+ថ្ងៃបន្ទាប់
ក្រោយពេលហ្វឹកហាត់ការងារបានមួយរយះហើយពេលនេះជាពេលដែរលោកបានផ្ទេរតំណែងទៅឲ្យកូនប្រុសហើយ នៅក្នុងសាលប្រជុំពេលនេះពរពេញ ទៅដោយដៃគូរភាគហ៊ុនក៏ដូចជាបុគ្គលិកទាំងអស់ដែរត្រូវមកឈរ ទទួលដឹងឮអំពីរអនាគត់ម្ចាស់ក្រុមហ៊ុនថ្មីទាំងស្អាត ឆ្លាតវ៌យក្មេង អ្នកដែរចូលរួមឈរស្ដាប់ក្មេងប្រុសឆ្នើមនេះថ្លែងសុន្ទរកថាហើយ អត់សរសើរមិនបាន
"អបអរសាទរ ចៅយាយ ទីបំផុតចៅក៏អាចធ្វើបានដូចយាយកាលពីរមុនហើយ"លោកយាយផាកដែរជាម្ចាស់ក្រុមហើយក៏ធ្លាប់ជាអ្នកគ្រប់គ្រង់ក្រុមហ៊ុននេះដូចគ្នា កាន់ផ្កាមកឲ្យចៅ ក្រោយពីរកម្មវិធីត្រូវចប់ស្រេចបាច់
"អរគុណយាយណាស់ចៅពូកែរដូចលោកយាយអ៊ីចឹងមែនទេ ប៉ាម៉ាក់?"ជីមីននិយាយហើយក៏ចូលទៅអោបគាត់រួចមិនភ្លេចសួរទៅអ្នកជាប៉ានឹងម៉ាក់ដែរឈរនៅជិតនោះ
"មែនហើយ កូនប៉ាពូកែរណាស់"អ្នកជាប៉ាឆ្លើយក៏ចូលទៅអង្អែលក្បាលកូនប្រុសដោយចិត្តរំភើប
"ទីបំផុតក៏គ្មាននរណា ស្នងតំណែងម៉ាក់ដដែល"អ្នកស្រីផាកធ្វើមុខងរដាក់កូនក៏ព្រោះតែគ្មាននរណា ជំនួយសតំណែងជាពេទ្យឲ្យគាត់សោះ
"បើអ៊ីចឹងផលិតកូនមួយទៀតទៅល្អទេ"លោកផាកបែរមកប្រពន្ធហើយនិយាយទាំងខិលដាក់ប្រពន្ធ
"ផាច់អួយ.."
"បងនិយាយស្អីចេះខ្មាស់កូននឹងម៉ាក់ផង"ឮប្ដីនិយាយបែបនេះហើយអ្នកស្រីផាកក៏យាដៃវាយប្ដីមួយដៃផាច់ ដោយសារតែគាត់នេះមិនដែលមានរបៀបក្នុងការនិយាយសោះ មិនលើកលែងសូម្បីតែនៅមុខម៉ាក់នឹងកូន តែខុសពីរលោកយាយនឹងចៅប្រុសឯនេះវិញបែរជាអស់សើចនឹងប៉ាម៉ាក់គេទៅវិញ
"ប៉ា សុំខ្ចីកូនចៅប៉ាពីរនាក់មក"ខណះពេលដែរនិយាយគ្នាសុខៗក៏ស្រាប់តែជីមីនសុំខ្ចីអង្គរក្ស អ្នកជាប៉ាទៅវិញ ធ្វើឲ្យអ្នកជាប៉ាឮហើយជ្រួញចញ្ចឹមចូលគ្នាទាំងមិនយល់
"កូន ត្រូវការឲ្យពួកគេទៅធ្វើអីហ្អេស?"ក្រោយពីរសម្លឹងមុខប្រពន្ធបន្ដិចហើយ លោកផាកក៏សួរទៅកូនប្រុស