"អ្ហាស!"ជីមីនធ្លោយចេញសម្លេងថ្ងូរមកដោយឃាត់មិនជាប់ដោយសាតែដៃនាយកម្លោះដែរបានលុកស្ទាបបំបោះអង្អែលគេនៅពេលនេះ
"ជីមីន!!"
"អឹម.."
"លោកប៉ា!"ខណះពេលដែររាងតូចនឹងយ៉ុនហ្គីកំពុងតែបថើបមាត់គ្នានៅក្នុងឡានពេលនោះលោកផាកនឹងអ្នកស្រីផាកក៏ដូចជាគ្រប់គ្នាក៏ស្រាប់តែចេញមកពីរក្នុងផ្ទះហើយហៅគេខ្លាំងៗទាំងខឹងសម្បោរជាពិសេសនាយក្រាស់នៅពេលគាត់ឃើញនាយធ្វើទង្វើបែបនេះដាក់កូនប្រុសរបស់គាត់
"ជីមីនឆាប់ចុះមក"
"អួយ..លោកប៉ាតិចៗ"និយាយហើយលោកផាកក៏ទាញគេចេញពីរឡានភ្លាម
"ឯងក៏ដូចគ្នាឆាប់ចុះមកនិយាយគ្នាឲ្យដឹងរឿងមក"ទាញដៃកូនប្រុសមកដីហើយលោកផាកក៏ប្រាប់ឲ្យយ៉ុនហ្គីចុះមកដូចគ្នាដោយគាត់បានទៅទាញ់កាំភ្លើងពីរចង្កះរបស់អង្គរក្សបម្រុងនឹងទៅបាញ់នាយក្រាស់នេះឯងចំណែកឯនាយកម្លោះចាស់មុខក្រាស់ឯនេះវិញនាយក៏ព្រមចុះមកតាមសម្រួលឈរដោយរឹកពារអង់អាចគ្មានខ្លាចអ្នកម្ខាងអីសូម្បីបន្ដិច
"ហ្អឹកលោកប៉ាចង់ធ្វើស្អីដាក់កាំភ្លើងចុះវិញទៅ"ឃើញអ្នកជាប៉ាខឹងក្រោធថ្នាក់នេះហើយជីមីនក៏ប្រញាប់មកឃាត់ភ្លាមដោយគេរត់ទៅបាំងមុខយ៉ុនហ្គីកុំឲ្យគាត់បាញ់នាយ
"ជីមីនឆាប់មកនេះមកកូនមករកម៉ាក់មក"លោកស្រីផាកដែរឈរមើលសកម្មភាពកូនពេលនេះស្ទើរតែខ្យល់ចាប់មិនគួរណាគេហ៊ានលះបង់ខ្លួនដើម្បីការពារនាយដោយមិនគិតពីរចិត្តឪពុកម្ដាយបែបនេះសោះក៏ដឹងហើយថានាយធ្វើបាបខ្លួនយ៉ាងមិចខ្លះ
"..."ស្ងាត់ជីមីនមិនដឹងត្រូវតបជាមួយពួកគាត់យ៉ាងមិចបើពេលនេះធ្វើក៏ដើម្បីពួកគាត់គេក៏មិនចង់នៅខាងប្រុសហើយភ្លេចឪពុកម្ដាយតែជម្រើសរើសមិនបានឡើយ គេគឺមិនចង់ឃើញគ្រួសារវិនាស់ដូចជាពាក្យរបស់យ៉ុនហ្គីនិយាយឡើយ
"ជីមីនឆាប់ចេញមកវិញមក!!"
"អត់ទេប៉ា ទោះជាខ្ញុំដើរចេញពីរកន្លែងនេះក៏ប៉ាមិនអាចបាញ់គេបានដែរ ប៉ាធ្វើបែបនេះមិនត្រូវឡើយ ប៉ាដាក់កាំភ្លើងចុះហើយនិយាយគ្នាតាមសម្រួលទៅ"រាងតូចដឹងថាពេលនេះគាត់ខឹងៗចង់សម្លាប់នាយក្រាស់ទៅហើយតែទោះជាបែបនេះក៏ដោយក៏ត្រូវដាក់កាំភ្លើងចុះនិយាយគ្នាតាមសម្រួលវិញ ទោះបីពេលនេះនៅខាងនាយឬនៅខាងគាត់ក៏ដោយ