មេឃបាក់រសៀល ពន្លឺព្រះអារទិត្យរេទៅទិសខាងលិច ថ្ងៃកាន់តែទាបកម្តៅនៃព្រះអាទិត្យកាន់តែថយចុះ។ ម៉ោងបួនល្ងាច ខណៈពេលដែលរកថេយ៉ុងមិនឃើញ ជុងហ្គុកក៏បរឡានយ៉ាងលឿនវេវសំដៅកាន់វីឡាគីម ក្នុងចិត្តដឹងច្បាស់ណាស់ប្រពន្ធជើងល្អនេះគ្មានទៅណាបានក្រៅពីទៅជួបប៉ាម៉ាក់ យំរហេមរហាមទេ។
សម្លេងឡានបើកចូលមកចតក្នុងរោងឡានវីឡាគីម ធ្វើឲ្យលោកស្រីគីមញញឹមក្បួច ទម្លាក់ក្រដាស់កាសែតចុះដើរទៅទទួលកូនប្រសារ ថាអីចេះខុសកូនៗគាត់នេះបែកគ្នាមិនបានទេ យ៉ាងយូរបីថ្ងៃប្រាកដជារត់រកគ្នាវិញហើយ។
" ជម្រាបសួរអ្នកម៉ាក់! គឺខ្ញុំមកទទួលថេយ៍ត្រឡប់ទៅផ្ទះវិញ!" ស្នាមញញឹមកូនប្រសារសំណព្វបេះដូង ធ្វើឲ្យអ្នកជាម្តាយក្មេកអត់ញញឹមតាមមិនបាន។
" កុំអាលប្រញាប់ពេកអី! នៅចាំញុាំបាយល្ងាចជុំគ្នាសិនទៅ ចាំម៉ាក់ឲ្យគេទៅហៅកូនថេយ៍សិន កូនចូលទៅចាំខាងក្នុងសិនទៅ!" លោកស្រីគីមបម្រុងនឹងដើរទៅប្រាប់អ្នកបម្រើទៅហើយ តែជុងហ្គុកនាយក៏ឃាត់ សុំខ្លួនជាអ្នកទៅហៅថេយ៉ុង។ ម៉ាក់ក្មេកក៏ប្រាប់ថាថេយ៉ុងជាប់ទទួលភ្ញៀវ ត្រូវជាមិត្តភក្តិនៅឯសួនក្រោយវីឡាឯណោះ។
កាត់មកមើលកម្លោះតូចថេយ៉ុងឯណេះវិញ គេនាំមិត្តជជែកពីរឿងខូចចិត្តឡើងមួយកំណាត់ល្ងាចទៅហើយ។ ងាយឯណាបានជួបមិត្តតាំងពីក្មេងៗ បែកគ្នាជាង5ឆ្នាំ សូម្បីតែថ្ងៃការថេយ៉ុងក៏អាមិត្តសំណព្វម្នាក់នេះមិនអាចមកចូលរួមបាន ព្រោះរវល់រៀនតនៅឯក្រៅប្រទេស ពេលបានជួបគ្នាម្តងថេយ៉ុងមិនបាននិយាយរឿងសិរីមង្គលអីទេ និយាយតែរឿងតូចចិត្តនឹងប្តី ចំណែកឯដៃគូរសន្ទនាអង្គុយក្រវីតែក្បាលហួសចិត្ត។
" សម្រេចថាចប់ហើយឬនៅ?" ប្រុសកម្លោះមាឌមាំ បបូរមាត់ក្រាស់ឃ្មឹកត្រូវជាមិត្តនឹងថេយ៉ុង សួរទាំងចង់សើចបន្តិចអីបន្តិច លើកដៃស្តាំដែលពាក់នាឡិកាមកមើលម៉ោង ក៏ឃើញថាម៉ោងបួនជិតកន្លះទៅហើយ ម្នាយហើយថេយ៉ុងបបួលគេនិយាយជិតបីម៉ោងហើយ អត់ទាន់អស់រឿងខូចចិត្តទៀត តែពេលស្តាប់រឿងថេយ៉ុងគេក៏មានចិត្តអាណិតក្មេងក្បាលខូចនេះតិចតួចដែរ។
YOU ARE READING
SHORT NOVEL TEAKOOK 💜💐
Romanceជាប្រភេទរឿងBLខ្លីៗ មានលាយលំជាមួយនឹងឈុតក្តៅសាច់ បើមិនពេញចិត្តអាចអូសរំលងបាន ជាសវាងអានហើយខឹងអ្នកនិពន្ធ😁