កាត់មកពេលរសៀលវិញ វីឡានថេយ៍គុកហាក់មានសភាពអ៊ូអរ ព្រោះមិនត្រឹមតែលោកស្រីចនទេដែលមកលេងជុងហ្គុក គឺថែមទាំងមានប្រៃយ៍ដានឹងឳពុកម្តាយរបស់នាងថែមទៀតផង។ ជុងហ្គុកដែលជាម្ចាស់ផ្ទះ ពេលត្រឡប់មកពីធ្វើការវិញឃើញបែបនេះភ្ញាក់ខ្លាំងក៏ចម្លែកចិត្តខ្លាំងដូចគ្នា។
" ជម្រាបសួរម៉ាក់! អឹ.. សួរស្តី លោកជោដិន នឹងលោកស្រីផងដែរ!" ស្គាល់គ្នាជាមួយឳពុករបស់ប្រៃយ៍ដា ពីព្រោះគាត់គឺជាអគ្គនាយកក្រុមហ៊ុនដែលជាដៃគូរសហការការងារផងដែរ។
" អាវ៎! សួរស្តីលោកជុង មិននឹកស្មានថាកូនប្រុសរបស់មិត្តភរិយាខ្ញុំជាមនុស្សមានសមត្ថភាពជោគជ័យទាំងវ័យក្មេងដូចជាលោកសោះ" លោកជោរដិន
" អរ! បាទអរគុណ លោកសរសើរខ្ញុំពេកហើយ"
" ជុង អង្គុយសិនមកកូន" ជុងហ្គុកក៏ដាក់ខ្លួនអង្គុយចុះ ពិភាក្សាគ្នាពីនេះពីនោះជារឿយៗ រហូតដល់លោកស្រីចនណែនាំឲ្យជុងហ្គុកនាំប្រៃយ៍ដាដើរលេងក្នុងសួនទៀតផង ចាស់ៗមានរឿងត្រូវនិយាយគ្នាទៀត។ ជុងហ្គុកក៏បណ្តើរនាងដើរលេងក្នុងសួនដែលដាំសុទ្ធតែជាផ្កាដែលថេយ៉ុងស្រឡាញ់ មានផ្កាមួយចំនួនថេយ៉ុងដាំដោយផ្ទាល់ដៃទៀតផង ក្នុងចិត្តនាយក៏លួចឆ្ងល់ដែរ បាត់ថេយ៉ុងទៅណា សំណួរជាច្រើនផុសពេញខួរក្បាល។
ថេយ៉ុងឈរសម្លឹងមើលជុងហ្គុកនឹងប្រៃយ៍ដា ពីជ្រុងម្ខាងនៃវីឡា ញញឹមទាំងភ្នែករលីងរលោង គេធ្វើនេះគឺត្រូវហើយ ដូចម៉ាក់ជុងហ្គុកនិយាយមិនខុសមែន នៅក្បែរគ្នាយូរៗទៅគង់តែស្រឡាញ់គ្នាទេ មើលអាការៈជុងហ្គុកពេលនេះគឺធម្មតា អាចថាទឹកមុខស្រស់ជាងពេលនៅជាមួយថេយ៉ុងផងក៏អាចថាបាន។ មុនដំបូងគ្រាន់តែសាកល្បងជុងហ្គុកនិងប្រៃយ៍ដាតែប៉ុណ្ណោះ តែពេលនេះគឺច្បាស់ហើយ មិនចាំបាច់សាកល្បងអីទៀតទេ ប៉ុន្នឹងគ្រប់គ្រាន់ហើយ។
ថេយ៉ុងដើរចាកចេញពីវីឡា ហៅតាក់ស៊ីជិះទៅមន្ទីពេទ្យនៅកណ្តាលទីក្រុង។ រាងតូចបោះជំហានលឿនៗញាប់ស្មេរ សម្តៅទៅកាន់បន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់ដុកទ័រម្នាក់។
YOU ARE READING
SHORT NOVEL TEAKOOK 💜💐
Romansជាប្រភេទរឿងBLខ្លីៗ មានលាយលំជាមួយនឹងឈុតក្តៅសាច់ បើមិនពេញចិត្តអាចអូសរំលងបាន ជាសវាងអានហើយខឹងអ្នកនិពន្ធ😁