ល្អ!!...អីចឹងយាយឃ្លានហើយឆាប់ឱ្យគេរៀបចំម្ហូបភ្លាមទៅ>ដោយចង់ផ្ចាញ់ផ្ចាលចៅជើងល្អរបស់គាត់ ម្ហូបអាហារនៅពេលនោះក៏បានរៀបចំឡើង
មានលោកយាយនិងលោកតា របស់យុនហ្គីរួមទាំងឪពុកម្តាយរបស់គីមស៊ុកជីនគាត់មកមុនក៏ដោយសារលោកយាយរបស់យុនហ្គីទទួចសុំជួបមុខចៅប្រសារបានជាពួកគាត់ជូនមក< ហីយ៉ា..មកជុំគ្នាអស់ហើយមោះអង្គុយចុះមកពួកយើងហូបបាយណា មីននីកូនទៅអង្គុយជិតបងទៅ>លោកស្រីហៅរាងតូចឱ្យមកអង្គុយក្បែររាងក្រាស់តែទឹកមុខនាយចុះអត់មានទាញកៅអីឱ្យប្រពន្ធអីទេធ្វើមិនដឹងគ្រឺតណាស់យាយមែន
<កូនប្រសារអ្នកបងម្នាក់នេះសុភាពណាស់មើលចុះ លើកនេះបានមួយឈុតហើយ>អ្នកស្រីម្តាយសុ៊កជីននិយាយបែបលេងសើចព្រោះអីកូនគាត់កាចឆ្នាស់នោះអីបានមកធ្វើជាកូនប្រសារលោកស្រីដែរ
<ហុឹស.ប្រាកដជាចឹងហើយអ្នកបង>លោកស្រី
<នេះខ្ញុំចេះតែឆ្ងល់ថាយ៉ាងម៉េចបានក្មេងទាំងពីរនេះមកជួបគ្នា មិនប៉ុន្មានផងក៏ចុះអេតាសុីវិល បើកូនជីននីវិញស្រលាញ់គ្នារាប់ឆ្នាំបានដាច់ចិត្តការចំមែនហើយហុឹស...ហុឹស>អ្នកស្រីនិយាយចុងប្រយោគក៏សើចហាក់ហួសចិត្តនិងកូនគាត់ណាស់
<មែនហើយ នេះកុំឆ្ងល់ថាហេតុអីបានម៉ាក់អន្ទះសារមកមុន បើភ្លាមៗបែបនេះដូចមិនចង់ជឿរណាមួយម៉ាក់ស្គាល់ចៅម្នាក់នេះក៏មិនស្តើងដែរល្មមៗស្មានថាគេយកប្រពន្ធមែនទេ>លោកយាយនិយាយចំៗលោកស្រីឮហើយសើចក៏លែងសមមិនដឹងគួរបកស្រាយប្រាប់យ៉ាងម៉េច
<..គឺ..អ្ហឺ.ពួកគេ..គឺ>លោកស្រី
< គឺប្រហែលជានិស្ស័យពួកយើងទាំងពីរហើយលោកយាយ ត្វីត្បិតតែពួកយើងមិនទាន់ស្គាល់គ្នាច្បាស់ពិតមែនប៉ុន្តែពួកយើងជឿលើគ្នាថាអាចពឹងពាក់លើគ្នាបាននៅថ្ងៃខាងមុខ>ជីមីនដែលស្ងាត់មាត់មកជាយូរក៏ជួយនិយាយជួសលោកស្រីធ្វើឲ្យគ្រប់គ្នាឮហើយអត់ញញឹមពេញចិត្តមិនបានលើកលែងតែយុនហ្គីនាយបែជាសើចចុងមាត់បែមុខចេញទៅម្ខាងលក្ខណ:ជ្រេញ
<អីយ៉ា..និយាយក៏សមហេតុផលដែរយាយក៏សុំឱ្យពួកចៅទាំងពីរស្រលាញ់គ្នារហូតទៅណាទោះមិនទាន់ស្គាល់គ្នាយូរៗទៅក៏ស្និតហើយមែនទេ>រាងតូចក៏ញញឹមស្ងួតហើយក៏ក្រលេកមកមើលរាងក្រាស់ដែលនៅធ្វើមុខងាប់នោះបន្តិច
YOU ARE READING
ជំពប់ស្នេហ៍ភរិយាសម្អប់🔥
Acciónpark Jimin «អូនអាចក្លាហានឆ្លងកាត់គ្រប់រឿងដែលអូនជួបប្រទះតែអូនគ្មានភាពក្លាហានទៅស្រលាញ់បងម្តងទៀតនោះទេអូនសុំចាញ់បងហើយMin yoongi