រសៀលបន្តិចណាមជុនក៏លាម្តាយត្រឡប់ទៅវិញរួមទាំងលោកយាយលោកតាយុនហ្គីផងគាត់ក៏ត្រូវត្រឡប់ទៅវិញនៅថ្ងៃនេះដូចគ្នាលើកលែងតែថេយុងដែលមិនទាន់ទៅវិញ
<ជុន កូនមិនគិតគេងទីនេះមួយយប់សិនទេហ្អេះ>អ្នកជាម្តាយក៏ទទួចសុំឱ្យកូនគេងទីនេះមួយយប់សិនព្រោះកម្របានជួបគ្នាណាស់
<អត់ទេអ្នកម៉ាក់ខ្ញុំមានការងារធ្វើច្រើនចាំខ្ញុំឧស្សាហ៍មកលេងអ្នកម៉ាក់ណា>ណាមជុន
<អ្ហឺមក៏បានសំណាងល្អណា៎>លោកស្រី
<បាទអ្នក ម៉ាក់!! បងប្រុសខ្ញុំទៅសិនហើយ>ណាមជុនក៏បែមកលានាយជាបង
<អ្ហឺម..>លោក..មើលសម្តីបងប្រុសល្អ😐
រាត្រីឈានចូលមកដល់រាងក្រាស់ស្លៀកពាក់រួចក៏មានបំណងឡើងមកគេងយកកម្លាំងព្រោះស្អែកទៅធ្វើការវិញនាយតូចឃើញបែបនេះក៏ដើរទៅរកគេ
<មោះចាំខ្ញុំជួយលោក!>រាងតូចក៏និយាយបែបសោះកក្រោះបែបអន់ចិត្តនិងនាយតាំងថ្ងៃបំបាក់មុខគេនៅតុអាហារលើកមុន<ឯងចង់ជួយយើងមែនទេ>
<ត្រូវហើយ>
< បើអីចឹងជួយនៅឱ្យឆ្ងាយពីយើងបន្តិចទៅ កុំមករញីរញៃនិងយើងទៀតបានទេគួរឲ្យធុញណាស់>នាយថាហើយក៏ជួយខ្លួនឯងហើយដាក់ខ្លួនបែខ្នងគេងធ្វើមិនដឹង
< ខ្ញុំគួរឱ្យធុញដល់ថ្នាក់ហ្នឹងមែនទេ>នាយតូចបានតែគិតសួរខ្លួនឯងនេះនៅក្បែរគេតែបន្តិចសោះគេរអូថាធុញរាល់លើកហើយចុះតទៅមុខទៀតនោះយ៉ាងម៉េចវិញ?
កាត់មកព្រឹកស្អែកជីមីនក៏ក្រោកមុននាយរាល់លើក សំអានខ្លួនរួចហើយក៏ទៅចង្រា្កនបាយធ្វើម្ហូបមុនអ្នកបំរើទៅទៀត
<មីននីឯងនៅធ្វើអី>ថេយុងក៏ដើរមករកមិត្តតែក៏ប្រទះនៅចង្រ្កានបាយល្មម
<មិនឃើញទេថាយើងនៅធ្វើម្ហូប>ជីមីនក៏តបទាំងដៃនៅឆ្លៀតបកខ្ទឹមបណ្តើរ
<មិនបាចធ្វើទេមោះ>និយាយហើយក៏ចាប់អួសដៃមិត្តចេញមកក្រៅ
< អេឯងនាំយើងទៅណាថេយ៍ឈប់សិន>ជីមីន
<យើងនាំឯងទៅហាង>ថេយុង
![](https://img.wattpad.com/cover/350167261-288-k450865.jpg)
YOU ARE READING
ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)
Actionpark Jimin «អូនអាចក្លាហានឆ្លងកាត់គ្រប់រឿងដែលអូនជួបប្រទះតែអូនគ្មានភាពក្លាហានទៅស្រលាញ់បងម្តងទៀតនោះទេអូនសុំចាញ់បងហើយMin yoongi