ជំពប់ស្នេហ៍ភរិយាសម្អប់១៨

758 61 7
                                    

<នេះ អ្នកម៉ាក់អោយហ្អេះ??>នាយសួរបញ្ជាក់ខ្លាចម្តាយគេលលែង

<មែនហើយ..វាអាចមានកូនបានទៀតផងកាលប៉ាឯងនៅគេហាមមិន ឱ្យវាដើរលេងផ្តេសផ្តាស់ទេពិសេសដើរលេងជាមួយក្មេងប្រុសថែមទាំងទៅពេទ្យពិនិត្យម្តងទៀតផងគ្រាន់តែប៉ាឯងលាក់ពួកយើងមិនឱ្យដឹង>អ្នកស្រីនិយាយរ៉ាយរ៉ាប់ប្រាប់ទាំងឆ្លៀតដួសបាយក្នុងមាត់

<បើម៉ាក់ថាបែបនេះហើយខ្ញុំមិនឱ្យរបូតឧកាសទេ>នាយុកញញឹមសមចិត្តជាមួយនិងម្តាយខ្លួន គេមានបំណងច្រើនដងហើយតែមិនបានសម្រេចណាមួយខ្លាចម្តាយដឹងគាត់ស្តីឱ្យ ចុះឥឡូវម្តាយបើកដៃឱ្យហើយតើចាំអីទៀត

ក្រលេកមករាងតូច
ហេតុតែខ្លួនទើបតែមករស់នៅផ្ទះវិញបែបនេះគេក៏ត្រូវរៀបចំបន្ទប់គេងសារថ្មីព្រោះវាពោពេញដោយធូលីនឹងសំបុកពីងពាងរញីរញៃពាសពេញកាល។

ចំណាយពេលកន្លះម៉ោងហើយក៏ទៅងូតទឹករួចរាល់ក៏ចូលមកសម្រាន្តដោយភាពហត់នឿយពេញមួយថ្ងៃ
នាយតូចបិតភ្នែកគេងទាំងយកដៃគងលើថ្ងាស់និកគិត ថាហេតុអីគេរកក្តីសុខឱ្យជីវិតឱ្យខ្លួនឯងមិនបានសោះអីចឹងជីវិតពោពេញដោយភាពសោះកក្រោះប្រៀបដូចដើមឈើមួយដែលគ្មានស្លឹកសោះអីចឹង
បានមួយស្របកសម្លេងទ្វារពន្លឺឡើងដាស់អារម្មណ៍នាយតូចឱ្យក្រលេកមើលហើយក៏ប្រញាប់ក្រោកឡើងមុននឹងស្រែកសួរ

<នរណាគេ??>

<គឺបងម៉ាក់ឱ្យយករូបថតប៉ាមកឱ្យឯងវិញ>គ្រាន់តែឮថារូបថតឪពុក រាងតូចបង្ហាញស្នាមញញឹមឡើងទាំងមិនបានគិតគេក៏ចុះពីលើគ្រែដែលមានសភាពយ៉ាប់យឿននោះដើរទៅបើកទ្វារ

< បង បងប្រុស  ឯណារូបថតប៉ា??>នាយតូចសួរទាំងមិនទាន់បើកទ្វារឱ្យស្រួលបួលព្រោះអីទុកចិត្តបងប្រុសម្នាក់នេះមិនទាន់បានឡើយម្៉យាងទៀតខ្លួនទើបតែប្រើសម្តីខ្លាំងលើគេកាលពីល្ងាចមិញទៀត

<គឺនៅទីនេះទេ តែអេស?.ចាំយើងយកទៅដាក់ឱ្យឯងវិញយើងចង់ធ្វើជាបងល្អឲ្យឯងខ្លះ មុនឯងចេញពីតុបាយម៉ាក់ស្តីឱ្យយើងខ្លាំងណាស់ អីចឹងហើយបានជាយើងចង់សុំទោសឯង>នេះស្អីគេចង់មកសុំទោសហ្អេះហាក់មិនទំនងទាល់តែសោះ

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now