part5 Idea Type

1K 78 8
                                    


      ទ្រឺត!! ទ្រឺត!! សម្លេងទូរស័ព្ទរបស់ជុងហ្គុករោទិ៍ឡើង នាយក្រាស់យកទូរស័ព្ទមកមើលឃើញថាជាលេខរបស់អ៊ុនប៊ី ដកសង្ហើមធំមួយហឹសមុននឹងចុចទទួល។

     " បងបាត់ទៅណាកាលពីយប់មិញ? មានដឹងថាខ្ញុំបារម្ភទេ!!! អូនចុចខលទៅបងឡើងចង់បែកមេដៃហើយបងមានយល់អារម្មណ៍អូនខ្លះទេ?! ទុកអូនចោលកណ្តាលខ្លឹប!! តាមពិតចរិកបងគឺបែបនឹងដូចថេយ៉ុងនិយាយមិនខុស ហ្ហឹក!!" អ៊ុនប៊ីស្រែកខ្លាំងតាមទូរស័ព្ទមក ជុងហ្គុកស្តាប់ទាំងតឹងក្នុងទ្រូងនិយាយអីមិនចេញ មានអារម្មណ៍ថាដូចជាធុញនឹងសម្តីញ៉ែតៗរបស់អ៊ុនប៊ីណាស់។

     " បងមានឮអូនសួរទេ? ហ្ហាស់ ហ្ហឹកៗ កុំប្រាប់ណាថាយប់មិញទៅដេកជាមួយពួកមីស្រីណាជួបគ្នាក្នុងខ្លឹបឲ្យសោះ ហិកៗ!!" កាន់តែផ្តេសផ្តាស់ទៀតហើយ ហេតុអីក៏នាយមានអារម្មណ៍ថាអ៊ុនប៊ីគួរឲ្យរំខានយ៉ាងនេះ មិនដូចជាថេយ៉ុងអតីតស្នេហ៍សោះទោះខឹងយ៉ាងក៏មិនខ្ចីឡូឡា ស្រែកកំហោកបែបនេះដែរ យ៉ាងច្រើនសួរពីរបីមាត់ហើយដើរចេញតែប៉ុន្នឹង។

     " បែកគ្នាទៅ!! គួរឲ្យធុញ!! " កំពុងតែខឹងថេយ៉ុងក្រពុលមុខមិនទាន់បាត់ផង ស្រាប់តែមាននាក់មកខឹងនាយមួយតង់ទៀត ណ្ហើយថប់ដង្ហើមណាស់ បែកគ្នាតែម្តងទៅឆាប់ចប់ ណាមួយពេលស្រឡាញ់គ្នាយូរទៅកាន់តែណាយទៅអារម្មណ៍ស្នេហាកាលពីប៉ុន្មានខែមុនវារលាយទៅតាមខ្យល់អស់ហើយ។

    " បង... តឿតៗ!!" ទ្រូងខាងឆ្វេងរបស់អ៊ុនប៊ីចុកណែន អួលដើមកនិយាយមិនចង់ចេញជុងហ្គុកក៏ចុចផ្តាច់ការសន្ទនាដោយគ្មានការអឡោះអាល័យសូម្បីបុិនចុងក្រចកដៃ គឺអត់សោះតែម្តង។ តក់ៗ ទឹកភ្នែករបស់អ៊ុនប៊ីស្រក់ម៉ាត់ៗ គ្មានសម្លេងយំសោះឡើយ នាងក្រមុំទម្លាក់ទូរស័ព្ទចុះទាំងគ្មានព្រលឹងព្រលះនៅក្នុងខ្លួនបន្តិចសោះ ហេតុអី? ហេតុអីជុងហ្គុកអាចថាមាត់បោះពាក្យសុំនាងបែកផុយៗស្រួលយ៉ាងនេះ គេមិនស្រឡាញ់នាងខ្លះទេហេស?! ឯណាពាក្យសម្តីដែលធ្លាប់និយាយថាគេស្រឡាញ់ពិតប្រាកដ ច្បាស់លាស់ជាមួយនាង នាំទាំងគ្រួសារមកចូលចែចូនាងទៀត។ គ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់ ធ្វើគ្រប់យ៉ាងឲ្យនាងលង់ចិត្តស្រឡាញ់នាយមែនទែន បោកប្រាស់យកក្តីស្រឡាញ់នាងទៅបាត់សល់ត្រឹមក្តីឈឺចាប់ គេគ្រាន់តែយកនាងមកកំដរអារម្មណ៍តែប៉ុណ្ណោះ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now