ភាគ២៤:ពួកឯងធ្វើស្អី!!!

1K 63 4
                                    

+ខ្លឹប

ក្រោយពីរចប់កាងារហើយនាយកម្លោះក៏មកកំដរអារម្មណ៍នៅក្នុងខ្លឹបរបស់មិត្តគឺមីនហូដោយសារតែមួយរយះនេះតាំងតែរាងតូចចូលមន្ទីរពេទ្យម្លេះនាតដូចជាមានអារម្មណ៍មិនល្អសោះ មាត់និយាយប្រាប់ថាខ្លួននាយមិនបានខុសតែខួរក្បាលគិតរអៀសថាខ្លួននាយខុសរហូត

"ស្រាអោយយើងមួយដបមក"ដាក់បង្គុយចុះហើយនាយកម្លោះក៏និយាយទៅកាន់មិត្តដែរមិនទាន់បានចាប់អារម្មណ៍ថានាយកំពុងតែមកតាំងពីរពេលណា

"អោវ!លោកCEOយ៉ុនទេហ្អេស?"ក្រោយពេលដឹងថាជាមិត្តហើយហើយមីនហូក៏ចាប់ផ្ដើមនិយាយញោះទៅកាន់នាយ យ៉ុនហ្គីមិនតបជាមួយគេគិតតែធ្វើមុខស្មើរដោយមិនមើលមុខមីនហូបន្ដិចឃើញបែបនេះហើយនាយក៏ខ្ចិលនិយាយញោះច្រើនទើបដើរទៅយកស្រាមកឲ្យនាយក្រាស់

"កើតអីមែនទេ ទឹកមុខឯងមិនល្អសោះ"យកស្រាមកឲ្យគេហើយមីនហូក៏សួរតែម្ដង

"គ្មានទេ"និយាយហើយនាយក៏គាស់ស្រាអក់ទាំងដប់តែម្ដង

"ឬឈ្លោះគ្នាជាមួយប្រពន្ធ?"

"ឯងកុំនិយាយពីគេអី រំលឹកពីរគេហើយយើងចេះតែមានអារម្មណ៍មិនល្អ"

"ឃើញទេយើងនិយាយមិនខុសមែន"ឮរាងក្រាស់ប្រាប់បែបនេះហើយនាយក៏និយាយឡើងយ៉ាងជឿជាក់ព្រោះការទាយរបស់នាយមិនខុសឡើយ

"មិនមែនបែបនោះទេ"

"អោវ!ហើយមានរឿងអីឲ្យប្រាដកទៅ"មីនហូទាញ់ចញ្ចឹមចូលគ្នាម្ដងទៀតពេលរាងក្រាស់និយាយថាមិនមែនរឿងឈ្លោះគ្នាជាមួយប្រពន្ធបើមិនមែនជារឿងនេះតើនាយកើតអីឲ្យប្រាដកទៅ

"យើងក៏មិនដឹងដែរយើងពិតជាមិនយល់ពីរអារម្មណ៍ខ្លួនឯងពេលនេះឡើយ ហេតុអីត្រូវមានអារម្មណ៍ច្របូកច្របល់ដោយសារតែគេទៅវិញ"ក្រោយពីឮសំណួរមិត្តសួរបែបនេះហើយរាងក្រាស់ក៏ពិបាកនឹងនិយាយរៀបរាប់ប្រាប់ពីរអារម្មណ៍ពិតទៅកាន់មិត្តណាស់ពេលនេះសូម្បីតែខ្លួននាយផ្ទាល់ក៏មិនប្រាដកផងចុះឲ្យនាយទៅនិយាយបកស្រាយប្រាប់មិត្តយ៉ាងមិចកើត

"បើយើងទាយមិនខុសឯងប្រាដកជាឈ្លោះគ្នាជាមួយគេឬធ្វើខុសទៅលើគេ ហើយឯងមិនហ៊ានសុំទោសមិនហ៊ានប្រឈមមុខមែនទេ? ន៎ែ!អាយ៉ុនបើឯងមានមន្ទិលថ្នាក់នេះហើយគួរតែប្រឈមមុខនិយាយគ្នាមួយទល់មួយជាមួយគេទៅ បើមិនអ៊ឺចឹងទេឯងនៅតែស្មុកចិត្តបែបនេះរហូតមិនបាត់ទេ"ឮមិត្តនិយាយប្រាប់បែបនេះហើយមីនហូក៏រៀបរាប់ហេតុផលទៅកាន់នាយទោះជានាយមិនទាន់ដឹងប្រាដកថានាយមានរឿងអីក៏ដោយតែស្ថានភាពបែបនេះគេក៏អាចកាត់ដឹងខ្លះដែរ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now