+យប់
ពេលរលៀលឈានចូមកដល់មិនយូរថ្ងៃក៏លិចបាត់ស្រមោលព្រះអាទិត្យឈឹងដែលបន្លិចឡើងឲ្យឃើញពន្លឺអគ្គិសនីតាមផ្ទះសំណាក់ក៏ដូចជានៅតាមដងផ្លូវដើម្បីបំភ្លើជាជំនួយដល់មនុស្ស
ក្រឡែកមកមើលរាងតូចជីមីនឯណេះវិញក្រោយពីរបានសម្អាត់ខ្លួនរួចរាល់ហើយគេក៏ដាក់បង្គុយចុះនៅលើពូកតាមទម្លាប់របស់ខ្លួនមុខតូចស្អាតរបស់រាងតូចក៏បានក្រឡែកមើលទៅទូរស៌ព្ទដៃនៅលើតុក្បែរគ្រែក៏នឹកឃើញរឿងកាលពីរថ្ងៃមិញ រឿងដែរនាយក្រាស់នាយឲ្យខ្លួនខលទៅលេខរបស់នាយ ដៃស្រឡូនតូចលុកទៅចាប់កាន់ទូរស៌ព្ទដៃនៅលើតុមរួចហើយក៏ដើរទៅយកលេខរបស់យ៉ុនហ្គីដែរបានឲ្យមកខ្លួនកាលពីរថ្ងៃមិញនេះ"..."រាងតូចសម្លឹងមើលទៅក្រដាស់លេខដោយការពិចារណាថាតើគួរខលទៅនាយអត់ ព្រោះនៅមិនទាន់ចង់ទុកចិត្តមនុស្សទើបនឹងស្គាល់គ្នាប៉ុន្មាននោះទេ តែដោយសារគិតដល់ពាក្យសម្ដីរបស់នាយថានៅមានរឿងនិយាយជាមួយគេទៀតទើបសម្រេចចិត្តថាវាយលេខរបស់នាយបញ្ចូលរួចហើយក៏ចុចបញ្ចូន
"មិនលើកទូរស៌ព្ទតើនាយកំពុងធ្វើស្អី?"រាងតូចនិយាយដោយទម្លាក់ទូរស៌ព្ទចុះទាំងអន់ចិត្ត តែទោះជាយ៉ាងណាក៏គេនៅតែរង់ចាំទូរស៌ព្ទរបស់នាយខលមកខ្លួនវិញដែរ
"ជីមីនឯងរង់ចាំទូរស៌ព្ទនរណា មើលទៅទឹកមុខដូចជាមិនល្អសោះតើនាយម្នាក់នោះមិនខលមកវិញហ្អេស?"ជីស៊ុងទើបនឹងចេញមកពីរបន្ទប់ទឹកហើយដើរចូលមកសួរមិត្តដោយសារតែឃើញទឹកមុខគេមិនល្អសោះ
"គ្មានទេ"
"ស្មានយើងមើលមិនដឹងហី?"
"ទៅផ្លាស់សម្លៀកបំពាក់សិនទៅនៅបែបនេះអាក្រក់មើលណាស់ ទៅៗឆាប់ទៅ"
ព្រោះជីស៊ុងសួររកឬសគល់ច្រើនពេកទើបរាងតូចរុញឲ្យគេទៅផ្លាស់សម្លៀកបំពាក់ចេញណាមួយបានលេសថាគេនៅចង់ពុងកន្សែង(ដូចឆីកាមុំ😞)បែបនេះវាអាក្រក់មើលណាស់
"នាងមីនឯងកុំឲ្យយើងចាប់ឲ្យសោះ"ជីស៊ុងចូលទៅបន្ទប់ហើយក៏មិនភ្លេចងាកមកនិយាយខាំធ្មេញដាក់រាងតូចទៀត
"អើឯងចង់ចាប់អីក៏ចាប់ទៅ"ជីមីនតប់ទាំងហួសចិត្តនឹងមិត្តតាមចារឹកចេះដឹងរឿងគេរបស់ជីស៊ុងក្រោយពីរឈរហួសចិត្តនឹងមិត្តរួចហើយរាងតូចក៏ដើរទៅរកកន្លែងទូរស៌ព្ទទៀតដើម្បីទៅរកចាំអ្នកម្ខាងខលមកបន្ដ