ជំពប់ស្នេហ៍ភរិយាសម្អប់៤

796 50 0
                                    

ល្ងាចបន្តិចរាងក្រាស់ក៏បានមកដល់ផ្ទះមានអ្នកបំរើចាំមកទទួលយ៉ាងត្រឹមត្រូវនិងនាំនាយចូលទៅក្នុងផ្ទះមកដល់ភ្លាមក៏ក្រលេកឃើញលោកស្រីនៅអង្គុយផឹកតែជាមួយនិងក្មួយមហាជើងល្អរបស់នាយក្រសែរភ្នែកគ្រាន់តែទទួលដឹងលឺហើយក៏រៀបនិងធ្វើដំណើរទៅមុខបន្តតែថេយុងរហ័សភ្នែកមុតទាន់
<អ្ហាវ លោកយាយ នោះលោកពូមកដល់ហើយតើ >ថេយុង

< អ្ហេស! យុនហ្គី យ៉ាងម៉េចហើយថ្ងៃនេះហត់ទេកូន>លោកស្រី

<បាទអ្នកម៉ាក់ ធម្មតាទេ! នេះមា៉ក់មកហេតុអីមិនប្រាប់ខ្ញុំឱ្យដឹងមុន>យុនហ្គីនិយាយខណ:ពេលបង្ខំចិត្តរុញរទេសខ្លួនទៅជិតពួកគេដើម្បីនិយាយគ្នាបន្តិចសិន

<ក៏យល់ថាម៉ាក់ទៅណាមកណាមិនដែលឃើញកូនសួរនាំស្រាប់ហើយទើបម៉ាក់មិនប្រាប់.អ្ហា! កូនឆាប់ទៅផ្លាស់ខោអាវទៅនិងនិងបានមកហូបបាយជុំគ្នាម៉ាក់ក៏មានរឿងចង់និយាយជាមួយកូនផងដែរ>នាយកម្លោះលឺហើយក៏ងួកក្បាលនិងមានគេមកជួយរុញនាយទៅរកបន្ទប់ខ្លួន

<លោកយាយ! នេះគាត់មិនសួរខ្ញុំទេរឺយ៉ាងម៉េចហ្នឹង?>ថេយុងនិយាយពេបមាត់ទាំងមិនសុខចិត្តមើលលោកពូគេចុះដាច់ចិត្តដាក់ក្មួយទៅកើត គេខំមករកលោកពូតាំងពីប្រលឹម ពេលជួបហើយបែជាមិនសួរនាំអីបន្តិចសោះ

<ហុឹស.លោកពូចៅតែបែបនិងកុំប្រកាន់គេអីតោះទៅរៀបចំម្ហូបវិញ>មិនប៉ុន្មាននាទីម្ហូបត្រូវបានរៀបចំរួចរាល់ទើបលោកស្រីក៏បបួលពួកគេមកញាំអាហារពេលល្ងាចជុំគ្នា

<លឺថាអ្នកម៉ាក់មានរឿងចង់និយាយជាមួយខ្ញុំមែនទេ>មាត់សួរតែភ្នែកក៏សម្លឹងមើលចានម្ហូបរួចចាប់វាមកញាំជារើយៗ

< មែនហើយយុនហ្គីហា៎! កូនមិនគិតរកប្រពន្ធមួយនឹងគេទេរឺ អាយុកូននេះក៏រាងក្រាស់ហើយណាស់ដែរ >លោកស្រីនិយាយទាំងរាងខ្លាចចិត្តកូនបន្តិចដែរ គាត់ចិញ្ចើមគេមកផ្ទាល់ដៃប្រាកដជាដឹងចរឹកគេហើយឯរាងក្រាស់ឮម្តាយនិយាយហើយក៏អសកម្មភាពបន្តិច

<ហេតុអីនៅសុខៗម៉ាក់ចង់ឱ្យខ្ញុំយកប្រពន្ធហុឹស.មនុស្សពីការដូចខ្ញុំនេះមានគេចង់បានធ្វើជាប្តីដែរមែនទេ>យុនហ្គីស្តីទៅលោកស្រីទាំងអស់សំណើចមិនមែនថាគេមិនចង់មានគ្រួសារផ្ទាល់ខ្លួនទេតែអតិតកាលរឿងស្នេហានាយវាជូជត់ខ្លាំងពេកណាមួយជើងគេពេលនេះក៏ពិការនរណាចង់បានធ្វើប្តី?

ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)Where stories live. Discover now