ជំពប់ស្នេហ៍ភរិយាសម្អប់៥

1.6K 69 0
                                        

ខេត្តក្វាងជូ
ថេយុងក៏បានត្រឡប់មកវិញដោយសុវត្តិភាពគ្រាន់តែមកដល់ភ្លាមនាយតូចក៏ប្រញាប់មករកមិត្តសម្លាញ់មុនគេ ចុះពីលើឡានមកឃើញរាងតូចនៅឯមុខផ្ទះក៏រត់ទៅអោបមិត្តយ៉ាងលឿន

<មីននី!!>,

< អ្ហួយ..យ៉ាងម៉េចនិងឯង! កុំអោបយើងខ្លាំងពេកដាច់ដង្ហើម>មីននី

<យើងនិកឯងណាស់>ថេយុង

<ធ្វើមើលតែបែកគ្នាច្រើនទស្សវត្សទៅហើយអីចឹង យ៉ាងម៉េចមុខស្អុយកាត់ព្រឹកម្លេះ?>មីននី

< ហឺម...មីននីគ្នាសុំទោសគ្នាទៅរកលុយអោយឯងមិនបានទេ>ថេយុងនិយាយទាំងអោនមុខចុះខ្លួនពិតជាយ៉ាប់ណាស់ដែលធ្វើឱ្យមិត្តអស់សង្ឃឹមតែរាងតូចវិញលឺបែបនេះហើយក៏ហួសសើច

<នែ៎.ឯងនៅសើចបានទៀតឯងកុំពុងជំពាក់គេវ័នកណា>ថេយុង

<ឯងកុំពិបាកចិត្តពេកអីបញ្ហាតែងតែមានដំដោះស្រាយ>មីននី

<ឯងនិយាយបានន័យយ៉ាងម៉េច>ពេលលឺមិត្តសួរជីមីនក៏និយាយរឿងប្រាប់ទាំងទឹកមុខស្មើរនៅរឿងដែលបានមកលើខ្លួនកាលពីពេលថ្មីៗនេះនិងលើករឿងលោកស្រីម្នាក់ដែលបានជួយរំដោះខ្លួនពីបំណុលតែក៏
មិនបានប្រាប់ពីរឿងអ្នកស្រីចង់ដេញខ្លួនចេញពីផ្ទះនោះដែរមិនចង់ឲ្យម៨ត្តបារម្ភ

<ឈប់-ឈប់-តិចលោកស្រីដែរឯងថានោះជាលោកយាយយើងទៅព្រោះអីគាត់បានមកខេត្តក្វាងហើយគាត់ទើបតែទៅវិញទេ>ថេយុង

<មិនចៃន្យពេកទេដឹង>រាងតូចនិយាយបង្អាក់សម្តីថេយុងមុននេះទាំងរាងភ្ងាក់ផ្អើលបន្តិចវាម៉េចនិងចៃដន្យដល់ម្លឹងទៅមែនទេ?

<យើងម៉េចនឹងដឹងទៅ ពេលគាត់ទៅដល់សេអ៊ួលភ្លាមគាត់ក៏មកសួរយើងចង់រកប្រពន្ធឲ្យលោកពូយើងទៀត សង្ស័យតែគាត់ជាប់ចិត្តនរណាម្នាក់នៅក្វាងជូនេះហើយ យើងសុំផ្តាំបើចង់សុខខ្លួនកុំយកពូយើងធ្វើប្តីឲ្យសោះ>ថេយុង

<.ឯងនេះឡប់មែនទេ>មីននីលឺហើយឡើងហួសចិត្តនិងមិត្តចង់សើចបន្តិចអីបន្តិច

<ក៏ចេះតែថាទៅតោះយើងឃ្លាន
ណាស់ជូនយើងទៅទិញអីហូបតិចមក>
រាងតូចក៏ងួកក្បាលទើបថេយុងដឹកដៃមិត្តដើទៅរកផ្សាដែលក្បែរៗនោះ
កាត់មកក្នុងផ្សារ

ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់) Where stories live. Discover now