« គឺ...គឺជាលោក??!! » ហ្វូតភ្ញាក់ផ្អើលខ្លាំងមែនទែនដែរអ្នកបង្វិលកៅអីនោះគឺជាមនុស្សដែរបានបែកគ្នាអស់រយៈពេលយ៉ាងយូរនេះគេម្នាក់នោះគឺបាត់ដំណឹងសូន្យឈឹងសុខៗមកបង្ហាញខ្លួននៅក្នុងបន្ទប់គេទុកទទួលភ្ញៀរជាឯកជនបែបនេះ
« មិនដែរឃើញទៅលេងខ្ញុំបន្តិចសោះនេះដាច់ចិត្តពិតមែនឬ?? »
« អូហ៊ូយនៀគយើងតាមរកជិតស្លាប់ទៅវិញហើយរកមិនឃើញផងអោយយើងទៅលេងឯងបែបណាទៅហាស » ហ្វូតក៏ដើរទៅជិតបរុសម្នាក់នោះហើយក៏លើកដៃកៀក-កគេមើលទៅពួកគេស្និតស្នាលគ្នាណាស់
« អើ!យើងភ្លេចគិតអោយឈឹងទៅ »
« អើ! ហើយឯងបាត់ក្បាលទៅឯណាហាសបានជាយើងរកមិនឃើញតេក៏មិនចូលឆាតក៏មិនខ្ជីតបយ៉ាងមិចឡើងជាកូនឯកឧត្តមហើយហេស »
« មិនបានឡើងជាកូនឯកឧត្តមស្អីទេគ្រាន់តែបានឡើងជាកូនរបស់រដ្ឋមន្ត្រីហើយក៏ឡើងជាកូនរបស់ប្រធានពេទ្យដ៏ធំនៅកូរ៉េនិងឯង គ្នាមិនបានឡើងជាកូនរបស់ឯកឧត្តមណាទេភឿន »
« អាយ៉ុនឯងនេះចង់ផ្ជាញ់យើងហេស?? » ហ្វូតដកដៃកៀកកគេចេញរួចហើយក៏យៀដៃប្រុសនិងទះក្បាលគេមួយដៃតែក៏ត្រូវមិត្តគេចាប់ជាប់
« អត់ទេៗៗ!! ទូរស័ព្ទចាស់យើងខូចហើយយើងក៏មិនចាំលេខឯងហើយឡាញរបស់ឯងក៏ឯងប្ដូរមិនចឹង?? ហើយអោយយើងធ្វើយ៉ាងមិចកើត » គេប្រកែកឡើងញ៉ាប់ឆ្មេរស្ដាប់សឹងមិនបានហ្វូតវិញសើចគេឡើងរឹកពោះព្រោះពេលគេប្រឹងបកស្រាយនោះគឺមុខគេភ័យស្លន់ស្លោដូចមាន់រកពង
« បានហើយៗយើងជឿតោះទៅក្រៅយើងជូនឯងទៅសុីអី ខានជួបគ្នាយូរហើយ » ហ្វូតនិយាយរួចក៏គ្រៀកករបស់យ៉ុនចេញទៅក្រៅលី ស៊ុនយ៉ុន ជានិស្សិតផ្នែករដ្ឋាបាល គេមានអាយុ 23ឆ្នាំកម្ពស់1.82 ជាកូនកាត់ថៃ-កូរ៉េដោយម៉ាក់របស់គេជាជនជាតិកូរ៉េចំណែកឯប៉ារបស់គេជាជនជាតិថៃចឹងហើយភាសាកូរ៉េនិងភាសាថៃគេនិយាយច្បាស់ដូចគ្នា ឈ្មោះរបស់គេត្រូវបានដាក់ជាភាសាកូរ៉េព្រោះគេកើតមកនៅក្នុងទឹកដីប្រទេសកូរ៉េ ហើយគេគឺជាមិត្តរបស់ហ្វូតតាំងតែពីរៀនថ្នាក់ទី9មកម្ល៉េះរៀនរហូតដល់ថ្នាក់ទី12 ពួកគេក៏បានបែកគ្នាមិនបានលេងជាមួយគ្នាទៀតដោយសារតែគ្រួសារគេត្រូវប្ដូរទៅកូរ៉េវិញទើបគេបានចាកចេញទៅដោយមិនបានលាហ្វូតស្រួលបួលអីសោះចឹងហើយទើបហ្វូតបារម្ភនិងនឹកដល់គេខ្លាំងបែបនេះ។ ( អ្នកអស់គ្នាស្រម៉ៃចេញរូបរាងគាត់អត់បើមីនវិញស្រម៉ៃចេញអាបុិនិងសង្ហារណាស់😭 )
+Skip
