EP18 / GEMINI NORAWIT!!

888 61 4
                                    

★ មុននិងចូលទៅដល់សាច់រឿងAdmin ក៏សុំអរគុណទៅដល់អ្នកអានគ្រប់គ្នាដែរតែងតែរងចាំអានសាច់រឿងមួយនេះ Admin ដឹងថា Admin ចេញរឿងមិនលឿនដូចមុនមិនផុសញឹកញ៉ាប់ដូចអ្នកនិពន្ធដទៃផ្សេងទៀត!! ហើយ Admin ក៏សំទោសសម្រាប់ការយឺតយ៉ាវក្នុងការផុសរឿងមួយនេះ តែ Admin និងព្យាយាមផុសអោយញឹកញ៉ាប់ដូចមុនដើម្បីអោយអ្នកទាំងអស់គ្នាអាន ហើយកុំភ្លេចAdmin ម្នាក់នេះណាបើសិនជាពេលណាមួយមីនលែងផុសរឿង  ហើយកុំគិតថា អ្នកនិពន្ធម្នាក់នេះរត់ចោលអ្នកអានអីអត់មានថ្ងៃនុងទេ!! ហើយអ្នកទាំងអស់គ្នាក៏ដឹងថាតាំងពីដើមមកAdmin អត់ដែរទាមទារឬក៏បង្ខំអោយអ្នកទាំងអស់គ្នាVote ឬក៏ Cmt អីទេតែ Admin សុំម្យ៉ាងសុំអោយអ្នកទាំងអស់គ្នានៅអានរឿងAdmin បែបនេះរហូតណា...🤍 ( ហៀបហ៊ាប់ឆើនតិចហៃ )

_______

« រឿងយើងអោយឯងធ្វើនោះយ៉ាងមិចហើយ? » បរុសចម្លែកមុខអង្គុយលើកៅអីបង្វិលបើខ្លួនទៅម្ខាងទៀតនិយាយជាមួយនិងកូនចៅរបស់ខ្លួន!!

« បាទចៅហ្វាយរឿងដែរចៅហ្វាយអោយខ្ញុំធ្វើខ្ញុំបានធ្វើវារួចរាល់អស់ហើយទាន! »
« ល្អ!! យើងចាំមើលថាវានិងធ្វើបែបណា..!! យើងនិងបំផ្លាញឯងម្ដងមួយៗរហូតទាល់តែឯងអស់ពីខ្លួន Gemini Norawit ហាសហាៗៗ... » បរុសម្នាក់នោះក៏បានសើចឡើងយ៉ាងខ្លាំងៗប្រៀបបានដូចជាមនុស្សរោគចិត្តយ៉ាងចឹង គេសើចផងទះដៃកៅអីផងមើលទៅគួរអោយខ្លាចណាស់!! ស្របពេលនោះដែរកៅអីក៏បានបង្វិលឡើងមកអោយយើងឃើញបរុសដែរបាននិយាយឈ្មោះជេមមុននេះគេគឺជា រ៉ាវុទ្ធ សាផានវង់!! គឺជាមនុស្សតែម្នាក់ដែរតែងតែចង់កម្ចាត់ជេមចេញពីផែនដីមួយនេះ!! តែរាល់កម្រោងការរបស់គេដែរចង់កម្ចាត់ជេម ជេមតែងតែយកឈ្នះគេបានរហូតមកទល់ពេលនេះគេក៏មានកម្រោងថ្មីសម្រាប់កម្ចាត់ជេមម្ដងទៀតដូចគ្នា។

---

« ហ្វូត....!!! » សំឡេងស្រែកហៅលឺលាន់ពេញផ្សារទំនើបដែរធ្វើអោយមនុស្សនៅទីនោះនាំគ្នាងាគមើលឡើងព្រោងព្រាត
« មិចក៏ស្រែកលឺៗម្ល៉េះ?? លោកមិនចេះខ្មាស់គេទេហេស?? » មកដល់ភ្លាមក៏ត្រូវមាត់របស់ហ្វូតភ្លាម!! គេនិយាយថាអោយគឺត្រូវហើយចេះមកស្រែកនៅកណ្ដាលហ្វូងមនុស្សទៅកើត!!

រឿងលន់តួស្នេហ៍អតីតភរិយា✨💖 Where stories live. Discover now