នៅពេលរសៀលមុននិងធ្វើដំណើរត្រឡប់ទៅសេអ៊ូលនៅព្រឹកស្អែកយុនហ្គីក៏មកអង្គុយផឹកស្រាបំបាត់ទុក្ខនៅលើដំបូលអគារដែលជាកន្លែងចតយន្តហោះឯងជនរបស់នាយ គេផឹកស្រាប្រៀបដូចជាទឹកគឺផឹកលែងដឹងស្រវឹងអស់ទៅហើយ ចំណែកជំនិតនាយក៏មិនហ៊ានឃាត់បើចៅហ្វាយឈឺចាប់ដល់ថ្នាក់ហ្នឹងទៅហើយនោះមានតែបណ្តោយសិនសុខចិត្តឈរការពារចៅហ្វាយត្រឹមជាកូនចៅ
« អ្ហឹក..3 4ឆ្នាំហើយយើងនៅតែមិនអាចបំភ្លេចគេបាន..ហុឹស..ហេតុអី.អ្ហឹក..ឯងនិយាយទៅមើលគេធ្វើអីដាក់យើងបានយើងមិនអាចបំភ្លេចគេចេញពីខួរក្បាលយើងបាន»យុនហ្គី
« ហេតុអីក៏គេចិត្តដាច់ខ្លាំងម្លេះ?គេស្អប់យើងហើយ គេស្អប់យើង ហើយយើងក៏លង់លើគេទាល់តែងើបក្បាលលែងរួចទៅវិញហ្អឹក..»
« យើងអាក្រក់ខ្លាំងណាស់មែនទេ? កុំហុសយើងពិបាកកែខ្លាំងណាស់មែនទេ? វាគ្មានថ្ងៃអាចកែបានមែនទេ? បានគេលែងចង់ក្បែយើង?..សុងជឺឯងនិយាយប្រាប់យើងមកមើល»
« ចៅហ្វាយ ចៅហ្វាយស្រវឹងហើយយើងគួរទៅសម្រាកវិញទៅ»សុងជឺ
« ហុឹស.យើងមិនបានស្រវឹងទេ.."នាយក្រាស់និយាយបណ្តើរទឹកភ្នែកក៏រមៀលស្រក់បណ្តើដៃនៅតែលើកដបស្រាផឹកក្អឹកៗជារើយៗ...តើឲ្យគេបំភ្លេចយ៉ាងម៉េចបានបើគេមានវិបត្តិសេរីបាត់ទៅហើយ ដង្ហើយហៅគេឲ្យត្រឡប់មកវិញគេក៏លែងឮ សារភាពថាស្រលាញគេក៏លែងទទួល..គេមិនខ្វល់
«ចៅហ្វាយ..»សុងជឺឯនេះក៏ឈួលចុងច្រមុះមកដែរតាងពីកើតមកគេមិនដែលឃើញបុរសម្នាក់នេះយំឡើយនេះក៏ជាលើកទីមួយហើយ
" ហ្អឹក..គ្រាន់តែមនុស្សយើងស្រលាញ់ម្នាក់ក៏យើងមិនអាចថែរក្សាបាន.គេបានដើរចូលក្នុងជីវិតយើងហើយ ឯយើងក៏ធ្វើល្ងង់ពិតជាអត់បានការ គ្មានបានការ!!!ពុទ្ធោអើយ...ប្រាវ*»
ដបស្រាដែលកុំពុងកាន់ក៏ត្រូវបែកខ្ទិចខ្ទីជាបំណែកតូចៗដោយសារតែនាយចាប់បោកវាមួយទំហឹង
គេក៏សម្លឹងមើលទៅវាឥតព្រិចមើលទៅវាប្រៀបដូជាបេះដូងនាយពេលនេះចឹងគឺខ្ទិចខ្ទីគ្មានសល់អ្វីឡើយ។
មួយស្របកធំសម្លែងខ្សោះរបស់រាងក្រាស់ក៏និយាយឡើងទៅកាន់ជំនិតខ្លួន
YOU ARE READING
ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់)
Acciónរឿងយើងទាំងពីរប្រៀបដូចជាសុបិន្តអាក្រក់មួយពេល ដែលកើតឡើងដំណាលគ្នារវាងបងនិងអូនអីចឹង"
