"ចាហ្វាយ"លីណូចូលមកដល់បន្ទប់ធ្វើការរបស់យ៉ុនហ្គីហើយហៅនាយ
"បានការអីហើយ?"យ៉ុនហ្គីសួរទៅដោយមុខឈ្ងោក ទៅនឹងឯកសារ មួយរយះនេះនាយប្រឹងធ្វើការណាស់
"បាទ បានហើយទាន"
"និយាយមក អ្នកណាជាអ្នកនៅក្រោយខ្នងរឿងនេះ"គ្រាន់តែចម្លើយរបស់កូនចៅភ្លាមនាយងើបមុខសួរបន្ដ
"គឺ..វាប្រាប់ថាជាអ្នកប្រុសជីមីន"មើលទៅលីណូក៏ពិបាកនឹងប្រាប់ឈ្មោះនេះដល់ចាហ្វាយនាយដែរ
"ឯងនិយាយថាមិច?"យ៉ុនហ្គីទម្លាក់ឯកសារចុះ ងើបឡើងសួរទៅកូនចៅទាំងមិនជឿ ថាជាជីមីនឬមួយគេថាតែចោទប្រកាន់អតិតភរិយានាយទេដឹង
"វាប្រាប់ថា អ្នកប្រុសជីមីនជាអ្នកបង្ខំឲ្យវាធ្វើរឿងនេះ ហើយអ្នកប្រុសជីមីន ក៏បានឲ្យលុយមួយចំនួនទៅវាផងដែរ"មើលតាមរឹកពារចាហ្វាយពេលនេះហាក់មិនជឿចាហ្វាយនិយាយសោះទើបនិយាយរៀបរាប់តាមអ្វីដែរគេបានចម្លើយពីរបុគ្គលិកនោះបន្ដ
"ឯងច្បាស់ទេថា វានិយាយការពិត?"
"បាទ ខ្ញុំសួរបញ្ជាក់ពីរបីដងហើយ"
"ចេញទៅបានហើយ"ក្រោយពីរបានឮបញ្ជាក់ប្រាប់បែបនេះហើយនាយក្រាស់ក៏ដេញកូនចៅចេញទៅ ព្រោះពេលនេះនាយត្រូវការនៅម្នាក់ឯង
"ជីមីនហេតុអីអូនធ្វើបែបនេះ អូនផ្លាស់ប្ដូរតាំងពីរពេលណា អូនស្អប់ដល់ថ្នាក់ចង់បំផ្លាញ់បងផងហ្អេស?"ក្រោយពីរលីណូចេញទៅបាត់នាយក៏ដាក់ខ្លួនចុះវិញ និយាយដោយការខូចចិត្តអន់ចិត្តនឹងទង្វើររបស់រាងតូចធ្វើមកលើនាយយ៉ាងខ្លាំង ហេតុអីគេផ្លាស់ប្ដូរច្រើនយ៉ាងគេសាហាវជាងពីរការគិតរបស់នាយទៅទៀតធ្លាប់តែជាមនុស្សទន់ភ្លន់ចិត្តល្អមានគុណធម៍ សូម្បីស្រមោចមួយក្បាលគេមិនចង់សម្លាប់ផងតែមើល អ្វីដែរគេធ្វើពេលនេះចុះមិនគួរឲ្យជឿ មើលទៅគេស្អប់នាយខ្លាំងណាស់ហើយបានជា
រកផ្លូវសងសឹកនាយបែបនេះ"បងសុំទោស គឺមកពីរបង"នាយកម្លោះអង្គុយគិតរឿងកន្លងដែរធ្លាប់ធ្វើទៅលើគេហើយៗក៏ធ្វើឲ្យគេផ្លាស់ប្ដូរក្លាយជាបែបនេះក៏ព្រោះតែនាយទាំងអស់ ដោយងើយមុខទៅលើបង្ហូរទឹកភ្នែក តាមកន្ទុយភ្នែកមកជ្រោកៗ រឿងទាំងនោះនាយមិនដែរភ្លេចម្ដងណាទេ វានៅតែដិតដាមនៅក្នុងខួរក្បាលនាយជានិច្ច ទោះជាយ៉ាងណាក៏ដោយនាយនឹង សងគ្រប់យ៉ាងដែរនាយធ្លាប់បានធ្វើចំពោះគេកន្លងមក