part4(2) Idea Type🔞

1.5K 73 20
                                    


សម្លេងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍នៅក្នុងក្លឹបរាត្រី ភ្លើងពណ៍ញាក់ក់ភ្លឹបភ្លែតបួនប្រាំពណ៍ យុវជនប្រុសស្រីដែលទើបនឹងបញ្ចប់ថ្នាក់សកលវិទ្យាថ្មីថ្មោងមួយក្រុមធំ នាំគ្នាអង្គុយតាមសាឡុងក្បែរកន្លែងក្រឡុកស្រា គ្នីគ្នាទាំងហ្វូងស្ទើរទែមួយចំហៀងបន្ទប់ខ្លឹបទៅហើយ។

ថេយ៉ុងអង្គុយនៅនឹងសាឡុងក្បែរសូយ៉ុនទល់មុខអ៊ុនប៊ីនិងជុងហ្គុក គេលើកស្រាក្រហមមកគ្រេបយកជាតិបន្តិចមុននឹងទទ្រើកជើងញាក់តាមចង្វាក់ភ្លេង Remix ញាក់ៗ ដាស់អារម្មណ៍ជាយុវវ័យឲ្យភ្ញាក់ឡើងមក។ មិត្តរួមជំនាន់ដទៃទៀតនៅពេលដែលជាតិសុរាចូលខ្លួនរៀងស្រឿងៗ ក៏នាំគ្នាចូលរាំក្រលែងចង្កេះយ៉ាងរស់រវើក ថេយ៉ុងសម្លឹងមើលវង់រាំពីចម្ងាយផឹកស្រាតិចៗទាំងដែលខ្លួនឯងមិនពូកែរឿងគ្រឿងស្រវឹងទាល់តែសោះ សំខាន់ជ្រើសយកសុទ្ធតែស្រាក្រហមមានជាតិអាកុលខ្ពស់ទៀត។

" អូនញុាំតិចៗបានហើយ!! ពេលស្រវឹងមិនល្អទេ!!" ជុងហ្គុកលើកដៃអង្អែលក្បាលអ៊ុនប៊ីតិចៗ ញញឹមដាក់នាងយ៉ាងស្រស់ លូកដៃម្ខាងទៅដកកែវសូជូពីអ៊ុនប៊ីមកដាក់លើតុវិញ នាងតូចក៏ញញឹមឡើងខ្ចឹបលមុខទៅថើបថ្ពាល់ជុងហ្គុកមួយខ្សឺត!! ត្រូវនឹងតុក្បែវកន្លែងក្រឡុកស្រាមានអំពូលភ្លើងភ្លឺច្បាស់ៗផង មិត្តភក្តិជុងហ្គុកនាំគ្នាហ៊ោព្រាត!! ព្រោះតែឃើញគេមក sweet កណ្តាលខ្លឹប!! ពីមុនឃើញព្រានសម្បើមណាស់! ឥឡូវពេលជួបមនុស្សជាក់លាក់ធ្វើឯងក្លាយជាសុភាពបុរសអីឯណា! ជ្រិញរឹកណាស់។

ឃើញគេផ្អែមល្ហែមថេយ៉ុងមិនមាត់មិនកអីទេ មុខឡើងក្រហមស្រឿងៗ ព្រោះតែជាតិស្រា ចំណែករបួសចាស់ក្នុងបេះដូងវាដូចជានៅឈឺឈៀបៗ រាងតូចក៏កម្មង់ស្រាថែម លើក2កែវជាប់គ្នាបបូរមាត់ក្រហមភរ ថ្ពាល់នឹងចុងច្រមុះចាប់ក្រហមប៉ក់ ចំណែកឯសូយ៉ុនក៏ចាប់ភ្លឹកនឹងកាយវិកាយរបស់ថេយ៉ុង គេគិតមិនឃើញអីក្រៅពីថាថេយ៉ុងច្រណែននឹងអ៊ុនប៊ីមានអ្នក Take care ចំណែកខ្លួនគ្មាន ប្រហែលថេយ៉ុងផឹកបែបនេះព្រោះចង់ឲ្យខ្លួននិយាយឃាត់។ ( ណ្ហើយ!! ហត់និងអាបុិយ៉ុននឹងណាស់)

" ខ្សឺត!! កុំញុាំច្រើនពេក មុខអូនឡើងក្រហមអស់ហើយ!!" មិនឲ្យចាញ់គេសូយ៉ុនលមុខមកថើបថ្ពាល់ថេយ៉ុងដែលកំពុងតែឡើងកំដៅក្តៅភាយ ក្រហមភរនោះមួយខ្សឺតឲ្យមការគ្រឺតក្នាញ់! គិតទៅគេនេះព្រានមិនចាញ់ជុងហ្គុកប៉ុន្មានទេ តែព្រានចំពើតែអូនថេយ៍ម្នាក់គត់។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now