+ភូមិគ្រឹះដ្រាក់ឃីន
ឡានយ៉ុនហ្គីក៏ដូចជាអង្គរក្សរបស់នាយទាំងបានបើកមកដល់ភូមិគ្រឹះវិញយ៉ាងគគ្រឹកគគ្រេង ដែរធ្វើឲ្យអ្នកនៅខាងក្នុងឮហើយក៏នាំគ្នាចេញមកមើលគ្រប់គ្នា
"អ្នកប្រុសតូច..!"មីនយូឃើញរាងតូចនៅក្នុងរង្វង់ដៃរបស់យ៉ុនហ្គីហើយក៏លាន់មាត់ហៅឈ្មោះគេទាំងភ្ញាក់ផ្អើល ទីបំផុតគេត្រូវបាននាតចាប់យកមកវិញបានមែន គេគឺនៅតែមិនរួចខ្លួនដដែល
"មីនយូ!"
"ច៎ា!ចាហ្វាយ"
"បន្ដិចទៀត ទៅជួបយើងជេសាដែរ"
"ច៎ា/ច៎ា"ឮបញ្ជារហើយអ្នកទាំងពីរក៏ឆ្លើយព្រមគ្នា ចំណែកឯនាយក្រាស់ក៏បីរាងតូចទៅបន្ទប់បាត់មកដល់ហើយនាយក៏ដាក់គេលើពូកថ្នមៗ ដោយមិនហ៊ានប្រើកម្លាំងខ្លាំងដូមមុនទៀតឡើយ ដោយយកដៃដាក់លើថ្ងាស់គេដើម្បីស្ទង់មើលកម្ដៅ
"លីណូ!"
"ទៅយកកូនកន្សែងហើយច្រលក់ទឹកឲ្យយើងបន្ដិច"
"បាទទាន"បានបញ្ជារហើយលីណូក៏ចេញទៅរកឲ្យចាហ្វាយបាត់
មិនយូរប៉ុន្មាននាយក៏ត្រឡប់មកវិញដោយមានកូនកន្សែងនឹងចានផើងមកជាមួយស្រេច"នេះទាន"
"ហុឺ..អរគុណហើយ ឯងចេញទៅបាន"
"បាទ"អោនគោរព្ធចាហ្វាយបន្ដិចហើយនាយក៏ដើរចេញទៅ
ទុកឲ្យយ៉ុនហ្គីនៅមើលថែររាងតូចបន្ដចុះ"ហ្អឹកៗ!ចេញទៅកុំធ្វើបាបខ្ញុំអី ខ្ញុំខ្លាចហើយ"ខណះពេលដែរនាយសង្ហារកំពុងតែជូតខ្លួនឲ្យគេសុកៗជីមីនក៏ស្រែកមមើដោយភាពភ៌យខ្លាច គេប្រហែលស្លុតចិត្តខ្លាំងណាស់ហើយដល់ថ្នាក់សន្លប់បែបនេះ
"ជីមីន"
"..."គេស្ងាត់បានបន្ដិចរួចសង្ងំគេងបន្ដទៀត
"ឯងខ្លាចយើងដល់ថ្នាក់នេះផងហ្អេស?"នាយកម្លោះដកដង្ហើមធំមួយឃូសមុននឹងនិយាយដោយការអន់ចិត្តអន់ថ្លើមព្រោះមិននឹកស្មានថាគេបាក់ស្បាតខ្លាចនាយថ្នាក់នេះសោះ
"មិនអីទេ គេងបន្ដចុះ យើងមានការត្រូវធ្វើទៀត"និយាយតែប៉ុណ្ណោះហើយនាយក៏ក្រោកចេញទៅដោយបិតទ្វាឲ្យរាងតូចសង្ងំដេកតែម្នាក់ឯង ព្រោះថានាយមានការត្រូវធ្វើទៀត