part 1. only mine

1.2K 52 8
                                    


     ផ្តើមរឿងមកបានបង្ហាញឲ្យឃើញពីកម្លោះតូច ស្លៀកពាក់ហៃសូ យួរកាបូបប្រេនៗដើរតត្រុកមកលោកម៉ាហ្វៀចនជុងហ្គុក នៅឯអាងទឹកខាងក្រោយភូមិគ្រឹះដ៏ស្កឹមស្កៃ។ ជុងហ្គុកអង្គុយលើកៅអី គ្រេបស្រាក្រហមតិចៗ ចាំស្តាប់ដៃស្តាំនិយាយរឿងការងារដែលនាយឲ្យគេទៅចាត់ការនោះ។

      " ជុងហា៎! អូនចង់ទៅដើរផ្សារ អូនចង់ឲ្យស៊ុងប៊ី ទៅជាមួយបានទេ?!"ថេយ៉ុងដើរមកអង្គុយលើភ្លៅជុងហ្គុក លើកដៃទាំងគូរស្រាកកជុងហ្គុកធ្វើមុខខ្ជីខ្ជូត អង្វរកនាយឲ្យយល់ព្រម។ ក្រមុំស្រស់ស៊ុងប៊ីដែលមាននាមជាប្អូនស្រីធម៍របស់ជុងហ្គុក ឈរក្បែរជុងហ្គុកប្រៀបបីដូចជាអង្គរក្សនោះ ក៏ងាកទៅមើលមុខជុងហ្គុក កែវភ្នែកប្រាប់ថាមិនពេញចិត្ត។ ជុងហ្គុកងាកមើលមុខនាងបន្តិច ទើបងាកមកមើលថេយ៉ុងវិញ។

     " តែបងថាល្ងាចហើយ  យកល្អអូនកុំដើរចេញទៅខាងក្រៅអីល្អជាង ចាំស្អែកបងឲ្យដេវីតនិងអង្គរក្សបួនប្រាំនាក់ជូនអូនដើរផ្សារ" ដេវីតដៃឆ្វេងនិងអង្គរក្សបួនប្រាំនាក់នឹងមែនទេ ស្លាប់ហើយ! ទៅដើរផ្សារឬទៅវាយគ្នាឲ្យប្រាកដ ស្រួលមិនស្រួលគ្រាន់តែដើរកាត់មុខហាងគេនឹង ម្ចាស់ហាងបិទទ្វារអស់ឥឡូវហើយ។

     " តែអូនចង់បានស៊ុងប៊ីតែម្នាក់គត់! អូនមិនចូលចិត្តមនុស្សដើរតាមទាំងហ្វូងៗទេ  ហើយចង់ទៅឥឡូវនេះ ពេលនេះ!" ថេយ៉ុងទម្លាក់ដៃពីការស្រាក់កលោកម៉ាហ្វៀចិត្តត្រជាក់ដូចទឹកកក មកអោបដៃចូលគ្នា ទម្លាក់ទឹកមុខពីញញឹមប្រែជាក្រម៉ក់ក្រម៉ូងរងក់ភ្លាមៗ។

     " ហ៊ឹម! ថេយ៍ បងខ្លាចអូនមានគ្រោះថ្នាក់! " ជុងហ្គុកលើកដៃទាំងទ្វេ មកចាប់បង្វិលមុខថេយ៍ឲ្យមើលមកនាយឲ្យចំ។ ជុងហ្គុកចង់ឲ្យថេយ៉ុងមានសុវត្ថិភាព តែថេយ៍មិនយល់ពីបំណងនាយសោះ ក៏ដឹងថាឈ្មោះជាម៉ាហ្វៀ គឺមានសត្រូវជុំទិស ចាំវាយប្រហារគ្រប់ពេល  ដើម្បីតែឈ្នះពួកវាអាចប្រើល្បិចស្មោគគ្រោកគ្រប់យ៉ាង។

    " អូនអស់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនហើយ អូនចង់ទិញឥឡូវនេះ!" ថេយ៍នៅតែរឹងទទឹង ថែមទាំងតឹងសរសៃរកដាក់ជុងហ្គុកទៀត។ ក្មេងនេះតាំងពីបានជុងហ្គុកស្រឡាញ់ថ្នាក់ថ្នមមក ដូចជាបានដៃ ដំឡើងឫកពាណាស់ណ៎!

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now