ភាគ៤១:អន់ចិត្ត

1K 63 12
                                    

+ព្រឹកថ្ងៃបន្ទាប់

"អួក!អួក!"អាការះរបស់រាងតូចកាន់តែយ៉ាប់ទៅៗដោយសារតែចាញ់ ឮដូចនេះហើយមីនយូនាងប្រញាប់មកមើលចាហ្វាយនាងភ្លាម

"យ៉ាងមិចហើយ អ្នកប្រុស"មីនយូដែរឈររឹតខ្នងក្រោយហើយសួរទៅដោយការបារម្ភ

"ខ្ញុំអស់កម្លាំងណាស់"ជីមីនបែរមកនិយាយជាមួយនាងទាំងទឹកស្លេកស្លាំងដោយសារតែក្អួតអម្បិញមិញគេបាក់កម្លាំងអស់ហើយ

"ចាំខ្ញុំនាំអ្នកប្រុសទៅសម្រាក់"ថាហើយនាងក៏ជួយគ្រារាងតូចទៅអង្គុយលើសារឡុងដើម្បីយកកម្លាំងខ្លះ

"ចាំខ្ញុំយកអីមកឲ្យអ្នកប្រុសញុំណា"ដល់កន្លែងអង្គុយសម្រាក់ហើយមីនយូក៏សុំអនុញ្ញាតគេទៅយករបស់មកឲ្យញុំដើម្បីមានកម្លាំងឡើងវិញ

"..."ជីមីនងក់ក្បាលតិចៗជាការយល់ព្រម ទើបនាងដើរចេញទៅបាត់

"យ៉ុនហ្គី"ឃើញវត្តមានរបស់យ៉ុនហ្គីចុះមកភ្លាមកាយតូចក៏ងើបមកភ្លេត តែស្រាប់តែមានវត្តមានរបស់ជេសាមកតាមពីរក្រោយទើបធ្វើឲ្យគេឈរទ្រឹងមិនហ៊ានទៅរកនាតប្រាប់រឿងកូនដល់នាយទេ

"ថ្ងៃនេះនាំសាណាដើរលេងផង"សម្លេងក្រលោធំរបស់យ៉ុនហ្គីបញ្ជារទៅជេសាប្រាប់ឲ្យនាងនាំប្អូនស្រីខ្លួនដើរលេងហើយមើលថែរនាងឲ្យបានល្អផង

"ច៎ា អ្នកប្រុស"ជេសាឆ្លើយយ៉ាងសុភាពដាក់នាយ ចំណែកឯជីមីនឯនេះវិញគេក៏កំពុងតែសម្លឹងមើលទៅអ្នកទាំងពីរនិយាយគ្នាដោយមិនស្រណុកចិត្តដូចគ្នា

"បើអ៊ឺចឹងយើងទៅធ្វើការសិនហើយ"

"ឈប់សិនអ្នកប្រុស"យ៉ុនហ្គីរៀបនឹងដើរចេញទៅហើយជេសាក៏ឃាត់នាយភ្លាម

"យ៉ាងមិច?"នាយសួរទៅនាងដោយការទាញ់ចញ្ចឹមចូលគ្នា

"ខ្ញុំសុំអនុញ្ញាតផង"និយាយហើយនាងក៏ដើរចូលទៅសារេក្រវ៉ាត់កឲ្យយ៉ុនហ្គីដោយគ្មានរអាអីបន្ដិច នាងគឺពិតជាមិនខ្លាចបុរសម្នាក់នេះមែនត្រឹមថាន:ជាអ្នកបម្រើសោះហេតុអីហ៊ានជាមួយនាយថ្នាក់នេះ

"នាងធ្វើអី?"យ៉ុនហ្គីចាប់ដៃនាងជាប់ដោយទឹកមុខរាបស្មើរគួរឲ្យខ្លាច អ្នកដែរធ្វើបែបនេះបានគឺមានតែប្រពន្ធនាយម្នាក់ប៉ុណ្ណោះស្រីណាក៏ដោយគឺគ្មានសិទ្ធធ្វើបែបនេះជាដាច់ខាត់បើមិនទទួលបានការអនុញ្ញាតពីរនាយនោះទេ

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now