ភាគ២២:កុំគេងយូរពេក ព្រោះឯងត្រូវក្រោកមកប្រឈមមុខនឹងយើងទៀត

1.1K 66 4
                                    

ត្រឹមតែរយះពេលដបប្រាំនាទីប៉ុណ្ណោះឡានរបស់យ៉ុនហ្គីក៏បើកមកដល់មន្ទីរពេទ្យភ្លាម នាយកម្លោះដែរត្រកង់ប្រពន្ធនៅក្នុងដៃជាប់រហូតតាំងតែពីរចេញមកពីរផ្ទះម្លេះក៏ប្រញាប់បីរាងតូចចូលទៅខាងក្នុង

"គ្រូពេទ្យជួយប្រពន្ធខ្ញុំផង"ស្របពេលដែរគ្រូពេទ្យនឹងខ្លួននាយផ្ទាល់កំពុងតែឆ្លេឆ្លាក្នុងការជួយសង្រ្គោះជីមីននោះយ៉ុនហ្គីក៏ប្រាប់ទៅកាន់គ្រូពេទ្យទាំងទឹកមុខស្លន់ស្លោឲ្យគាត់ជួយប្រពន្ធខ្លួនផងទាំងដែរពាក្យនេះនាយមិនដែលគិតថានឹងហៅរាងតូចថាប្រពន្ធផងតែពេលនេះបែរជាធ្លោយនិយាយចេញមកដោយមិនដឹងខ្លួនទៅវិញ

"ឆាប់ដាក់គេចុះមក"ឯគ្រូពេទ្យមិនប្រងើយកន្ដើយទើបប្រញាប់ឲ្យនាយដាក់គេលើរទះដើម្បីយកទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់រយះពេលមួយម៉ោងហើយដែរយ៉ុនហ្គីនឹងលីណូនៅបន្ដរង់ចាំគ្រូពេទ្យចេញមកពីរបន្ទប់សង្គ្រោះបន្ទាន់វិញ នាយកម្លោះជេយ៉ុននៅតែបន្ដដើរចុះដើរឡើងមិនឈប់សោះ បើឲ្យនាយរង់ចាំបែបនេះទៀតនាយប្រាដកជាដាច់ខ្យល់ស្លាប់មិនខាន

"លីណូ"នាយដើរចុះឡើងសុខៗក៏ស្រាប់តែស្រែកហៅចំណិតភ្លាម

"បាទទាន"

"កុំឲ្យគ្រួសារគេដឹងឲ្យសោះថាគេចូលមន្ទីរពេទ្យរឿងនេះឯងត្រូវចាត់ការឲ្យបានល្អ"

"បាទទានកុំបារម្ភអីទុកចិត្តលើខ្ញុំចុះ"អ្វីដែរធ្វើឲ្យនាយមានគំនិតបញ្ជាទៅកាន់កូនចៅបែបនេះក៏ដោយសារតែខ្លាចថាគ្រួសារប៉ាម៉ាក់របស់រាងតូចដឹងនាយប្រាដកជាយ៉ាប់មិនខានព្រោះគ្រប់យ៉ាងគឺដោយសារតែនាយដែរធ្វើឲ្យគេក្លាយជាបែបនេះ

"ក្រាក.."

"គ្រូពេទ្យ"ឃើញគ្រូពេទ្យបើកទ្វាចេញមកភ្លាមយ៉ុនហ្គីក៏ដើរទៅរកគាត់ភ្លេត

"លោកជាស្វាមីអ្នកជម្ងឺតើមែនទេ?"ទោះមិនប្រាប់ក៏គាត់អាចកាត់ដឹងបានដែរថានាយគឺជាស្វាមីរបស់អ្នកជម្ងឺដែរដេកសន្លប់នៅលើគ្រែព្រោះថាអ្វីដែរឲ្យរាងតូចក្លាយទៅជាបែបនេះគឺសុទ្ធតែពាក់ពន្ធទៅនឹងស្វាមីរបស់គេ

"បាទមែនហើយ គេយ៉ាងមិចហើយ"ឮសំណួររបស់គ្រូពេទ្យហើយនាយក្រាស់ក៏ប្រញាប់ឆ្លើយភ្លាម ដោយមិនភ្លេចសួរពីរអាការះរបស់ភរិយាផងដែរ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now