Part3. អភិនីហារស្នេហ៍💐✨

513 59 1
                                    


ថេយ៉ុងមកសង្ងំគេងនៅក្នុងបន្ទប់គេង គេគិតតែពីយំ ឈឺចាប់នឹងគ្រាដែលជុងហ្គុកយល់ព្រមនឹងយូណាហើយត្រូវមកឈឺចាប់នឹងពាក្យសម្តីចេញពីមាត់ជុងហ្គុកទៀត ត្រូវហើយល្ងាចនេះគេណាត់គ្នាដើរលេង ចំណែកយើងមានតែដេកត្រាំទឹកភ្នែកតែម្នាក់ឯងទៅ។

មេឃបាក់រសៀល បាចពន្លឺពណ៍ទឹកក្រូចពេញផ្ទៃមេឃ ព្រះអាទិត្យចាប់ផ្តើមបាត់ពន្លឺទៅបន្តិចម្តងៗ ពេលនេះចាប់ផ្តើមងឹតស្រាងៗ ឈានចូលម៉ោង6ល្ងាចបាត់ទៅហើយ។ ថេយ៉ុងដេកយំលើពូកទាល់តែគេងលក់តាំងពីថ្ងៃម្លេះ ថ្មើរនេះទៅហើយនៅមិនទាន់ងើបនៅឡើយទេ។ ចំណែកឯជុងហ្គុក បន្ទាប់ពីដើរលេងឆ្អែតហើយក៏ជូនយូណាទៅផ្ទះវិញ ទើបត្រឡប់មកបន្ទប់សម្រាក តែបើកទ្វារចូលមកដល់ ឃើញថាបន្ទប់ងងឹតស្លប់ សូម្បីអំពូលភ្លើងតូចមួយក៏មិនបើកដែរ។ ពេលរាងក្រាស់បើកភ្លើងឡើង ក៏ឃើញថាថេយ៉ុងដេកផ្កាមុខនៅលើពូកដូចជាកូនក្មេងមិនដឹងតាំងពីពេលណាមកក៏មិនដឹង។

" ថេយ៉ុង! ថេងើប! " ឃើញថាមេឃងងឹតហើយមិនទាន់ងើបទើបជុងហ្គុកចូលទៅអង្រួនស្មាគេឲ្យងើប ដាស់ទម្រាំនឹងភ្ញាក់ត្រូវចំណាយកម្លាំងមិនតិចទេ។ ថេយ៉ុងងើបមុខពីពូក ភ្នែកឡើងហើមបើកភ្នែកមិនចង់រួចព្រោះកាលពីថ្ងៃមិញយំខ្លាំងពេក។ ជុងហ្គុកឃើញភ្នែកថេយ៉ុងហើយនាយចង់គាំង កុំប្រាប់ណាដែលដាក់ច្បាប់សម្រាករៀនកន្លះថ្ងៃនេះគឺសម្រាប់មកដេកយំ។ ថេយ៉ុងងើបពីពូកទាំងសេសើ ងើបមិនចង់រួចដូចទើបនឹងត្រូវសត្វស៊ឺនរាំងតិចបួនដប់ម្ភៃមេមកចឹង ទាញកន្សែងដើរចូលបន្ទប់ទឹកបាត់ទៅ មួយម៉ាត់ក៏មិននិយាយរកជុងហ្គុកដែរ។

" គេកើតស្អីគេ?" ជុងហ្គុករអ៊ូម្នាក់ឯងរងូវៗ ព្រោះថេយ៉ុងមិននិយាយរកនាយសូម្បីមួយម៉ាត់ ខុសពីរាល់ដល់និយាយច្រើនជ្រូកពុលចំណី ហាមមិនបានចាប់ក៏មិនឈ្នះ តែឥឡូវប្រែជាស្ងាត់ស្ងៀមមិនឮសូម្បីសម្លេងដកដង្ហើម ហោចណាស់ក៏គួរតែសួរខ្លួនដើរលេងជាមួយយូណាសប្បាយឬក៏អត់? តែនេះគឺស្ងាត់ឈឹងតែម្តង។

ថេយ៉ុងចេញមកពីបន្ទប់ទឹកវិញស្លៀកពាក់ឈុតគេងរួចស្រេច ធ្វើមុខស្មឿកៗឡើងដេកលើពូកវិញដូចជាមនុស្សងងុយណាស់អញ្ចឹង ទាំងដែលគេទើបនឹងងើបពីគេងមុននេះសោះ។ ជុងហ្គុកដែលអង្គុយចាំងូតទឹកម្តងនោះតាមសម្លឹងថេយ៉ុងទាំងហួសចិត្ត មុននឹងដើរទៅទាញភួយចេញពីខ្លួនថេយ៉ុងគេប្រុងគេងតទាំងបែបនេះហេស?

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now