part2 អភិនិហារស្នេហ៍✨💐

557 36 0
                                    

ម៉ោងសិក្សាពេលព្រឹកនេះត្រូវបានបញ្ចប់! ទាំងដែលថេយ៉ុងគេនៅឡេឡឺឡប់ឡែនៅឡើយ គ្រូនិយាយពន្យល់ស្អីក៏គេស្តាប់មិនចូលដែរ គិតតែពីអង្គុយមូលក្តិចភ្លៅខ្លួនឯងមិនឈប់មិនឈរសោះ។ ជុងហ្គុកសួរក៏ថេយ៉ុងហាក់ភាំងៗ អង្គុយស្មឹងស្មាធិ៍សួរសំណួរប្លែកៗ ដូចជាឆ្នាំនេះជាឆ្នាំណា? យើងរៀនថ្នាក់ទីប៉ុន្មានហើយ? ឯងមានសង្សារឬនៅ? ដូចបាត់ការចង់ចាំ បើសួរតែម្តងមិនសូវជាអីទេ តែថេយ៉ុងគឺសួរម្តងហើយម្តងទៀត បើនាយអង្គុយរាប់ព្រឹកនេះថេយ៉ុងសួរខ្លួនជាង50ដងហើយទេដឹង ក៏មិនប្រាកដដែរ។

" ឆាប់ញុាំបាយទៅ! ឯងប្រុងគិតអីទៀត? ប្រយ័ត្នកើតជំងឺសតិអារម្មណ៍ទៅ!" ជុងហ្គុកដើរកាន់ថាសអាហារ2ថាស មុននឹងដាក់លើតុរុញទៅមុខថេយ៉ុង ឃើញតែអង្គុយធ្វើភ្នែកស្លឺៗតាំងពីម៉ោងអក្សរសាស្រ្តមកម្លេះ! សង្ស័យគិតច្រើនចង់កើតជំងឺសតិអារម្មណ៍មែនទែនហើយ។

" ឆ្នាំនេះជាឆ្នាំពីរពាន់ប៉ុន្មាន?" ថេយ៉ុងនៅតែមិនអស់ចិត្ត គេនៅតែបែងចែកមិនដាច់ថាជាសុបិន្តឬជាការពិត? ចុះបើការពិតមែនគេមិចនឹងអាចមកពេលវេលាជាសិស្សវិទ្យាល័យវិញបានទៅ?!

" ឆ្នាំ2024 ហើយ!" ជុងហ្គុកអង្គុយឆ្ងោកនឹងតុបាយ ឆ្លើយតបនឹងថេយ៉ុងយ៉ាងធម្មតា។

" ហាស?! " អត់ទេ! គេចាំបានថា2024ជាឆ្នាំដែលគេក្លាយជាសិស្សនិស្សិតអក្សរសាស្រ្តកូរ៉េឆ្នាំទី3ហើយទេតើ?! ចុះមិចពេលនេះខ្លួនកំពុងរៀនវិទ្យាល័យសោះបែរជាឆ្នាំ2024ដែរ?! ឆ្កួតឡប់មិនខានទេ! អាយល់សប្តិនេះវាកើតសតិអារម្មណ៍មែនទែនហើយ! បើសិនជាសាច់រឿងដែលគេសរសេរវិញច្បាស់ជា សាច់រឿងដ៏កាកបំផុត។ಥ‿ಥ

" យើងលលេងទេ! ទើបនឹង2020ទេ! ឯងកើតស្អីបានចេះតែសួរឆ្នាំពីយើងរហូតបែបនេះ? ទូរស័ព្ទឯងក៏មាន ក្តារខៀនក៏គ្រូសរសេរថ្ងៃខែរាល់តែថ្ងៃ បើថាមិនដឹងទៀត យើងអស់អីនិយាយជាមួយឯងតែម្តង!" មើលចុះគ្រាន់តែនាយលលេងតិចតួចថេយ៉ុង ភ្នែកសរស្អេកស្កះ ធ្វើឲ្យនាយកាន់តែសង្ស័យលើថេយ៉ុងមែនទែនហើយ គួរតែនាំទៅពេទ្យផ្លូវចិត្តពិនិត្យម្តងទើបបាន។

" គឺ... យើងអត់មានកើតស្អីទេ! ញុាំបាយទៅ!" រាងតូចស្រាប់តែនឹកឃើញថា មនុស្សយើងពេលយល់សប្តិអាចនឹងទះខ្លួនឯងឈឺព្រោះបើប្រៀបទៅនឹងអាការៈមនុស្សគេងមមើរយកដៃវាយខ្លួនឯងគឺអាចទៅរួច តែបើលើរសជាតិអាហារមុខជាមិនអាចទៅរួចទេ! ទើបគេរហ័សដួសបាយដាក់ចូលមាត់គ្រិបៗ ទំពាបាន4-5ម៉ាត់ ថេយ៉ុងស្រាប់តែបើកភ្នែកធំៗចំហមាត់តិចៗ ងើបមុខពីថាសអាហារមើលទៅជុងហ្គុក កាយវិការដូចមនុស្សខាំអណ្តាតខ្លួនឯងពេលញុាំបាយយ៉ាងដូច្នេះដែរ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now