺតទៀត ( ដូចគ្មានឃើញក្បាលប្រពន្ធគេនៅនិងសោះ )
« មិចក៏មកមិនគោះទ្វារ »
« ..... »
« មិចក៏មិនឆ្លើយ!!!!! » ជេមបានស្រែកគំហកអោយហ្វូតខ្លាំងៗគេខឹងគេម៉ួម៉ៅខ្លាំងណាស់ដែរគេខំនិយាយហើយបែរជាមិននិយាយរកគេវិញ
« ខ្ញុំមិនចង់និយាយទេតែបើនិយាយទៅមួយរយៈនេះ បងបន្ដិចក៏ល្អនិងខ្ញុំ ហើយក៏ប្ដូរមកជាអាក្រក់និងខ្ញុំ អោយខ្ញុំដឹងមូលហេតុខ្លះបានទេ?? » ហ្វូតសួរទៅកាន់ជេមទាំងញ័រមាត់ ចិត្តគេជាប្រពន្ធណាអោយគេមកប្រទះជាមួយនិងរូបភាពបែបនេះប៉ុន្មានដងទៀតទើបសមចិត្តគេជាប្ដី?
« យ៉ាងមិចពេលមិនខ្វល់ទៅមិនសប្បាយចិត្តមែនទេ?? »
« ការពិតទៅអូនក៏អត់សប្បាយចិត្តដែរព្រោះពីមុនបងមិនធ្វើចឹងដាក់អូនទេ បងដែរទុកខ្ញុំជាប្រពន្ធបងខ្លះទេ?? មិនដែរទេមែនទេ?? បងកំពុងតែក្បត់អូនហើយមែនទេ?? អស់ចិត្តហើយតើមែនទេ?? បងប្រាប់មកបើបងអស់ចិត្តហើយបងក៏និយាយមកកុំអោយអូនទ្រាំមើលទង្វើរក្បត់របស់បងពីមួយលើកទៅមួយលើកទៀតអីព្រោះវាគួរអោយធុញខ្លាំងណាស់!! » ជើងគេញ័រអស់សឹងតែទប់លំនឹងខ្លួនឯងលែងកើតហើយដឹងទេ?
« ទោះបងមានស្រីច្រើនពិតមែនតែបងមិនដែរក្បត់អូនទេ » គេមានស្រីច្រើនពិតមែនគេព្រមទទួលស្គាល់តែនៅពេលដែរហ្វូតនិយាយថាគេក្បត់គេដូចជាទទួលយកមិនបានសោះ ឬក៏គេគិតថាទង្វើរដែរគេធ្វើនេះមិនមែនជាការក្បត់ទេ?
« ចុះទង្វើរនេះគេហៅថាមិចមិនមែនជាការក្បត់ទេតើមែនទេ..?? ហ្ហឹក..ហ្ហឹក..បងឆ្លើយមក..ឆ្លើយប្រាប់អោយអូនបានអស់ចិត្តមកថានេះជាទង្វើរអ្វី ឱបថើបគ្នាបណ្ដើរគ្នាចូលផ្ទះនិងមិនមែនជាការផិតក្បត់ទេមែនទេ?? ហ្ហឹកៗ.... សម្លាប់អូន សម្លាប់អូនមកជេម បើសិនជាបងមិនព្រមលែងលះជាមួយអូនទេ សម្លាប់អូនចោលទៅកុំអោយអូនឈឺជាងនេះអី »
« មើលទៅមើលបងក្បត់អូនពីកាលណាមកបើបងក្បត់អូនបងមិនមែនធ្វើអីដោយបើកចំហបែបនេះទេបើបងក្បត់បងប្រាកដជាលួចលាក់បាត់ទៅហើយ » មិនខ្វល់ពីពាក្យដែរហ្វូតអោយខ្លួនសម្លាប់គេតែក៏តបទៅនិងពាក្យផ្សេង
YOU ARE READING
រឿងលន់តួស្នេហ៍អតីតភរិយា✨💖 ( ផ្អាក )
Short Storyស្នេហាដែរពោពេញទៅដោយការឈ្លោះប្រកែកគ្នានិងការយល់ច្រឡំគ្នារវាងប្ដីប្រពន្ធមួយគូ។ តើស្នេហារវាងប្ដីប្រពន្ធមួយគូនេះនិងអាចបន្តទៅមុខបានដែរឬទេ???
