គ្រាំង! ជុងហ្គុកបិទទ្វារខ្លាំងៗលាន់ឮកងរំពងពេញវីឡាមួយទាំងមូល។ ពេលចូលមកដល់ក្នុងបន្ទប់ជុងហ្គុកក៏ក្រវាសថេយ៉ុងទៅលើពូក ហើយក៏បើកទូរស័ព្ទរបស់នាយបោះឲ្យថេយ៉ុងមើល។
" មើលទៅ ថាខ្លួនឯងបានធ្វើអីខ្លះ?" ថេយ៉ុងលើកទូរស័ព្ទមកអូសមើលឃើញរូបថតខ្លួននៅមុខរបងមន្ទីរពេទ្យមីនជាមួយនឹងមនុស្សប្រុសម្នាក់ មានរូបអោបរិទ្ធ ដូចជាស្និទ្ធស្នាលនឹងគ្នាណាស់អញ្ចឹង ទាំងដែលការពិតវាមិនដូចនៅក្នុងរូបអស់ទាំងនេះទេ គ្រាន់តែជួយទប់គ្រាធម្មតា ច្បាស់ជាមានអ្នកក្លែងបន្លំ កាត់តជាក់ជាពុំខានទេ។
" រូបបែបនេះ បងចេះតែជឿដែរមែនទេ?!" ស្រឡាញ់គ្នារាប់ឆ្នាំ គ្រាន់តែរូបថតប៉ុន្នឹងសោះ មិនស្មានថាអាចធ្វើឲ្យចិត្តជុងហ្គុករង្គោះរង្គើបានដល់ថ្នាក់ផ្ទុះកំហឹងដល់ថ្នាក់នេះទេ ថេយ៍ហាក់សង្ឃឹមនឹងនាយជាខ្លាំង។
" ឃើញច្បាស់ប៉ុន្នឹងហើយប្រុងឲ្យបងមិនជឿមែនទេ? អញ្ចឹងអូនប្រាប់មកល្ងាចមិញអូនទៅណា?"
" អូន..."
" អូនទៅមន្ទីរពេទ្យ Min ដើម្បីលុបចោលគម្រោងពពោះត្រូវទេ?!" ជុងហ្គុកនិយាយកាត់សម្តីរបស់ថេយ៉ុង ដូចជាចង់ជាន់កែង ចាប់កំហុសរាងតូចឲ្យទាល់តែបាន។ ថេយ៉ុងសម្លឹងមើលជុងហ្គុកទឹកមុខធម្មតាដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់ ទោះបីជាក្នុងចិត្តពេលនេះវាស្ទើរតែរលេះរលួយក៏ដោយ នៅតែសុខចិត្តខាំមាត់សង្កត់ចិត្តមិនបកស្រាយអ្វីទាំងអស់ យល់ច្រឡំបែបនេះល្អហើយ នឹងអាលបានឆាប់លែងលះឆាប់ៗ។ ពាក្យសម្តី រឹកពាររបស់ជុងហ្គុក កំពុងតែបញ្ជាក់ថានាយលែងជឿជាក់លើថេយ៉ុងទៀតហើយ ពេលនេះនាយកំពុងព្យាយាមបញ្ជាក់ថាថេយ៉ុងលួចណាត់គ្នាជាមួយសាហាយនៅមុខមន្ទីរពេទ្យ។
"ត្រូវហើយ! ខ្ញុំលែងចង់មានកូន រិទ្ធិតែលែងចង់មានប្តីអ្វីទាំងអស់ មានប្តីគឺគ្មានសេរីភាពចង់ទៅដើរលេងជាមួយអ្នកណាក៏មិនបាន ចង់ណាត់ជួបអ្នកណាក៏មិនកើត វាគួរឲ្យធុញណាស់ដឹងទេ? រាល់ថ្ងៃនេះខ្ញុំបន់ឲ្យតែលោកលែងលះជាមួយខ្ញុំឲ្យបាត់ៗទេ" ថេយ៉ុងស្ទុះវឹងងើបឈរ និយាយថាឲ្យជុងហ្គុកមុាំង!ៗ គ្មានញញើតសូម្បីបន្តិច។ ប្រឹងធ្វើជារឹងមាំ និយាយពាក្យទាំងអស់នេះចេញមក វាមិនខុសអីពីរកកាំបិតចាក់ទម្លុះទ្រូងខ្លួនឯងនោះទេ។
YOU ARE READING
SHORT NOVEL TEAKOOK 💜💐
Romanceជាប្រភេទរឿងBLខ្លីៗ មានលាយលំជាមួយនឹងឈុតក្តៅសាច់ បើមិនពេញចិត្តអាចអូសរំលងបាន ជាសវាងអានហើយខឹងអ្នកនិពន្ធ😁