មិនប៉ុន្មាននាទីស្រាប់តែមានឡានមួយបានបើកកាត់ទីនោះក៏ប្រទះឃើញមនុស្សដេកកណ្តាលផ្លូវគេក៏ប្រញាប់ចុះទៅមើលយ៉ាងលឿន
<អ្ហេស..អាល្អិតដឹងខ្លួនឡើង..នេះគេកើតអីចេះ>បុរសមាឌមាំទាំចាប់គេមកអង្រួនទះលើថ្ពាល់ក្រពុំនោះតិចៗបំណងឪ្យគេដឹងខ្លួនឡើងវិញតែគ្មានកម្រើកអីបន្តិចសោះទើបនាយក្រាស់ក៏សម្រេចចិត្តបីកាយតូចស្តើងនោះទៅជាមួយគេ
ឡានទំនើបបានមកឈប់នៅមុខផ្ទះមួយខ្នងក្បែរឆ្នេរសមុទ្រនាយសង្ហាក៏លើកបីកាយដែលសន្លប់ស្តូកស្តឹងនោះចូលមកក្នុងហើយដាក់គេឱ្យគេងលើសាឡុងសិន
<អឹប ហេតុអីក៏ខ្លួនស្រាលម្លេះហូបបាយទេនឹង>នាយរអ៊ូថាឲ្យនាយតូចដែលនៅគេងនោះទាំងមិនដឹងខ្យល់អីរួចក៏ប្រញាប់ប្រញាល់យកកូនកន្សែងជ្រលក់ទុកមកជូតមុខនិងដៃឱ្យគេឲ្យបានធូរស្រាលខ្លះពេលរួចរាល់ហើយក៏មកឆ្លៀតលួចសន្លឹងមើលវង់ភក្រ្តដែលស្រអាប់នោះបន្តិច កាន់តែមើលកាន់តែជាប់ចិត្តយ៉ាងម៉េចមិនដឹងហាមប្រាមខ្លួនមិនបានគេក៏លើកដៃក្រាស់មកវាស់សក់ដែលបាំងមុខនោះចេញពីផ្ទៃមុខគេបន្តិច
< តើឯងជានរណាទៅ ស្អាតខ្លាំងណាស់> នាយនិយាយទាំងភ្ជាប់ស្នាមញញឹមបង្ហាញឲ្យឃើញថ្ពាល់ខួចរបស់គេចេញមកម្ខាងបានបន្តិចរាងតូចក៏ភ្ញាក់ឡើងបើកភ្នែកមកសម្លឹងមើលចុះឡើងៗបានដឹងថានេះមិនមែនជាផ្ទះដែលគេរស់នៅទេរិតតែឃើញមនុស្សប្លែកមុខទៀតមីននីភ្ញាក់ក្រញោងខ្លួនស្ទុះអង្គុយភ្លាមៗរួចក៏និយាយសួរទៅកាន់គេ
<តើ លោក លោកជានរណា??>ជីមីន
<កុំខ្លាចយើងអី យើងមិនធ្វើអីឯងទេ មុននេះយើងឃើញឯងគេងសន្លប់កណ្តាលផ្លូវយើងក៏នាំឯងមកទីនេះ>នាយវិញក៏ស្ទុះងើបឈរឆ្ងាយពីរាងតូចបន្តិច ហើយក៏ប្រញាប់និយាយបកស្រាយទៅកាន់នាយតូចឯជីមីនវិញពេលឮហើយក៏បានធូរចិត្តវិញបន្តិច
< ខ្ញុំ...អគុណលោកច្រើនហើយ>តបទៅគេហើយក៏ប្រញាប់រើចុះពីសាឡុងបំរុងចង់ទៅផ្ទះវិញតែអ្នកខាងនោះក៏ស្ទុះមកចាប់ដៃគេធ្វើឲ្យជីននីសម្លឹងមើលទៅគេទាំងមិនពេញចិត្ត
![](https://img.wattpad.com/cover/350167261-288-k450865.jpg)
YOU ARE READING
ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)
Akcjapark Jimin «អូនអាចក្លាហានឆ្លងកាត់គ្រប់រឿងដែលអូនជួបប្រទះតែអូនគ្មានភាពក្លាហានទៅស្រលាញ់បងម្តងទៀតនោះទេអូនសុំចាញ់បងហើយMin yoongi