ជំពប់ស្នេហ៍ភរិយាសម្អប់៣០

834 64 5
                                    

1សប្តាហ៍ក្រោយមកយប់ថ្ងៃៗវាពិតជាលឿនណាស់នៅពេលលោកស្រីទទួលដំណឹងថាកូនប្រសារគាត់មានសមត្ថភាពបង្កើតកូនបានគាត់ក៏ឧស្សាហ៍ចេញចូលមកមើលរាងតូចទោះរវល់ក៏ដកឃ្លាមកមើលដែរចំណែកថេយុងវិញក៏បានទទួលដំណឹងនេះពីលោកស្រីតែមិនទាន់មានឱកាសមកសួរសុខទុក្ខក្មុយនៅឡើយឯក្រុមគ្រួសារវិញក៏ទទួលស្នាមញញឹមសង្ឃឹមថានិងមានចៅមួយទៀតជាសមាជឹកឆាប់ៗហើយ។
ក្រលេកមកយុនហ្គីវិញថ្ងៃនេះក៏មិនបានចេញទៅធ្វើការនៅក្រុមហ៊ុននោះទេសុខចិត្តយកឯកសារមកធ្វើនៅផ្ទះជាឧកាសលួចមើលប្រពន្ធខ្លួនឯងខ្លះផងព្រោះរាងតូចទើបតែមានកូនខ្ចីលើកដំបូងបែបនេះធ្វើអីផ្តាស់ខ្លាចប៉ះពាល់ដល់កូនគេជាមិនខានអីចឹងហើយគេត្រូវតែមើល
នៅពេលដែលនាយកំពុងមើលឯកសារនៅលើសាឡុងនោះក៏ឮសំឡែងប៉ប៉ាច់របស់រាងតូចតវ៉ានិងអ្នកបំរើនៅចង្ក្រានបាយទៀមទារចង់ធ្វើនេះធ្វើនោះមិនព្រមឈប់ទាំងដែលពួកគេឃាត់មិនឲ្យធ្វើហើយនិងណា

< អ្នកប្រុសកុំធ្វើអីល្អជាងខ្ញុំឮមកថាតែអ្នកមានផ្ទៃពោះគេមិនឱ្យលើកដៃខ្ពស់ពេកទេថែមទាំងមិនឱ្យឈរយូៗទៀតផងណា>

< ពុទ្ធោរអ្នកមីង កុំដល់ថ្នាក់និងពេកអីកូនខ្ញុំគេគ្រាន់តែជាតំណក់ឈាមនៅឡើយទេមិនទាន់មានរូបរាងផងម៉េចក៏អ្នកមីងតឹងតែងម្ល៉េះ មកនេះមកឱ្យខ្ញុំជួយខ្លះទៅណាៗខ្ញុំមិនចេះនៅស្ងៀមៗទេ>រាងតូចនិយាយទាំងពេបមាត់ធ្លាប់តែរពឹសដៃរពឹសជើងឲ្យមកនៅស្ងៀមៗពិបាក់ណាស់មិនទម្លាប់ទេ។កំពុងតែប្រកែកគ្នានោះនាយក្រាស់ក៏ដើរចូលមកទាំងជ្រែងហោបៅវខោហើយនិយាយដាក់មីននី

< មិនចេះនៅស្ងៀមមែនទេ??>យុនហ្គឺ

< មែន-មែនហើយ>ពេលគេដើរមកសួរបែបនេះក៏ឆ្លើយយ៉ាងលឿនក្នុងចិត្តអាចនិងគិតថារាងក្រាស់និងឱ្យការងារគេធ្វើខ្លះព្រោះមនុស្សដូចជាយុនហ្គីនេះនិងមិនឱ្យគេបាននៅស្រនុកសុខស្រួលនោះទេជាក់ស្តែងតាំងតែគេមករស់នៅទីនេះមកម្ល៉េះ

< បើចឹងមកធ្វើសសៃឱ្យយើងទៅល្អទេ??>រាងក្រាស់និយាយទាំងសម្តីច្រឡឺមដាក់មីននីនាំឱ្យកាយតូចលើកចិញ្ចើមឆ្ងល់
ស្អីសរសៃស្អី??😡🤬

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now