ផាំង! ប្រាវ!!! សម្លេងបោះបោកថាសអាហារនៅតុរបស់អ៊ុនប៊ីដោយសារដៃស្រីៗមួយក្រុមមើលទំនងបងធំប្រចាំសាលាហើយ។ ម្ហូបក្នុងថាស ទាំងអម្បាលម៉ាណត្រូវជះ បាច់សាចពេញតុនិងសម្លៀកបំពាក់អ៊ុនប៊ី ថេយ៉ុងគ្រាន់តែឃើញពីចម្ងាយក៏ស្ទុះរត់មករកអ៊ុនប៊ីដែលកំពុងតែងើបឈររលាស់បោសសម្លៀកបំពាក់មានជុងហ្គុកជួយលើកនាងឡើង។ សិស្សដទៃទៀតនាំគ្នាងើបចេញពីតុអាហារ វាតទីជារង្វង់ឆ្ងាយពីកន្លែងមានរឿង។
" ពួកនាងកំពុងតែធ្វើស្អីនឹង? ឯងយ៉ាងមិចទៅហើយ? នេះយកអាវពាក់សិនទៅ" ថេយ៉ុងចូលមកដល់ក៏ក្រសោបទាញមិត្តឲ្យមកឈរក្រោយខ្នងខ្លួនរួចក៏ដោះអាវក្រៅរបស់ខ្លួនឲ្យនាងពាក់សិន មុននេះទឹកសម្លរប្រឡាក់អសវសរនាងឡើងសើម ឃើញធ្លុះដល់ខាងក្នុង។ ចំណែកឯជុងហ្គុកនាយមិនមាត់កអីទេ ឈរក្បែរថេយ៉ុងចង់ដឹងថាគេដោះស្រាយបែបណាបន្តទៀត។
" ហឹស!! គ្រាន់តែមិនចូលចិត្តនាង ធ្វើដាក់ប៉ុន្នឹងមានអីខុស? បងជុងក៏ដូចគ្នាមកស្និតស្នាលនឹងវាធ្វើអី?" អ៊ុនប៊ីគាំងស្ងេញ! មិនចូលចិត្តធ្វើដាក់គេឯងតាមអំពើចិត្តអញ្ចឹងមែនទេ ពួកនាងៗអស់នេះគ្មានខួរក្បាលទេឬយ៉ាងមិច? នាងមកដល់ក៏រករឿងភ្លាមៗបែបនេះ គេមើលមកមិនខុសអីពីវាយគ្នាដណ្តើមប្រុសទេ
" ម៉ែឳឲ្យមករៀនឲ្យចេះគិត តែកូនបែជាភ្លើប្រើកម្លាំងបាយវាយដណ្តើមប្រុសគម្រក់ម្នាក់ បានប្រយោជន៍អីមកវិញ?" ថេយ៉ុងក្តៅស្លឹកត្រចៀកនាងនិយាយបែបនេះ បញ្ជាក់ថាពួកនាងៗអស់នេះមិនចូលចិត្តអ៊ុនប៊ីព្រោះតែជុងហ្គុកចូលមករាក់ទាក់រសរាយនឹងអ៊ុនប៊ីមុននេះច្បាស់ណាស់។ ដើមហេតុគឺមកពីជុងហ្គុកម្នាក់គត់ គ្រាន់តែនាយចូលមកពាក់ពាក់ព័ន្ធនឹងមិត្តខ្លួនមិនបានប៉ុន្មានម៉ោងផងមានរឿងរញ៉េរញ៉ៃបាត់ទៅហើយ។
" ចុះអាក្មេងខ្ទើយដូចឯង ម៉ែខំបង្កើតឲ្យកើតប្រុសតែទៅធ្វើជាខ្ទើយបំពុលសង្គមនោះ វាយ៉ាងមិចវិញ? ថោកទាបជាយើងមួយរយដង!!" ភ្លាមៗ សីតុណ្ហភាពនៅជវិញខ្លួនថេយ៉ុងក្តៅឡើងគគុក សម្លេងខ្យល់ដង្ហើមធ្ងន់ៗ ក្តៅភាយ បន្ទាប់ពីឮប្រយោគមាកងាយពីពួកនាងក្មេងបាតផ្សារអស់នេះ។
YOU ARE READING
SHORT NOVEL TEAKOOK 💜💐
Romanceជាប្រភេទរឿងBLខ្លីៗ មានលាយលំជាមួយនឹងឈុតក្តៅសាច់ បើមិនពេញចិត្តអាចអូសរំលងបាន ជាសវាងអានហើយខឹងអ្នកនិពន្ធ😁