ភាគ៣៦:នេះមែនទេជាមូលហេតុដែរបងស្អប់ខ្ញុំ

1K 73 10
                                    

ល្ងាចម្ដងទៀតទើបធ្វើឲ្យយ៉ុនហ្គីក្រោកឡើងហើយចុះពីរគ្រែចូលក្នុងបន្ទប់ទឹកដើម្បីសម្អាត់ខ្លួនដោយមិនភ្លេចងាកមុខមកមើលមុខរបស់ភរិយាលួចសម្លឹងមុខគេដោយញេញស្នាមញញឹមមិនដឹងខ្លួនរួចយកដៃទៅវែកសក់ធ្លាក់បាំងមុខគេចេញ

"យ៉ុនហ្គី.."ជីមីនបើកភ្នែកឡើងរួចហើយឈ្មោះស្វាមី ទើបធ្វើឲ្យនាយប្រញាប់ដកដៃចេញបែរមុខចេញពីរគេ
យ៉ាងរហ៌ស

"បើ នៅហត់គេងបន្ដទៀតចុះ យើងចូលបន្ទប់ទឹកហើយ"

"វឹប"

"ន៎ែ!ឯងធ្វើស្អី?"យ៉ុនហ្គីបើកភ្នែកធំៗហើយសួរទៅរាងតូចពេលពេលដែរគេកំពុងតែក្រសោបខ្លួននាយពីរក្រោយបែបនេះ

"បើអាចខ្ញុំចង់អោបបងរាល់ថ្ងៃបែបនេះ មុនបងចេញទៅធ្វើការនឹងបងត្រឡប់មកវិញ"ជីមីនដូចជាមិនខ្លាចនាយនៅពេលនេះសោះទើបហ៊ាននិយាយពាក្យក្នុងចិត្តឲ្យនាយស្ដាប់ ចំណែកឯអ្នកដែរត្រូវប្រពន្ធអោបជាប់ក្នុងរង្វង់ពេលដែរឮគេនិយាយបែបនេះហើយនាយមានអារម្មណ៍ថារំភើបចម្លែករកប្រាប់មិនត្រូវទាំងដែរពីរមុនមកនាយមិនដែលមានអារម្មណ៍បែបនេះចំពោះគេឡើយ

"ឯងមានល្បិចអីទៀតហើយជីមីន?"នាយបេះដៃគេចេញហើយបែរមុខមករករាងតូចរួចសួរដោយគិតថាគេមានល្បិចទៅវិញ

"ខ្ញុំគ្មានល្បិចអីទេ តែខ្ញុំពិតជាចង់ធ្វើបែបនេះមែន"ជីមីននិយាយដោយញញឹមទៅកាន់ស្វាមីដោយគ្មានការញញឹតនឹងទឹកមុខរបស់នាយពេលនេះសោះ

"ល្អនឹងឯងបន្ដិចប៉ុណ្ណឹង គិតថាយើងស្រឡាញ់ឯងឬ?គ្មានផ្លូវឡើយ ហើយចាំទុកក្នុងខួរឯងផង យើងគ្រាន់តែទុកឯងជាក្មេងកំដរអារម្មណ៍យើងប៉ុណ្ណោះ"យ៉ុនហ្គីចាប់ច្របាច់ស្មាជីមីនខ្លាំងៗហើយនិយាយពាក្យដែរធ្លាប់ជាន់ឈ្លីទឹកចិត្តគេដូចរាល់ដង

"មែនហើយ ខ្ញុំល្ងង់ខ្លួនឯងដែរស្រឡាញ់បងតែម្ខាង គិតស្រមៃតែខ្លួនឯងទាំងដែរខ្ញុំគ្មានថ្ងៃយកបេះដូងបងបានឡើយ"និយាយតែប៉ុណ្ណោះហើយជីមីនក៏រុំភួយចូលក្នុងបន្ទប់ទឹកបាត់ ព្រោះគេមិនចង់ឲ្យនាយឃើញទឹកភ្នែករបស់ខ្លួនទៀតឡើយ ពាក្យសម្ដីរបស់នាយអម្បិញគេឈឺណាស់ ឈឺស្ទើរឆ្កួតទៅហើយតែហេតុអីគេនៅតែមិនអាចលុបនាយចិត្តពីរបេះដូងរបស់ខ្លួនបាន

‼️ទណ្ឌកម្មស្នេហ៍‼️(THE END ✅)Where stories live. Discover now