ជំពប់ស្នេហ៍ភរិយាសម្អប់១៩

804 60 0
                                    

ព្រឹកប្រលឹមស្រាងៗយុនហ្គីក៏ភ្ញាក់ឡើងពត់ពែនខ្លួនបន្តិចរួចក៏រ៉េភ្នែកសម្លឹងមើលទៅអ្នកដែលនៅគេងលើគ្រែនាំឲ្យនាយជ្រឹមចិញ្ចើមចូលគ្នាភ្លាមៗក្រោយឃើញអាការ:របស់អ្នកខាងនោះយ៉ាងចម្លែកអត់មិនបាននាយក៏ដើរទៅរកគេ
<មីននី!!...>នាយយកដៃកេសរាងតូចសាកលមើលតែស្លាប់ហើយខ្លួនក្តៅដូចភ្លើងមិនអស់ចិត្តនាយក៏លើកដៃមកស្ទុងស្ទាបកម្តៅគេម្តងទៀតតែបានគេប្រាកដចិត្ត

< នេះកើតអី...!!ហេតុអីក៏ក្តៅខ្លួនខ្លាំងម្លេះ??>ថារួចរាងក្រាស់ក៏ប្រញាប់ទៅយកទឹកមកជ្រលក់និងកូនកន្សែងរួចពូតយកមកជូនខ្លួនឱ្យគេ

<ត្រជាក់ ហ្អឺកត្រជាក់ណាស់>នាយតូច
ប្រឹងលើកដៃដែលគ្មាកម្លាំងកំហែងនោះលើកមកតបតនិងគេមិនឲ្យប៉ះ គេត្រជាក់ខ្លាំងណាស់ឡើងចង់ញ៉ាក់

<នៅឲ្យស្ងៀមទៅយើងជូតខ្លួនអោយ>ថារួចនាយក៏ប្រលែងអាវគេចោលទឹសទែងណាស់ណាមួយកាយក្មេងម្នាក់នេះគេឃើញអស់ហើយមានអីគួរឲ្យចាប់អាម្មណ៍ទៀតមិនចឹង ?🙄
នាយផ្តោតលើការជូតខ្លួនរាងតូចបានបន្តិចក៏លួចសម្លឹងមើលស្នាមនៅលើដងខ្លួនរាងតូចវាជាស្នាដៃនាយទាំងអស់រាងកាយក្មេងម្នាក់នេះពោពេញដោយស្នាមរបួសហើយនិងទង្វើរដែលនាយធ្វើឆ្កួតឡប់ឡែទៅលើគេពីរយប់ផ្ទួនៗគ្នា

<យើង អាក្រក់ណាស់មែនទេ?? យើងសុំទោស ឯងប្រហែលជាឈឺខ្លាំងហើយ>តាមពិតទៅនាយក៏មានចិត្តនិងគេដែរតើ តែហេតុអីក៏ស្អប់គេដល់ថ្នាក់នេះ?រាងតូចបានធ្វើអីខុស?គ្រាន់តែដឹងថារាងតូចត្រូវជាអនាគត់ប្រពន្ធនាយពីដំបូងសោះក៏និកស្អប់គេដល់ម្លឹងរឺ??
បន្ទាប់ពីជូតខ្លួនរួចគេក៏ដាក់ឲ្យរាងតូចគេងស្រួលបួលហើយយកថ្នាំមកលៀបលើដងខ្លួនពេលរាងតូចឈឺបែបនេះនាយក៏ព្រមដើរតួធ្វើជាស្វាមីគេទាំងជូតខ្លួនទាំងបបរឱ្យភរិយាយគឺស្មាក្រធ្វើទាំងអស់
ក្រោយបញ្ចប់កិច្ចការរួចរាងក្រាស់ក៏យកទូរស័ព្ទcallទៅជំនិតខ្លួន
រីង~ៗ

<ចៅហ្វាយ បាទ>

< ឯងមិនចាំបាចមកទេ ថ្ងៃនេះយើងនៅផ្ទះមិនទៅធ្វើការទេ>ថាហើយគេក៏ចុចបិតទៅវិញ នាំឱ្យនាកដែលស្តាប់ឮនោះអត់នឹងឆ្ងល់មិនបានក្រែងថាស្អប់ខ្ពើមប្រពន្ធប្រុសមិនចឹងហើយម៉េចបានមកចង់នៅផ្ទះជាមួយគេវិញ??

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now