ភាគ៩"យ៉ុនហ្គី ដ្រាក់ឃីនឯងដឹងគ្នាជាមួយយើងមិនខាន!!!

1K 59 2
                                    


+ភូមិគ្រឹះផាក

តាំងពីរជីមីនមកពីរកាងណាមដល់ផ្ទះវិញគិតតែសង្ងំនៅក្នុងបន្ទប់មិនព្រមចេញទៅណាសោះ ទើបធ្វើឲ្យអ្នកជាម៉ាកនឹងប៉ាគេនឹកឆ្ងល់យ៉ាងខ្លាំងថាតើកើតមានរឿងអ្វីចំពោះរាងតូចទៅបានជាស្ងប់ស្ងាត់ចម្លែកបែបនេះ

"តុក!"

"ក្រាក..!"

"លោកប៉ា"ចៃដន្យណាស់គេកំពុងតែចង់ចុះទៅក្រោមជួបគាត់ក៏ស្រាប់តែគាត់មកបង្ហាញ់ខ្លួនចំពោះមុខព្រោះថាគាត់ក៏ចង់មានរឿងនិយាយជាមួយគេដែរ

"កូនយ៉ាងមិចហើយ មានមិនស្រួលត្រង់ណាទេ?"ពេលឃើញថាកូនប្រុសបានស្រស់បស់ជាងរាល់ដងទើបគាត់ពិតជាសប្បាយចិត្តណាស់ទើបសួរទៅទាំងក្ដីបារម្ភដោយយកដៃទៅអង្អែលក្បាលកូនថ្នមៗដោយការលួងលោម

"ប៉ាខ្ញុំមានរឿងចង់និយាយជាមួយប៉ា"

"កូនមានរឿងអីនិយាយជាមួយប៉ាមែនទេ?"គាត់សួរទៅទាំងចង់ចញ្ចឹម សុខៗក៏ស្រាប់តែចង់សួរខ្លួនទាំងដែរតាំងពីរកើតរឿងនៅថ្ងៃនោះម្លេះមិនចង់សូម្បីមាត់រកនរណាផង តែឃើញកូនបែបនេះគាត់ក៏សប្បាយចិត្តណាស់ទៅហើយ

"ប៉ាចូលមកខាងក្នុងសិនមក"ថាហើយរាងតូចក៏ដើរទៅអង្គុយលើពូកទើបលោកផាកដើរទៅតាមរួចពីរនាក់ឪពុកកូនក៏ដាក់បង្គុយចុះលើពូកដើម្បីនិយាយគ្នាឲ្យបានស្រួល

"កូនចង់សួរអីសួរមក"

"រឿងលាសា សុំប៉ាដកពាក្យបណ្ដឹងវិញទៅ មិនមែនមកពីរលោកគ្រូអ្នកគ្រូឬសាលានោះទេគឺមកពីរខ្ញុំខ្លួនឯង"ជីមីននិយាយស្នើរសុំគាត់ដោយទឹកមុខអង្វរករ ព្រោះកំហុសទាំងនេះជាកំហុសខ្លួនៗជាអ្នកបង្ករនឹងលួចរត់ចេញទៅជួបប្រុសផ្ដេសផ្ដាស់ខ្លួនឯងគ្មានរឿងអីដែរទៅប្ដឹងសាលាឡើយ គេជាអ្នកបង្ករអ្នកជាអ្នកទទួលខុសត្រូវដោយខ្លួនឯងមិនចង់ឲ្យនរណាមកលំបាក់ដោយសារតែកំហុសខ្លួនឡើយ

"កូនចង់និយាយជាមួយប៉ាដោយសារតែរឿងទេហី បានប៉ាមិនប្ដឹងក៏បាន កូនអាចសប្បាយចិត្តបានណា"លោកផាកតបជាមួយកូនដោយបង្ហាញ់ស្នាមញញឹមហើយអង្អែលក្បាលរាងតូចតិចៗឲ្យតែគេអាចសប្បាយចិត្តនឹងអាចត្រឡប់មកដូចដើមវិញគាត់នឹងព្រមតាមគ្រប់យ៉ាង

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now