EP19

650 45 5
                                    

« ចៅហ្វាយ!! ខ្ញុំគិតថាយើងគួរតែធ្វើអ្វីមួយដើម្បីទប់គូសត្រូវរបស់យើងហើយ!! បើនៅតែបែបនេះទៀតវានិងមិនមានរឿងល្អឡើយសម្រាប់ពួកយើង! » ឌីម

« ឯងកុំបារម្ភពេកអី! ធ្វើធម្មតាៗទៅ! រឿងដែរយើងអោយឯងធ្វើអីឯងក៏ធ្វើតែរឿងនិងទៅ! » ជេម

« តែ.. ចៅហ្វាយហា៌..!! ខ្ញុំមានអារម្មណ៍ថាខាងពួកវាដូចជាមានព្រាបជាងខាងយើងហើយ » ឌីមក៏តបទៅជេមវិញទាំងមិនអស់ចិត្ត អោយតែគេមកនិយាយលើកណាក៏ដឹងតែថាមិនអីៗរហូត ចុះបើថ្ងៃណាមួយអីទៅគិតយ៉ាងមិច?

« ធ្វើដូចមិនដឹងចឹងឯងនេះ! ពួកវាគ្មានថ្ងៃយកឈ្នះយើងទេ ឯងកុំបារម្ភ!! » ជេមនិយាយដោយមានភាពជឿជាក់គេទាំងតែឈ្នះរ៉ាវុទ្ធគ្រប់រឿងទៅហើយ គ្មានរឿងអ្វីដែរគេខ្វល់ចិត្តថារ៉ាវុទ្ធនិងខ្លាំងជាងគេឡើយ!!

« ចៅហ្វាយដែរធ្លាប់បានលឺគេនិយាយបែបនេះទេគឺថាបែបនេះ “ កុំមើលងាយដៃគូសត្រូវរបស់យើង បើសិនជាមិនទាន់ស្គាល់គេច្បាស់! ” ណាមួយវិញទៀតចៅហ្វាយ មើលទៅគេលើកនេះក៏ដូចជាខ្លាំងពិតមែន! » មនុស្សដូចជាជេមនេះគឺក្បាលរឹងខ្លាំងណាស់!! គេប្រាប់អោយល្អមិនស្ដាប់គេទេ ចាំមើលតែមានរឿងនោះកើតឡើងទើបនឹកស្ដាយក្រោយ។

« យើងមិនខ្វល់ទេហើយក៏មិនដែរលឺអីដែរ! ទៅធ្វើការឯងទៅ! » មិនស្ដាប់! មិនខ្វល់! មិនជឿហើយថែមទាំងដេញគេចេញគេចេញថែមទៀត!

« ហ៊ឺយ..!! ខ្ញុំគ្រាន់តែតឿនប្រាប់ចៅហ្វាយអោយចៅហ្វាយប្រយ័ត្នខ្លួនតែប៉ុណ្ណោះ! ណាមួយវិញទៀតខ្ញុំក៏បារម្ភពីម្ចាស់តូចផងដែរ ខ្ញុំមិនជឿថាគេមិនដឹងពីរឿងរបស់ចៅហ្វាយនិងម្ចាស់តូចឡើយ! » និយាយចប់គេក៏ឱនគោរពជេមហើយក៏បានចាកចេញទៅ!

« ត្រូវហើយហ្វូត! មិនបានទេចុះបើគេដឹងរឿងរវាងយើងនិងហ្វូតដូចដែរឌីមនិយាយមិនចប់ទៅហើយទេ? » មិនមែនសម្ដីរបស់គេជេមមិនគិតទាំងអស់ឡើយគេក៏គិតខ្លះដែរ គ្រាន់តែគិតបែបនេះហើយក៏ធ្វើអោយគេឈឺក្បាលបានដែរ។

---------

« យ៉ាងម៉េចហើយការងារដែរយើងអោយឯងធ្វើនោះ?? » សម្លេងគ្រលធំស្ដាប់ទៅមានអំណាច ដែរធ្វើអោយគ្រប់គ្នាកោតខ្លាចឱនក្បាលសឹងតែដល់ជើងរបស់គេ បានសួរឡើងទៅកាន់កូនចៅជំនិតរបស់ខ្លួន ប្រកដដោយទឹកមុខស្មើរធេងហើយក៏គ្មានអ្នកណាដែរឆ្ងាយក្រៅពី រ៉ាវុទ្ធ សាផានវង់ ដែរបរុសដែរឆ្កួតនិងអំណាច! < អាប្រុសរោគចិត្ត😭 >

រឿងលន់តួស្នេហ៍អតីតភរិយា✨💖 Where stories live. Discover now