ព្រឹកថ្ងៃថ្មីនៅក្នុងបរិវេណផ្ទះរបស់ជេមហ្វូតអ្នកបម្រើនៅក្នុងផ្ទះនាំគ្នាធ្វើការយ៉ាងសស្រាកសស្រាំមកំពុងតែធ្វើការសុខៗក៏មាននារីម្នាក់មកពីណាមិនដឹងបើមើលអោយចំទៅនាងគឺជាសាយយ៉ានិងឯងនាងបានចុះពីលើឡាននិងដើរចូលមកក្នុងផ្ទះជេមហ្វូតដោយគ្មានការអនុញាតទោះបីជាអង្គរក្សខំប្រឹងឃាត់គេយ៉ាងណាក៏ម្នាក់ស្រីនោះមិនស្ដាប់មកដល់ក្នុងផ្ទះក៏ស្រែកហៅជេមខ្លាំងៗសឹងតែបែកផ្ទះ
« បងជេម!!បងជេមនៅផ្ទះឬអត់និង? » សាយយ៉ាក៏បានស្រែក
« នាងមករកអ្នកណាគេទាំងព្រឹកនិង?? » ហ្វូត បានចុះមកក្រោមដោយសារតែសាយយ៉ាបានស្រែកលឺពេកទើបគេសម្រេចចិត្តចុះមកក្រោមដើម្បីមើលថាជាអ្នកណា
« គឺមករកជេមនិងហើយ! ហើយឯងគឺជាអ្នកណាមានសិទ្ធិអីមករស់នៅទីនេះជាអ្នកបម្រើមែនទេ?? » សាយយ៉ានិយាយទាំងសើចឡើងបែបសើចចំអក
« ខ្ញុំជាអ្នកណាក៏បានដែរសំខាន់គឺខ្ញុំមានសិទ្ធិរស់នៅទីនេះហើយក៏មានសិទ្ធិអោយអង្គរក្សរបស់ជេមអូសក្បាលនាងចេញដូចគ្នា » ហ្វូត
« សម្ដីបានណាស់ហេសនេះនែក!!! » សាយយ៉ាបាននិយាយទាំងដើរទៅទះហ្វូតមួយកម្លាំងដៃដែរធ្វើអោយមុខសរលាងប្រែជាមានស្នាមរហម [ ប្រហើនណាស់ស្រីតូចហ៊ានទះមុខកូនស្រីខ្ញុំ ]
« នែ៌!យ៉ាងមិចនាងនិងបានជាមកទះខ្ញុំនិង!! » ហ្វូតបានរុញសាយយ៉ានិងស្រែកអោយនាងខ្លាំងៗ
« យ៉ាងមិចត្រឹមជាអ្នកបម្រើហេតុអីយើងវ៉ៃមិនបាន » សាយយ៉ាក៏បានស្រែកទៅអោយហ្វូតវិញដូចគ្នា
« ប្រយ័ត្នណា៌..!!ប្រយ័ត្នសម្ដីរបស់នាងបន្ដិចទៅប្រយ័ត្នតែបែកមាត់ខានបានសុីបាយទៅ » ហ្វូតបាននិយាយនិងដើរទៅជិតត្រជៀកសាយយ៉ារួចក៏និយាយខ្សឹបៗប្រាប់នាងបន្ត
« នាងមិនដឹងថាខ្ញុំជាអ្នកណាទេមែនទេ?? » ហ្វូត
« បន្ដិចទៀតនាងនិងដឹងហើយស្រីអត់កេរ្តិ៍ខ្មាស់មករកប្រុសដល់ផ្ទះគេទាំងព្រលឹម » ហ្វូតនិយាយរួចក៏ដើរបុកស្មានាងចេញទៅទុកអោយសាយយ៉ានៅទន្ទ្រាំងជើងខឹងនិងហ្វូត នាងមិនបញ្ជប់ត្រឹមនិងទេក៏បានទាញហ្វូតយកមកទះម្ដងទៀត
*ផាច់ *
« អូយ!! នាងស្រីឆ្កួត » ហ្វូតបានរុញនាងមួយទំហឹងពេលរុញទៅអ្វីដែរគេស្មានមិនដល់នោះនាងបើទៅជាដួលលើទ្រូងប្ដីសម្លាញ់របស់ខ្លួនហើយថែមទាំងជេមយកដៃទៅត្រកងនាងនិងចាប់ចង្កេះនាងទៀត ចំណែកឯសាយយ៉ាគ្រាន់តែឃើញបែបនេះភ្លាមក៏ញ៉ិកញ៉ក់ភ្លាម
« ហិកហិក..!!ជេមជួយខ្ញុំផងអាក្មេងម្នាក់នោះវារុញខ្ញុំឡើងក្រិចក៏ជើងហើយ » សាយយ៉ានិយាយធ្វើពុតជាយំហើយក៏ចង្អុលទៅកាន់ជើងរបស់ខ្លួន
« ហ្វូត!!!ហេតុអីក៏ធ្វើបែបនេះដាក់នាង » ជេមនិយាយទាំងសំឡេងម៉ាំដាក់ហ្វូត
« លឺបងសួរទេ!!! » ដោយហ្វូតមិនឆ្លើយគេក៏ស្រែកឡើង
« បើថារុញបន្ដិចនាងនិងស្លាប់ខ្ញុំនិងអោយលុយទៅធ្វើបុណ្យកុំមកស្រែកដាក់ខ្ញុំបែបនេះ » ហ្វូតក៏បានតបទៅគេវិញ
« ហ្វូតនិយាយស្អីនិងហាស!!! » ជេមក៏បានស្រែករឹតតែខ្លាំងជាងមុនទៅទៀតឯអ្នកបម្រើវិញស្ដាប់ហើយភ័យឡើងចង់លិចនោម*ហើយ
« យ៉ាងមិចខ្ញុំនិយាយបែបនិងមិនបានមែនទេ?? បើថាស្លាញ់គ្នាណាស់ក៏យកគ្នាទៅ » ហ្វូតនិយាយរួចក៏ដើរចេញជេមបង្រុងនិងទៅតាមតែក៏មានឈ្លើងនៅទោងទាម
« ជេម!ខ្ញុំឈឺជើងណាស់ » សាយយ៉ានិយាយទាំងមុខកំសត់ជេមឃើញបែបនេះក៏បីនាងទៅដាក់សាឡុងលាបថ្នាំនៅជើងរបស់នាងអោយ [ កូនញុមគេទះស្នាមមុខបែកមាត់ដែរតើមិចបានអត់បារម្ភចឹង ]។ ពេលដែរគេលាបរបួសអោយនាងរួចក៏អោយនាងត្រឡប់ទៅវិញរួចក៏សួររកហ្វូតឡើងពេញផ្ទះតែគ្មានអ្នកដឹងទេឆាតទៅក៏មិនតបតេទៅក៏មិនលើកទៀតដល់យប់បន្ដិចទើបគេត្រឡប់មកផ្ទះវិញជាមួយនិងប៊ីននិងមនុស្សប្រុសម្នាក់ទៀត
YOU ARE READING
រឿងលន់តួស្នេហ៍អតីតភរិយា✨💖 ( ផ្អាក )
Short Storyស្នេហាដែរពោពេញទៅដោយការឈ្លោះប្រកែកគ្នានិងការយល់ច្រឡំគ្នារវាងប្ដីប្រពន្ធមួយគូ។ តើស្នេហារវាងប្ដីប្រពន្ធមួយគូនេះនិងអាចបន្តទៅមុខបានដែរឬទេ???
