« យើងប្រាប់ហើយប្រាប់ទៀតឃើញទេអោយវាសមមុខឯង! » វីននីក៏បាននិយាយឡើងទាំងសើចចុងមាត់តិចៗចម្អកទៅកាន់ហ្វូតដែរកំពុងតែអកស្រាផឹក ធ្វើដូចជាគេកំពុងតែផឹកទឹកធម្មតាយ៉ាងអញ្ជឹង
« យើងក៏និងគិតថាសារភាពប្រាប់គាត់នៅថ្ងៃនេះដែរតែចង្រៃយ៍ស្អីបែរជាគាត់ដឹងមុនយើងទៅវិញ » ហ្វូតក៏តបមកវិញទាំងសម្លេងង៉ុល់ៗក៏ព្រោះតែខ្លួនគេនេះគឺផឹកស្រាទាំងតែពីពេលឈ្លោះគ្នាជាមួយជេមមកម្ល៉េះ បើគិតទៅប្រហែលជាមួយម៉ោងជាងដែរហើយ
« និងជាប្ដីឯងបើជាយើងវិញបោះក្រដាសលែងលះអោយចំកណ្ដាលមុខឯងតែម្ដង » គេក៏នៅតែបន្តនិយាយញ៉ោះទៅកាន់ហ្វូត មិនមែនមិនខ្វល់ពីមិត្តទេតែក៏ចង់និយាយអោយគេចេះគិតគូរខ្លះ លើកក្រោយនិយាយអោយចេះស្ដាប់គ្នាខ្លះក៏ល្អ..
« អ៊ាវវ?! អៃសត្វវីននននន!! ហែងក៏ឃើញថាវាកំពុងតែខូចចិត្ត មិចក៏មកនិយាយស្អីបែបនិង » ម៉ាកឃើញថាវីននៅតែបង្អាប់ហ្វូតបែបនេះគេក៏លូកមាត់មកស្ដីអោយ
« លលេងទេៗ » វីននី
« ផឹកប៉ុណ្ណឹងបានហើយ! ប្រយ័ត្នទៅផ្ទះវិញប្ដីឯងខឹងឯងលើសដើមទៅអៃហ្វូត » ម៉ាកដោយខ្ជិលតបទៅកាន់វីននីវិញ បែបនេះគេក៏ងាគមកនិយាយជាមួយនិងហ្វូតម្ដង
« យើងមិនទៅទេ! យើងគ្មានមុខឯណាទៅនិយាយជាមួយគាត់ឡើយ » គេក៏តបមកវិញទាំងសម្លេងស្អកៗ និយាយមិនច្បាស់ក៏ព្រោះតែខ្លួនគេផ្ទាល់មើលសភាពជុំវិញខ្លួនលែងច្បាស់ទៅហើយ
« អស់ជម្រើសហើយឯង call ទៅប្ដីវាទៅ » វីននី
« អត់ទេ!យើងថាមិនទៅគឺមិនហើយ!! » ហ្វូត
« អូខេៗឥឡូវយកវាទៅដាក់ដេកតាមចញ្ចើមផ្លូវទៅ » វីននី
« អៃសត្វ! » ហ្វូត
« ឥឡូវនេះទៅឬមួយក៏អត់? » ម៉ាក ក៏សួរឡើងមកម្ដងទៀត
« ទៅ.. ទៅក៏បាន » អស់ជម្រើសគេនៅតែទៅដដែរ ហ៊ឺយយយយយ ហត់នឿយនិងជីវិតខ្លាំងមែនទែន!
_______
15 នាទីក្រោយមក វីននីនិងម៉ាកក៏បានជូនហ្វូតយកមកដល់មុខផ្ទះដោយហេតុថាហ្វូតមិនចង់ call ទៅរំខានជេមទេណាមួយមនុស្សកំពុងតែឈ្លោះគ្នាផង មកដល់ផ្ទះហើយក៏គ្មានអ្នកបើករបងអោយទៀត នេះបានថាជីវិតវេទនាអស់លេខដាក់ហើយ
YOU ARE READING
អន្ទាក់ស្នេហ៍បងប្អូនភ្លោះ
Любовные романы« ទោះបីជាខ្ញុំបានរៀបការជាមួយគេក៏ពិតមែនតែខ្ញុំគ្រាន់តែទៅរៀបការជំនួសបងប្រុសខ្ញុំមួយគ្រាសិនតែប៉ុណ្ណោះពេលណាដែរគេដឹងការពិតខ្ញុំក៏ប្រាកដជាត្រូវចាកចេញពីគេហើយ » « ចឹងកន្លងមកអូនកុហក់បង?? ចុះក្ដីស្រឡាញ់របស់បងវិញនោះ?? ហេតុអីក៏អូនដាច់ចិត្តជាន់ឈ្លីស្នេហាដែរបងអោយ...
