ដំណើរល្វតល្វន់របស់រាងតូចដើរតាមនាយកម្លោះចាស់មុខក្មេងដែរកំពុងនាំខ្លួនមើលទេសភាពជុំវិញផ្ទះសំណាក់របស់គេ រាងតូចយូរៗម្ដងលួចសម្លឹងមើលមុខសង្ហាររបស់នាយចង់និយាយសួរនាំខ្លះពីរទីនេះតែបុរសម្នាក់នេះហាក់ដូចជាមិនចង់និយាយអ្វីមកកាន់គេសោះគិតតែឈរជ្រែងហោប៉ៅដូចស្ដេចអញ្ចឹង
"ចង់សួរអីសួរមក"នាយកម្លោះដឹងពីរចិត្តរបស់នាយតូចទើបអនុញ្ញាតឲ្យគេស្ដីមកកាន់ខ្លួន
"តើលោក មានអាយុប៉ុន្មានហើយ"
"...?"រាងក្រាស់ឮសំណួរនេះហើយក៏សែនហួសចិត្តមិននឹកស្មានថាសំណួរដែរគេចង់សួរគឺជាសំណួរបែបនេះសោះ
"យើងអាយុស៊ែរជាងហើយ"
"អុស!អញ្ចឹងខ្ញុំសុំទោសផងដែរហ៊ានវាយស្មើរ ព្រោះតាមមើលមុខលោកដូចម្ភៃឆ្នាំអញ្ចឹង"ជីមីនយកដៃខ្ទប់មាត់យ៉ាងលឿនក្រោយបានដឹងអាយុពិតរបស់នាយកម្លោះចាស់ហើយនោះព្រោះអាយុនាយគឺស្មើរនឹងប៉ារបស់ខ្លួនហើយ មុនដំបូងគេខំហៅលោកៗវាយស្មើរព្រោះមុខនាយក្មេងពេកមិនទៅតាមអាយុសោះហើយ
"ហៅយើងធម្មតាទៅបានហើយយើងមិនប្រកាន់ទេ"នាយកម្លោះមិនប្រកាន់ច្រើនទើបឲ្យគរហៅនាយធម្មតាដូចមិចវិញ ព្រោះនាយមិនមែនជាមនុស្សសុញសាញ់ច្រើនទេ
"បានដែរហី?"ដោយសារតែនៅក្រែងចិត្តនៅឡើយទើបមិនហ៊ាន
"បាន!"និយាយតែប៉ុណ្ណោះនាយក៏ដើរចេញទៅបាត់ ដែរធ្វើឲ្យរាងតូចដែរឈរមើលនាយចេញទៅទាញចញ្ចឹមចូលគ្នាតាមចារឹកនាយមិនទាន់សោះមនុស្សអីចម្លែកខុសធម្មតានិយាយសម្ដីដាច់ៗម៉ាត់ថែមទាំងឲ្យគេហៅនាយធម្មតាដូចមុនទៀតទាំងដែរនាយអាយុបងគេដល់តែពីរជួរឯណោះ
"តើលោកឈ្មោះអីទៅ"រាងតូចរត់ទៅតាមនាយកម្លោះពីរក្រោយហើយក៏សួរទៅនាយបន្ដដោយសារតែនាយបើកដៃឲ្យសួរហើយគេក៏មិនបង្អង់យូរសួរទាល់តែអស់តម្រិះ
"យ៉ុនហ្គី ដ្រាក់ឃីន"
"ឈ្មោះនេះដូចធ្លាប់ឮ"
"ព្រោះប៉ាឯងជាដៃគូរភាគហ៊ុនយើងកាលពីរមុន"
"អញ្ចឹងបានន័យថាលោកស្គាល់ ប៉ាខ្ញុំដែរតើមែនទេ?"