ម៉ោងមួយរសៀលក៏មានឡានមួយគ្រឿងបើកចូលមកក្នុងវីឡាចន ជុងហ្គុកនិងយូណាបោះជំហានចុះពីលើឡានដំណាលគ្នាដើរចូលទៅក្នុងផ្ទះនៅលើមុខញញឹមជាប់ជានិច្ច ប្រហែលជុងហ្គុកមិនទាន់ដឹងទេថានាយធ្វើបែបនេះអាចនឹងធ្វើឲ្យថេយ៉ុងខឹងដល់ដាច់សរសៃឈាម ឈាមក្តៅគគុកពុះផុចៗ។
ថេយ៉ុងអើតកតាមបង្អួតឃើញស្វាមីនាំស្រីបបូរមាត់ក្រហមយូណាមកទៀត រាងតូចកាន់តែអន់ចិត្តលើសដើម។ ក៏យល់ថាពីថ្ងៃមិញទៅនិយាយការងារជាមួយគេ តែឥឡូវចាំបាច់នាំមកផ្ទះរកស្លាប់អីហាស៎? មនុស្សកំពុងតែអន់ចិត្តស្រាប់ផងស្រែកជេរលែងដឹងភ្ញៀវប្តីស្អីឥឡូវនឹងហើយ។
" ឯណាអ្នកប្រុសតូច? " ជុងហ្គុកចូលមកអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ក្រលេកភ្នែករកមើលប្រពន្ធតែមិនប្រទះសោះ ព្រឹកមិញនាយប្រាប់ថានាយមកញុាំបាយថ្ងៃត្រង់នៅផ្ទះវិញច្បាស់ណាស់ គួរណាតែពេលនេះថេយ៉ុងអង្គុយចាំទទួលខ្លួនទើបសម។
" អ្នកប្រុសតូចឡើងទៅសម្រាន្តបាត់ហើ...."អ្នកបម្រើ
" រកអូនមានការអីហេសលោកប្តី!" មិនឲ្យចាញ់ចិត្ត ថេយ៉ុងដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ និយាយកាត់សម្តីរបស់អ្នកបម្រើ ដើរតាំងៗជាន់ទាំងជើងរបស់ក្រមុំរូបស្រស់ដែលអង្គុយក្បែរជុងហ្គុក មុននឹងដាក់ខ្លួនអង្គុយលើភ្លៅជុងហ្គុកលើកដៃស្រាកកប្តី ញញឹមឌឺដងឲ្យយូណាយ៉ាងគគ្លើន។
" ថេយ៍! អូនអង្គុយធម្មតាៗទៅ បងកំពុងមានភ្ញៀវ!" ជុងហ្គុកចាប់បេះដៃថេយ៉ុងចេញពីករបស់នាយ ចាប់លើកខ្លួនស្រាលស្ងើករបស់ថេយ៉ុងឲ្យអង្គុយនៅលើសាឡុងធម្មតាវិញ ថេយ៉ុងខឹងឡើងក្រហមមុខ អន់ចិត្តនឹងប្តីគុណនឹង100 តែខំអង្គុយស្ងៀមៗតាមប្តីប្រាប់។ មិនមែនគេចង់កប់ទុកភាពឈឺចាប់ឬអន់ចិត្តតែម្នាក់ឯងទេ តែមិនមែនត្រូវបញ្ចេញនៅពេលនេះមិនចង់ឲ្យនាងបបូរមាត់ក្រហមប៉ក់ ស្លៀកពាក់ឆើតឆាយ លិចលើលិចក្រោមយូណានោះបានចិត្តពេលឃើញប្តីប្រពន្ធគេឈ្លោះគ្នានោះទេ។ ជុងហ្គុកនិយាយថាឲ្យថេយ៉ុងល្មមឮទាំងអស់គ្នានៅក្នុងបន្ទប់នេះ បើថេយ៉ុងមិនអន់ទើបចម្លែក រាល់ដងទោះថេយ៉ុងចង់ថើបមាត់ជុងហ្គុកនៅនឹងមុខអ្នកបម្រើក៏រាងក្រាស់មិនថាអ្វីដែរមានតែបណ្តោយថែម ចុះពេលនេះ?! គ្រាន់តែអង្គុយលើភ្លៅក៏មិនបាន បើគេមិនអន់ចិត្តទៀតទើបចម្លែក។
YOU ARE READING
SHORT NOVEL TEAKOOK 💜💐
Romanceជាប្រភេទរឿងBLខ្លីៗ មានលាយលំជាមួយនឹងឈុតក្តៅសាច់ បើមិនពេញចិត្តអាចអូសរំលងបាន ជាសវាងអានហើយខឹងអ្នកនិពន្ធ😁