សម្លេងរោទ៍របស់ម៉ោងសាលាឮឡើងទ្រឺង! លាន់ពេញអគារសាលា មានន័យថាដល់ម៉ោងសម្រាកអាហារថ្ងៃត្រង់ហើយ។ លោកគ្រូអ្នកគ្រូដើរចេញពីបន្ទប់ថ្នាក់នីមួយៗ ផុតមិនបានប៉ុន្មាននាទីផង សិស្សៗក៏ស្រុះគ្នាដើរចេញពីថ្នាក់សំដៅទៅកាន់រោងអាហារ ឯសិស្សខ្លះទៀតក៏បើកប្រអប់បាយញុាំនៅក្នុងថ្នាក់តែម្តង។ ថេយ៉ុងនិងជុងហ្គុកក៏មិនខុសពីសិស្សដទៃទៀតប៉ុន្មានដែរ ពួកគេដើរបណ្តើរគ្នាទៅរោងអាហារ ជជែកគ្នាពីនេះពីនោះមិនឈប់ តែទាស់ត្រង់ថាភាពសប្បាយរីករាយរបស់ពួកគេមិនបានយូរប៉ុន្មានក៏ត្រូវកាត់ផ្តាច់ដោយសារលេចចេញនូវវត្តមានសង្សាររបស់ជុងហ្គុក សុខៗស្រាប់តែស្ទុះរត់មកកៀកដៃមាំសុទ្ធតែសាច់ដុំទៅផ្អិបជាប់នឹងដើមទ្រូងទ្រលុកទ្រលន់របស់នាង អត់មានអៀនខ្មាស់អីបន្តិចសោះ។
"ជុង! ម្សិលមិញបងបាត់ទៅណាមិចបានមិនមករៀនចឹង? អូនខលទៅបងក៏មិនលើក មានដឹងទេថាអូនបារម្ភពីបងប៉ុណ្ណា?!" កាលពីម្សិលមិញនាងបារម្ភពីនាយស្ទើរស្លាប់ទៅហើយ ខលទៅក៏មិនលើក សួរមិត្តរួមថ្នាក់ក៏គ្មានអ្នកណាដឹង បែបនេះមិនឲ្យនាងព្រួយចិត្តមិនបានពិតមែន។
" គឺបង... "
" គេរវល់ជូនមីងរបស់គេទៅពេទ្យ!" ថេយ៉ុងនិយាយកាត់មុនជុងហ្គុក ព្រោះមិនចង់ឲ្យជុងហ្គុកនិយាយថាជូនម៉ាក់ខ្លួនទៅពេទ្យទេ គេធ្លាប់ឆ្លងកាត់អនាគតរួចម្តងមកហើយ គេក៏ដឹងថាយូណាប្រច័ណ្ឌជុងហ្គុកជាមួយគេខ្លាំងប៉ុណ្ណា មិនចង់ឲ្យពួកគេត្រូវមានរឿងអាក់អន់ស្រពន់ចិត្តជាមួយគ្នាដោយសារតែគេនោះទេ។ ជុងហ្គុកសម្លឹងមើលមុខថេយ៉ុងដោយការងឿងឆ្ងល់ ចិញ្ចើមរបស់នាយជ្រួញចូលគ្នារួញឡើងចង់ដូចខ្សែពួរទៅហើយ ឆ្ងល់ថាហេតុអីរាងតូចនិយាយបែបននេះ តែក៏មិនមាត់កអ្វីដែរ។
" អរ អញ្ចឹងទេហេស? អញ្ចឹងពួកយើងទៅរកអីញុាំល្អទេ? ញុាំហើយនឹងឆាប់បានត្រឡប់ទៅរៀនវិញ ព្រោះអូនជាមិនសូវយល់លំហាត់ដែលគ្រូដាក់ឲ្យសោះ បងជួយបង្រៀនបន្តិចបានទេ?"
" សម្រាប់អូន បានស្រាប់ទៅហើយ!" ជុងហ្គុកលដៃទៅច្បិចចុងច្រមុះយូណាបន្តិចបែបគ្រឺតខ្នាញ់ ហើយក៏ទម្លាក់មកច្បិចថ្ពាល់ប៉ោងសរម៉ដ្ឋបន្តិចផងដែរ នាងគួរឲ្យស្រឡាញ់ពិតមែន។ ថេយ៉ុងឈរមើលអ្នកនៅចំពោះខ្លួនភ្នែកព្រិចខ្ញាំៗ ចង់រលីងរលោងទឹកភ្នែក ម្ចាស់ដំណែងមកដល់ហើយ គេគួរតែដកខ្លួនចេញ កុំចង់ធ្វើជាឆ្អឹងទទឹងកគេអីល្អជាង។
YOU ARE READING
SHORT NOVEL TEAKOOK 💜💐
Romansជាប្រភេទរឿងBLខ្លីៗ មានលាយលំជាមួយនឹងឈុតក្តៅសាច់ បើមិនពេញចិត្តអាចអូសរំលងបាន ជាសវាងអានហើយខឹងអ្នកនិពន្ធ😁