ជំពប់ស្នេហ៍ភរិយាសម្អប់៤៣

688 60 15
                                    

ថ្ងៃបន្ទាប់ នាពេលព្រឹកក៏ឃើញរាងក្រាស់ដើរចេញពីចង្រ្កានបាយដោយមានកាន់កែវកាហ្វេយមកជាមួយផងយុនហ្គីដើរមកអង្គុយលើកៅអីចាស់ដែលជាកេរ្ត៍ឪពុករបស់ជីមីននីដែលបានដាក់ទុកនៅមុខផ្ទះនោះ ហើយក៏សម្លឹងមើលទៅជូរភ្នំនៅខេត្តក្វាងជូរទាំងស្រងូតស្រងាត់តែឯង តែបានមួយស្របកក៏ស្រាប់តែជំនិតនាយដើរមករកមិនគិតយូរក៏ចាប់សួរទៅគេមុន

<ឯងមករកយើងមានការអី??>យុនហ្គី

<លោកចនបានឱ្យដំណឹងមកថា ពិធីដែលចៅហ្វាយគ្រោងទៅចូលរួមនៅប្រទេសបារាំងគេបានលើថ្ងៃមកធ្វើនៅចុងសប្តាហ៍នេះវិញហើយបាទ តើចៅហ្វាយនិងគិតថាទៅដែរទេ??>នាយសួរទៅចៅហ្វាយបញ្ជាក់ខ្លាចថាយុនហ្គីអាចនិងប្តូរចិត្តលែងទៅវិញអីបែបនិង

<យើងបានសន្យានិងគាត់រួចហើយយើង មិនចេះលេបសម្តីវិញទេ>នាយក្រាស់និយាយហីៗស្របពេលទាញកាសែតមកមើលកំដរភ្នែក

<បើអីចឹងចៅហ្វាយ មានតែទៅបារាំងនៅថ្ងៃស្អែកនេះហើយដើម្បីទៅទាន់ពិធី>

< អ្ហឺម...ឯងចាត់ការតាមនិងទៅយើងនិងរងចាំឯងនៅថ្ងៃស្អែក>

<បាទ ចៅហ្វាយ>អស់កិច្ចការរបស់នាយហើយសុងជឺក៏លារាងក្រាស់ត្រឡប់ទៅធ្វើការបស់គេវិញ

__កាត់មកប្រទេសបាំរាំង
ក៏ឃើញពីផ្ទះវិឡាមួយដ៏ធំស្កឹមស្កៃមើលឱ្យយូរទៅដូចជាវិមានយ៉ាងអីចឹង ហើយម្ចាស់ផ្ទះនេះគាត់មានឈ្មោះថា លោកចននិងភរិយារបស់គាត់ជាម្តាយជីមីននិងឯងនៅពេលជិតថ្ងៃត្រង់អ្នកបំរើក៏ចាប់ផ្តើមនាំគ្នាមកធ្វើអាហារត្រៀមម្ចាស់ផ្ទះ ឯអ្នកខ្លះទៀតក៏ដើរឡើងឃ្វាតឃ្វៃធ្វើការងាររបស់ខ្លួនពេញនឹង បើក្រលែមកមើលក្រោមដើមឈើក្បែរផ្ទះដែលមានម្លប់ត្រជាក់នោះវិញក៏ប្រទះនាយកម្លោះតូចរូបរាងស្តួចស្តើងកុំពុងតែឈរលេងវីយូឡុងរបស់ខ្លួនយ៉ាងពិរោះរណ្តំធ្វើឲ្យអ្នកដែលដើរកាត់ទីនោះឮហើយសឹងតែមិនចង់ដើរចេញឆ្ងាយពីប្រភពសំឡេងទៅហើយនាយតូចលេងបានមួយស្របកក៏ឮសំនៀងម្តាយហៅបានកាយតូចបែរមករកគាត់យ៉ាងលឿន

<ជីមីនន!!>

<អ្ហស អ្នកម៉ាក់??>

<មកនៅទីនេះតែឯងទៀតហើយហ្អេះ?កូន>លោកស្រីដើរមកសួររាងតូចព្រោះតែគាត់ឧស្សាហ៍ឃើញជីមីនមកអង្គុយសំកុកនៅទីនេះតែឯងណាស់

ជំពប់ស្នេហ៍ភរិយាសម្អប់🔥Where stories live. Discover now