ភាគ៧:ហ្អឹកៗជួយខ្ញុំផង!!

1.3K 67 0
                                    

ជីមីនរត់ចុះមកពីរសណ្ដាគាទាំងខ្លួនស្រមែកស្រម៉កគេប្រឹងរត់ឲ្យតែគេចផុតពីរបុរសព្រៃផ្សៃម្នាក់នោះដែរគម្រាមថានឹងសម្លាប់ខ្លួន រហូតទាល់តែទន់ជង្គង់ដួលនៅកណ្ដាលផ្លូវទៅមុខលែងកើតទៀត

"ហ្អឹកៗ ជួយខ្ញុំផង"រាងតូចស្រែកទ្រហោរយំនៅកណ្ដាលផ្លូវស្រែករកជំនួយឲ្យគេជួយដោយភាពសង្វេគតាំងពីរកើតមកគេមិនដែលទទួលរង់នូវភាពវេទនាដូចនេះទេ ព្រោះមានតែអ្នកយកចិត្តនឹងថ្នាក់ថ្នមប្រៀបដូចជាព្រះរាជបុត្រនៅក្នុងគ្រួសារ មិនគួរណាគេមកចាញ់ល្បិចរបស់ប្រុសម្នាក់នេះសោះ ក្រោយពីរយំឆ្អែតហើយរាងកាយតូចរក៏ប្រឹងក្រោកឈរឡើងដោយភាពអស់កម្លាំងគេប្រឹងដើរប្រៀបដូចជាសភាពមនុស្សឆ្កួតនៅតាមដងផ្លូវអ្នកដំណើរទាំងអស់គេឃើញហើយក៏មិនចាប់អារម្មណ៍គិតថាជួយគេឡើយព្រោះថាពេលនេះពួកទាំងនោះគិតថាគេជាមនុស្សឆ្កួតដែរដើរត្រាចចរតាមដងផ្លូវប៉ុណ្ណោះ

"ព្រូស!"មិនយូររាងកាយដែរពរពេញទៅដោយភាពអស់កម្លាំងក៏ដួលព្រូសទៅដីនៅតាមចញ្ចឹមថ្នល់នោះបាត់ទៅ

"ងឺត.."សម្លេងហ្វ្រាំងឡានចាប់កកិតនៅលើផ្លូវថ្នល់ចំកន្លែងដែររាងតូចសន្លប់ រាងកាយសង្ហារយកកាយចុះចេញពីរឡានដោយរឹកពារហំហួនចុះមកមើលរាងកាយដែរសន្លប់ស្ដូងស្ដឹង នាយបន្ទន់ជង្គង់អង្គុយឈោងហោងពីរមុខរបស់រាងតូចហើយញញឹមចុងមាត់យ៉ាងពេញចិត្ត

"ហឹស!គេគ្រប់គ្នាមើលមក អាចនឹងអាណិតឯងតែយើងមិនសូម្បីតែបន្ដិច"សម្ដីដែរពោលពេញភាពចង់កំហឹងចំពោះអ្នកដែរសន្លប់ស្ដូកស្ដឹងគ្មានដឹងខ្យល់អីនៅលើដី ជាមួយនឹងទឹកមុខពិសពុលមានល្បិចរបស់នាយ ហើយនាយក៏មិនគិតថានឹងអាណិតនឹងជួយសង្រ្គោះគេពេលឃើញគេឡើយតែរឹតតែពេញចិត្តទៅវិញទេពេលដែរឃើញរាងតូចវេទនាបែបនេះ

"ចាហ្វាយមិនគិតជួយគេទេហ្អេស?"ដោយសារតែទើសភ្នែកនឹងភាពប្រងើយកន្ដើយរបស់ចាហ្វាយដាក់រាងតូចខ្លាំងពេកទើបលីនរហ៊ានលូកមាត់សួរបន្ដិចទៅ តែខុសពីយ៉ុនហ្គីឯណេះវិញពេលឮកូនចៅនិយាយបែបនេះហើយរាងមុំាក៏ក្រោកឡើងហើយដើរតម្រង់ទៅកាន់កូនចៅដោយរឹកពារអង់អាចជាមួយនឹងរាប់ស្មើរគួរឲ្យខ្លាចរបស់នាយសម្លឹងមើលទៅលីនរទើបធ្វើឲ្យនាយមានហ៊ានប្រសព្វមុខជាមួយនឹងចាហ្វាយនាយ