នៅក្រុមហ៊ុនរបស់ជេមពេលនេះគឺមានតែភាពវិកវល់ចរលាចលដោយសារតែមាននារី2-3នាក់កំពុងតែឈ្លោះគ្នាវ៉ៃគ្នាឡើងពេញនិងតែម្ដងអ្នកណាមកឃាត់គឺពួកគេវ៉ៃនាក់និងអោយចេញទៅវិញបើយើងមើលទៅកាន់វីនឯនេះវិញគ្នាឡើងក្រពុលមុខចង់ក្អួតតិចអីតិចឌីមប្រឹងយកប្រេងរឹតផងអីផងកុំអោយគេពុលស្រីៗទាំងនោះវ៉ៃគ្នា..« វីន!យ៉ាងមិចហើយកុំទាន់ពុលមកជួយយើងសិនយើងទប់មិនជាប់ទេ » ឌីមនិយាយផងយកប្រេងខ្យល់មកដាក់និងច្រមុះវីនផងបក់ផងធ្វើយ៉ាងមិចកុំអោយតែគេពុលព្រោះគេធ្វើម្នាក់ឯងមិនជាប់ឡើយ
« យើង..យើងពុលដាច់ខ្យល់ឥឡូវហើយបើម៉ាកៗនិង » វីននិយាយផងរឹតទ្រូងផងហើយឌីមក៏ទុកវីនមួយឡែករត់ទៅឃាត់ស្រីៗ2-3នាក់នោះតែពេលចូលទៅត្រូវបានគេបោចសក់យកកាបូបវ៉ៃគ្នានេះឡើងសុះសាច់អស់ហើយ« បងជេមជារបស់យើងទេកុំមកចង់ដណ្ដើមអោយសោះ » សាយយ៉ា
« ទេគាត់គឺជារបស់យើង » នីតា ( ម្នាក់ស្រីនិងហីដើមហេតុអោយហ្វូតចង់លែងលះហ៌.. )
« កុំនិយាយច្រើនជារបស់យើង គាត់បាននាំយើងទៅនៅផ្ទះគាត់មើលថែយើងពួកនាងឯងគ្មានបានមួយជំនិតយើងទេពីព្រោះតែយើងត្រូវបានជេមស្រឡាញ់ពិតប្រាកដ » វីតានិយាយឡើងទាំងជឿជាក់ទៅលើខ្លួនឯងតែក៏ត្រូវបានសាយយ៉ាចូលមកបោចសក់រួចក៏វ៉ៃនាងនីតាក៏មកវ៉ៃសាយយ៉ាត
« ក្រែងនាងឯងមានគូដណ្ដឹងហើយមែនទេមិចក៏មកប្រកាច់*រកបងជេមទៀតចឹង ហើយនាងឯងក៏ដូចគ្នានាងឯងបានចូលទៅក្នុងភូមិគ្រឹះរបស់ជេមពិតមែនតែក៏មិនប្រាកដថាអ្នកក្នុងផ្ទះគេមិនបានវ៉ៃនាងដែរយើងឯណេកទើបសមជាប្រពន្ធបងជេមព្រោះយើងត្រូវបានគាត់ប្រាប់មិនអោយអ្នកណាប៉ះពាល់យើងទេ » នីតានិយាយរួចក៏បោចសក់សាយយ៉ានិងវីតារួចហើយពួកគេក៏ប្រតាយប្រតប់គ្នាឡើងវល់ខ្លាំងមែនទែនវីនយើងលឺចឹងហើយឃើញចឹងទៀតរឹតតែពុលបើឌីមវិញឃាត់ពេលណាត្រូវពេលនិងហត់ពេកក៏មកអង្គុយហិតប្រេងខ្យល់បណ្ដើរមើលគេឈ្លោះគ្នាបណ្ដើរម្ដងវិញកុំអោយត្រូវធ្ងន់ជាងនេះ។ ( អាណិតឡើងខ្លោចចិត្ត🥲 )
ទោះនៅក្នុងក្រុមហ៊ុនពិតមែនតែពួកគេមិនបានមកឈ្លោះគ្នាដល់ក្នុងបន្ទប់ជេមឯណាឯជេមនេះក៏មិនបានទៅខ្វល់ឈឺក្បាលជាមួយនាងៗអស់និងដែរតែគេបើរជាកំពុងតែធ្វើរឿងស្មោគគ្រោកជាមួយនិងនារីម្នាក់ទៀតទៅវិញពួកគេបានជិះប្រលែងដៃមួយគ្នាយ៉ាងសប្បាយរីរាយគ្មានខ្វល់អីសោះ ។< ប្រូជេមញុមនៅតែស្មោគគ្រោកដដែរ🗿🙏 >
By : Viya_Nattawat
Be to continue 🙏✨💖
Thanks for reading ✨❤️
YOU ARE READING
រឿងលន់តួស្នេហ៍អតីតភរិយា✨💖
Short Storyស្នេហាដែរពោពេញទៅដោយការឈ្លោះប្រកែកគ្នានិងការយល់ច្រឡំគ្នារវាងប្ដីប្រពន្ធមួយគូ។ តើស្នេហារវាងប្ដីប្រពន្ធមួយគូនេះនិងអាចបន្តទៅមុខបានដែរឬទេ???