ក្រោយពេលចេញពីសូនកុមារកំព្រាយរួចរាងក្រាស់ក៏បើកឡានជូនរាងតូចត្រឡប់មកផ្ទះវិញម្នាក់ៗមិនបាននិយាយអីដាក់គ្នានោះឡើយដូចពេលមុនចឹង ពេលជូនរាងតូចមកដល់មុខផ្ទះហើយយុនហ្គីក៏បើកឡានចេញទៅវិញទាំងមិននិយាយស្តីអីមួយមាត់ទៅកាន់មីននីនោះទេនាំឲ្យរាងតូចនិកសញ្ចឹងគិតឡើង
"ល្ងាចមិញនេះខ្ញុំនិយាយដាក់គេអាក្រក់ខ្លាំងណាស់មែនទេ បានជាមុខងាប់ដល់ថ្នាក់នេះ"
<អ្ហេស.ហេតុអីក៏ឯងត្រូវគិត គេធ្វើអាក្រក់ដាក់ឯងរាប់មិនអស់ផងបុិននេះនៅស្ទើរទៀតផង ហុឹស..មីនយុនហ្គីមនុស្ស
ហឹង្សា>នាយតូចស្រែកជេទៅគេទាំងមុខស្អួយ..មិនដឹងកើតអីក្រោយឃើញរាងក្រាស់ទៅមិនលាគេបែបនេះដូចរាងអន់ចិត្តម៉េចមិនដឹងទេ😃 ក្រោយលួចជេគេហើយនាយតូចក៏ប្រង់ដើរទៅក្នុងផ្ទះតែក៏ជួបនិងអុនសុកឈរនៅពីមុខគេមើលទៅនាយរៀបនឹងចេញទៅក្រៅផងដែរ
<បងអុនសុក??>នាយតូចហៅឈ្មោះអ្នកជាបងសឹងតែមិនឮខណ:នាយក្រាស់កុំពុងតែសម្លឹងមើលមកខ្លួនដោយទឹកមុខស្មើរបែបនេះ
<ឯងនៅតែស្រលាញ់យុនហ្គីដូចដើមមែនទេ??>មិនគិតច្រើនអុនសុកក៏ចាប់សួរទៅមាឌតូចដល់ថ្នាក់ជីមីនច្រឹមចិញ្ចឹមចូលគ្នានឹកឆ្ងលម៉េចនៅសុខៗនាយជាបងមកសួរគេបែបនេះទៅវិញ
<ហេតុអីក៏បងសួរខ្ញុំបែបនេះ?>ទឹកមុខសួរទៅគេវិញរបៀបចង់សើចបន្តិច ចង់ភ័យបន្តិច
<ឆ្លើយនិងបងសិនមកថាឯងនៅតែស្រលាញ់យុនហ្គីមែនរឺក៏អត់>
< ខ្ញុំ គ្មាន_គ្មានទេខ្ញុំមិនបានស្រលាញ់គេទេ>
< កុហកបងធ្វើអី? មីននីប្រាប់ការពិតមកគិតថាបងឈឺឆ្អាល់ចង់ដឹងរឿងឯងក៏បានតែបងអង្វរឯងបានទេកុំធ្វើឲ្យបងមានសង្ឃឹមទៅលើក្តីស្រឡាញ់ហួសព្រំដែនមួយនេះអី ប្រាប់បងមកថាឯងនៅតែស្រលាញ់គេរឺក៏អត់?>អុនសុកនៅតែប្រើទឹកមុខមាំនិយាយប្រាកដប្រជានិងរាងតូចបើជ្រុលជានិយាយចេញមកហើយគេត្រូវតែដឹងចម្លើយពិតពីជីមីនឲ្យបានទោះថាគេឈឺឆ្អាលចង់ដឹងរឿងគេក៏បាន
<ខ្ញុំ ខ្ញុំ >ឯរាងតូចនេះវិញគាំងស្តូករូបគេក៏កុំពុងតែច្របូកច្របល់ដូចគ្នា តើគេនៅតែមានចិត្តស្រលាញ់យុនហ្គីដូចដើមមែនរឺក៏អត់?គេក្រលាស់អណ្តែតមិនចេញពិតមែន
YOU ARE READING
ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់)
Actionរឿងយើងទាំងពីរប្រៀបដូចជាសុបិន្តអាក្រក់មួយពេល ដែលកើតឡើងដំណាលគ្នារវាងបងនិងអូនអីចឹង"
