ភាគ4. អភិនិហារស្នេហ៍

608 47 2
                                    

"ម៉ាក់មិនបានឈឺអីផង ម៉ាក់ទៅធ្វើអី?!"  លោកស្រីគីម ប្រកែកដាច់ខាតគាត់មិនបានឈឺអីទេ ចំណែកឯថេយ៉ុងគេយំឡើងសសឹកហើយ ព្រោះតែអ្នកម៉ាក់មិនព្រមទៅពេទ្យ បើនៅតែបែបនេះទៀតគេប្រកដជាមិនអាចកែរប្រែអ្វីបានឡើយ។

      ថេយ៉ុងអង្គុយឈ្ងោកមុខយំ ឯដៃនៅចាប់ក្តោបប្រអប់ដៃអ្នកម៉ាក់មិនព្រមលែងទាល់តែសោះ។ គេម្តេចនឹងអាចធ្វើចិត្តបានទៅ បើគេដឹងច្បាស់ណាស់ថាអ្នកម៉ាក់នឹងជួបរឿងមិនល្អបន្ទាប់ពីគ្រានេះមិនបានប៉ុន្មានឆ្នាំផងនោះ។ ជុងហ្គុកខិតមកកៀកស្មាថេយ៉ុងអង្អែលខ្នងគេពីលើសាច់ក្រណាត់អាយឺតពណ៍ទឹកសមុទ្រ បែបលួងលោមកុំឲ្យគេយំខ្លាំងពេកនាយយល់ពីអារម្មណ៍ថេយ៉ុងច្បាស់ណាស់ទើបប្រឹងនិយាយបញ្ចុះបញ្ចូលលោកស្រីគីមឲ្យធ្វើតាមសំណូមពររបស់ថេយ៉ុងម្តងចុះ។

         " អ្នកមីង! ធ្វើតាមគេម្តងទៅណា ឲ្យក្មួយអង្វរអ្នកមីងក៏បាន!" សម្លេងផ្អែមស្រទន់ បូករួមជាមួយទឹកមុខអង្វរករបស់ជុងហ្គុក ធ្វើឲ្យអ្នកមានសព្វនាមជាម្តាយមីងដកដង្ហើមធំ មុននឹងងក់ក្បាលតិចៗទាំងពិបាកក្នុងទ្រូង គាត់ដឹងពីខ្លួនឯងច្បាស់ណាស់ថាកើតអី តែគាត់ពិតជាមិនចង់ឲ្យកូនប្រុសពៅជាទីស្រឡាញ់មកដឹងពីជំងឺប្រចាំកាយគាត់ឡើយ មិនចង់ឲ្យគេពិបាកចិត្តព្រោះតែគាត់ ហើយរិទ្ធិតែមិនចង់ឲ្យស្វាមីដ៏ល្អរបស់គាត់ត្រូវមកខកបំណងដោយសារមានគាត់ជាប្រពន្ធដូចគ្នា។

        • • •

    ឡានពណ៍ខ្មៅរលើបរលោងមួយគ្រឿងចូលទៅចតក្នុងចំណតរថយន្តនៅជាន់ក្រោមដីនៃមន្ទីរពេទ្យដ៏ធំមួយនៅចំកណ្តាលទីក្រុងសេអ៊ូល! អ្នកជិះរថយន្តនោះគឺគ្មានអ្នកណាក្រៅពីថេយ៉ុង លោកស្រីគីម និងជុងហ្គុកឡើយ។ ដំណើររបស់បុរសសង្ហារខ្ពស់ស្រឡះ ចុះពីលើឡានមកបើកទ្វារជូនអ្នកមីងនិងថេយ៉ុង មុននឹងបណ្តើរគ្នាចូលក្នុងជណ្តើរយន្តឡើងទៅជាន់លើ ថេយ៉ុងគេសប្បាយចិត្តញញឹមឡើងខ្ចឹបព្រោះបានជូនអ្នម៉ាក់មកមន្ទីពេទ្យបានសម្រេច! ចំណែកឯលោកស្រីគីមឯណេះវិញទឹកមុខរបស់គាត់គឺតានតឹងខ្លាំងណាស់ ក្នុងចិត្តកំពុងតែគិតថាមិនដឹងត្រូវដោះស្រាយបែបណាជាមួយនឹងលទ្ធផលពិនិត្យសុខភាពនោះទេ គាត់ពិតជាមិនចង់ឲ្យនរណាម្នាក់បានដឹងពីជំងឺដែលគាត់កំពុងមាននេះឡើយ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now