កាត់មកមន្តីពេទ្យ
ខណ:ពេលនេះគ្រូពេទ្យក៏កុំពុងនាំគ្នាជួយសង្គ្រោះទារកនិងម្តាយបើចំណែកអ្នកខាងក្រៅនេះវិញនាំគ្នាអន្ទះសារដើរចុះដើរឡើងពិសេសគឺយុនហ្គី ស្របពេលនោះដែរលោកស្រីក៏បានមកដូចគ្នាព្រោះតែទទួលដំណឹងពីសុកជីនធ្វើឱ្យគាត់ទ្រាំចាំស្អែកមិនបានទើបឱ្យអ្នកបំរើបើកឡានជូនគាត់មកកាត់យប់ក្នុងចិត្តនិកបារម្ភបន់ព្រះកុំឱ្យរាងតូចនិងចៅរបស់គាត់កើតអីឲ្យសោះ
_____ជិតកន្លះម៉ោងលោកគូ្រពេទ្យក៏បាននាំគ្នាចេញមកវិញលោកស្រីក៏ដូចជាអ្នកដទៃឃើញហើយក៏ស្ទុះមករកគាត់ចង់ស្តាប់ដំណឹង
<លោកគ្រូពេទ្យពួកគេទាំងពីរយ៉ាងម៉េចទៅហើយ?>លោកស្រីចូលមកចាប់ដៃគាត់ក្នុងចិត្តភ័យអៗរកថាមិនត្រូវ
<លោកស្រី ឲ្យពួកយើងសុំទោសផង ពួកយើងមិនអាចជួយសង្គ្រោះក្មេងបាននោះទេខ្ញុំសុំចូលរួមសោកស្តាយផងណា>គ្រូពេទ្យថាហើយគាត់ក៏ដកដៃចេញមកវិញទាំងញញឹមសោះកក្រោះរួចក៏ដើរទៅធ្វើការផ្សេងរបស់គាត់បន្តរ រម្នាក់ៗឮហើយដូចគេកាត់សាច់មួយដុំទៅចោលយ៉ាងអញ្ចឹងដល់ថ្នាក់លោកស្រីទន់ជើងរកខ្យល់
<ហ្អឹក.ពុទ្ធោចៅយាយ>លោកស្រី
< អ្នកម៉ាក ម៉ាក់./ជីននិងណាមជុនរហ័សចាប់ទ្រគាត់ទាំងភ័យព្រួយ
< ហ្អឹកចៅយាយ!! តើគេធ្វើអីខុសទៅបានជាយមរាជផ្តាច់ជីវិតគ្នាទាំងមិនទាន់បានឃើញពន្លឺថ្ងៃបែបនេះផងហ្អឹក>លោកស្រី
<លោកយាយ~ហ្អឹក..>គ្រប់គ្នាមានតែសោកស្តាយជាខ្លាំងនៅដំណឹងមួយនេះម្នាក់ៗមានតែទឹកមុខសោកសៅអង្គុយស្តាប់ការទួញសោករបស់លោកស្រី រីឯអុនសុកវិញនាយមានតែអង្គុយស្ងៀមស្ងាត់លើកៅអីទាំងលួចបន្ទោសខ្លូនឯងគ្រាន់តែមើលថែរមនុស្សខ្លួនស្រលាញ់មក៏មិនបានដែរ ចំណែកឯយុហ្គីវិញមុខឡើងមាំនាយអួលដើម ក-រកនិយាយលែងចេញកូនរបស់គេបានទៅហើយមែនទេ? មុខមាត់បែបម៉េចអ្នកជាឪពុកមិនទាំងទាន់បានឃើញមុខកូនផងម្តេចក៏ទៅវិញលឿនម្លេះ
<យុនហ្គី មិនអីទេណាហ្អឹក>សូអីនវិញឃើញរាងក្រាស់គាំងនិងថ្កល់បែបនេះក៏ទៅអោបនាយរបៀបផ្តល់កម្លាំងចិត្តស្របពេលដែលនាងកំពុងតែញញឹមសមចិត្តរបស់នាងនៅក្រោយខ្នងអ្នកដទៃទៅវិញ
____
YOU ARE READING
ជំពប់ស្នេហ៍ភរិយាសម្អប់🔥
Aksipark Jimin «អូនអាចក្លាហានឆ្លងកាត់គ្រប់រឿងដែលអូនជួបប្រទះតែអូនគ្មានភាពក្លាហានទៅស្រលាញ់បងម្តងទៀតនោះទេអូនសុំចាញ់បងហើយMin yoongi