"ឯងគិតថាយើងចង់ជួយសត្រូវចឹងឬ?ធ្វើជាកូនចៅយើងបើមិនគ្រាំទ្រយើងមិននៅខាងយើងមិនស្ដាប់យើងក៏ត្រៀមខ្លួនវេចបង្វិចចេញឲ្យហើយទៅ" ពាក្យសម្ដីពោលពេញទៅដោយភាពអំណាចខ្សឹបដាក់ត្រចៀករបស់នាយកូនចៅចំណិតតិចៗ ឡើងធ្វើឲ្យឲ្យអ្នកម្ខាងព្រឺសម្បុរខ្លាចរអានូវពាក្យសម្ដីរបស់ចាហ្វាយនាយ គេក៏ដឹងស្រាប់ហើយថាចាហ្វាយរបស់គេប្ដូរច្រើនយ៉ាងតាំងពីរកើតមានរឿងចំពោះប្អូនស្រីមកនោះ

"សុំទោសទានលើកក្រោយខ្ញុំមិនហ៊ានទៀតទេ"លីនរអោនគំនាប៩០ដឺក្រេដើម្បីជាការសុំទោសដល់ចាហ្វាយនាយក៏សង្ឃឹមថានាយនឹងអត់ទោសឲ្យគេមិនដេញគេចេញទៅចុះ

"..."ជេយ៉ុនមិនតបជាមួយកូនចៅហើយដើរទៅឡើងឡានបាត់ធ្វើប្រងើយ ចំណែកឯលីនរវិញពេលឃើញថាចាហ្វាយឡើងឡានបាត់បែបនេះគេក៏ប្រញាប់រត់ទៅបើកឡានភ្លាម

"អត់ទោសឲ្យខ្ញុំផងចាហ្វាយ"ឡើងមកអង្គុយក្នុងឡានហើយលីនរក៏អោនគំនាបសុំទោសនាយជាលើកទី២ព្រោះមិញនាយមានទាន់បានឮពាក្យអត់ទោសចេញពីរមាត់ចាហ្វាយនាយឡើយ

"ហុឺម..ឆាប់ចេញឡានទៅ"រាងក្រាស់ងក់ក្រហឹមក្នុងបំពង់កងក់ក្បាលតិចៗប្រាប់ថានាយអត់ទោសឲ្យហើយទើបបញ្ចារឲ្យលីនរបើកឡានចេញទៅ

"បាទទាន"និយាយហើយក៏លីនរក៏បើកឡានចេញទៅបាត់ ដោយភ្នែកនាយកម្លោះឆ្លៀតទៅសម្លក់រាងតូចដែរកំពុងតែដេកសន្លប់នៅលើដីទៀត

+មួយសន្ទុះក្រោយ

រយះពេលប្រហែល១០នាទីក្រោយពេលឡានរបស់រាងក្រាស់ចេញទៅបាត់ឆ្ងាយក៏ស្រាប់តែមានឡានមួយគ្រឿងបើកមកឈប់នៅចំន្លែងរបស់រាងតូចដែរកំពុងតែដេកសន្លប់

"ជីមីនៗ" ក្រោកឡើងឯងកើតអីហេតុអីក្លាយទៅជាបែបនេះ"ជីស៊ុងដែរត្រូវជាមិត្តរបស់រាងតូចប្រឹងស្រែកដាស់មិត្តដោយសម្លេងលេងក្រងរទឹកភ្នែកក៏ចាប់ផ្ដើមដក់ក្នុងកែវភ្នែកព្រោះបារម្ភពីរមិត្តដែរធ្លាក់ក្នុងសភាពបែបនេះ

"បានហើយទុកឲ្យលោកគ្រូវិញ"លោកគ្រូដែរជាគ្រូបង្រៀនរបស់ពួកសិស្សក៏ដូចជាអាណាព្យាបាលបានឃើញថាជីស៊ុងដាស់មិត្តមិនភ្ញាក់ដឹងខ្លួនហើយគាត់ ក៏ចូលទៅត្រកងរាងកាយរបស់រាងតូចចូលក្នុងឡាននាំទៅមន្ទីរពេទ្យបាត់

To be Continued ______
ចាប់ផ្ដើមល្ហេមល្ហាមហើយ🙂💔

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now