បើសិនជាការចាកចេញរបស់ខ្ញុំធ្វើអោយអ្នកសប្បាយចិត្តនោះខ្ញុំនិងចាកចេញហើយក៏កុំសង្ឃឹមថាខ្ញុំនិងវិលមកវិញអីព្រោះនេះគឺជាអ្វីដែរអ្នកចង់បាននោះទេ ខ្ញុំក៏មិនមែនជាឧបករណ៍សម្រាប់កំដរអារម្មណ៍របស់អ្នកគ្រប់ពេលផងដែរ។ កាលកន្លងមកគិតថាពួកយើងជាប់ក្នុងសុបិនមួយដ៏សែនយូរកាលមកទៅចុះរស់នៅជាជីវិតសុីវីឡៃរបស់អ្នកបន្តទៀតចុះ ហើយខ្ញុំក៏រស់នៅក្នុងជីវិតធម្មតារបស់ខ្ញុំដូចគ្នា។ អត្ថន័យនៅក្នុងសំបុត្រមួយសន្លឹកនៅលើតុក្បែរគ្រែរបស់ជេមដែរវាគឺជាសំបុត្រមួយដែរហ្វូតបានបន្សល់ទុកភ្ជាប់ជាមួយនិងកូនបន្តោងសោដែរជេមធ្លាប់ទិញវាជាគូរជាមួយនិងគេតែពេលនេះគេបានប្រគល់វាអោយទៅម្ចាស់ដើមគេវិញហើយ។
ជេមអានហើយក៏មានអារម្មណ៍ថាខុសបន្ដិចបន្តួចដែរតែគេក៏មិនខ្វល់យកក្រដាសនោះបោះចូលក្នុងធុញសម្រាមហើយក៏ទាញកន្សែងចូលក្នុងបន្ទប់ទឹកបាត់ទៅវិញមើលទៅគេចុះគេមិនខ្វល់អីបន្ដិចនោះទេ..!!
+ 7ខែក្រោយមក
ហ្វូតបានរស់នៅយ៉ាងមានក្ដីសុខគេមិនខ្វល់នោះទេតែបើសួរថាគេបំភ្លេចជេមបានឬនៅចម្លើយនោះប្រាកដជានៅគេនៅនឹកដល់ជេមសឹងរាល់ថ្ងៃនឹកគ្រប់ពេលគ្រប់វេលានឹកស្នាមញញឹមនឹកពាក្យផ្អែមល្ហែមដែរធ្វើជាមួយគ្នា គេនឹកយ៉ាន់នីនឹកពេលដែរនាងការពារគេនឹកពេលនាងវ៉ៃស្រីអស់នោះនឹកសម្លេងនាងដែរនាងហៅគេរឹតតែនឹកពេលដែរនាងលួងលោមគេឱបគេនឹកចរិករបស់នាង« អូហ៊ូយ!!ហ្វូតអូនធ្វើអីនិង?? » សម្ដីដ៏សែនផ្អែមល្ហែមគួរអោយចង់ស្ដាប់ជាទីបំផុតហើយ ហើយគេក៏បានលូកដៃមកឱបហ្វូតពីក្រោយថើបថ្ពាល់គេតិចៗយ៉ាងផ្អែមល្ហែមធ្វើអោយអ្នកដែរត្រូវគេថើបមុខឡើងក្រហមទុំដូចផ្លែប៉េងប៉ោះយ៉ាងចឹង
« កំពុងតែធ្វើម្ហូបអោយបងនិងណា៌ »
« មើលអូនធ្វើម្ហូបអី តែថាម្ហូបអីក៏ប្រពន្ធបងធ្វើឆ្ងាញ់ដែរគួរអោយចង់ញ៉ាំទាំងម្ហូបទាំងអ្នកធ្វើតែម្ដង »
« បងឯងនេះខូចខ្លាំងណាស់ » គេនិយាយរួចក៏ត្រឡប់មុខបែរទល់មុខអ្នកត្រូវជាស្វាមីរបស់ខ្លួនរួចយកច្រមុះទៅត្រដុះនិងច្រមុះគេចុះឡើងៗ
« បងនិយាយមែនសោះថាបងខូចគួរអូយអន់ចិត្តណាស់ » គេនិយាយធ្វើជាខឹងអន់ចិត្តដែរប្រពន្ធខ្លួនថាខ្លួនខូចបែបនេះ ( បើមិនខូចដែរប្រពន្ធសុំលែង🗿 )
« អា៌ៗ...អូនខុសក៏បានបងឯងនេះ » ហ្វូតនិយាយទាំងសើចពួកគេបានប្រលែងគ្នាយ៉ាងសប្បាយរីករាយមុខម្នាក់ៗមានសេចក្ដីសុខដល់ហើយតែសេចក្ដីសុខមួយនេះក៏ត្រូវបានរលុបទៅវិញបាត់ដោយសារតែមានមនុស្សម្នាក់ចូល« ហ្វូត! ហ្វូត! អ្នកប្រុសហ្វូត!!!!!! »
« ហា..ហាសៗ!! មានការអីមែនទេ?? » បន្ទាប់ពីភ្ញាក់ពីការស្រមើលស្រម៉ៃរបស់ខ្លួនគេក៏ស្រែកឡេឡឺដោយសារតែសំឡេងជំនិតរបស់គេមកហៅ
« គឺ..ថាមានគេចង់ជួបអ្នកប្រុសហ្វូត »
« អ្នកណាគេទៅវណ្ណលី »
« ខ្ញុំក៏មិនដឹងដូចគ្នាបាទ! តែគេនិយាយថាគេស្គាល់អ្នកប្រុស » វណ្ណលីគឺជាជំនិតរបស់ហ្វូត
« អឹម...ជូនខ្ញុំទៅ »
« បាទ!ទាន » បន្ទាប់ពីនិយាយហើយហ្វូតក៏បានដើរចេញទៅដោយវណ្ណលីនិងប៊ីនដើរអមសងខាង ( ប៊ីនគេរើបង្វិចមកនៅមួយមេគេដែរហ៌..រឿងបេះដូងទុកមួយលែកសំខាន់ពេលនេះអ្នកប្រុសធំជាង🥲 ) ដើរមកដល់បន្ទប់មួយវណ្ណលីក៏បានបើកទ្វារអោយទៅហ្វូតហើយគេនិងប៊ីនក៏នៅខាងក្រៅព្រោះមនុស្សម្នាក់នោះសុំសិទ្ធិនិយាយគ្នាជាឯកជនតែពីអ្នកហ្វូតតែប៉ុណ្ណោះ
*ក្រាក សំឡេងដែរបើកទ្វារដោយដៃវណ្ណលីក៏បន្លឺឡើងហើយហ្វូតក៏ដើរចូលមកក្នុងដោយមនុស្សប្រុសម្នាក់នោះបានអង្គុយលើកៅអីបើទៅម្ខាងទៀត« លោកមករកខ្ញុំមានការអីមែនទេ?? » ហ្វូតបានសួរឡើងសម្លឹងទៅមើលផែនខ្នងបរុសម្នាក់នោះមិនដាក់ភ្នែកនោះទេ
« ខានជួបគ្នាយូរហើយ!! »
« គឺ...គឺជាលោក??!! »
« មិនដែរឃើញទៅលេងខ្ញុំបន្តិចសោះនេះដាច់ចិត្តពិតមែនឬ?? »< ខ្លីតិចហើយណា🥲 >
By : Viya_Nattawat
Be to continue 🙏✨💖
Thanks for reading ✨❤️
YOU ARE READING
រឿងលន់តួស្នេហ៍អតីតភរិយា✨💖
Short Storyស្នេហាដែរពោពេញទៅដោយការឈ្លោះប្រកែកគ្នានិងការយល់ច្រឡំគ្នារវាងប្ដីប្រពន្ធមួយគូ។ តើស្នេហារវាងប្ដីប្រពន្ធមួយគូនេះនិងអាចបន្តទៅមុខបានដែរឬទេ???